សារព័ត៌មានមហាខ្មែរ

តូចមែនតែខ្លាំង !!! ពេជ្រ ថៃ ផ្ទុះប្រតិកម្ម និងឆ្លើយតប ទៅឧត្ដមសេនីយ៍ ទី ចំរើន​កុសល ក្រោយលោកនិយាយថាខ្លួនជាមនុស្ស ​…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី ឧត្ដមសេនីយ៍ ទី ចំរើន​កុសល ដាក់​ការ​សង្ស័យ​ថា ខ្លួន​ជា​មនុស្ស​ក្រិន​នោះ នៅ​ល្ងាច​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២១​នេះ តារា​ចម្រៀង ពេជ្រ ថៃ បាន​ចេញមក​ធ្វើការ​ឆ្លើយតប​យ៉ាង​វែង​អន្លាយ​តាមរយៈ​ខំ​មិន ហើយ​ឧ​ត្ត​ម​សេនីយ៍​ខាងលើ ក៏បាន​តប​ទៅវិញ​ភ្លាមៗ​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​រសៀល​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២១ ឧត្ដមសេនីយ៍ ទី ចំរើន​កុសល បាន​ស្ក្រី​នស​តបទ​ចម្រៀង​របស់​ពេជ្រ ថៃ មាន​ចំណងជើង​ថា «​កំពូល​លក់​លត​ឆា​» បង្ហោះ​ចូល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​ដាក់​ការសង្ស័យ​ថា «​ហាស​ហា ពិតជា​ពីរោះ​មែន សំឡេង​អ្នក​ជាប់​លេខ​១! ចេះតែ​ឆ្ងល់​មិនឃើញ​ពេជ្រ​ថៃ​លូត​កម្ពស់​សោះ ក្មេងៗ​ប្រឡង​ជំនាន់​ជាមួយ​គេ​ធំៗ​អស់ហើយ​។ តិច​ពេជ្រ​ថៃ​ជាម​នុស្ស​ក្រិន​ទេ​ដឹង​?»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លើយតប​នឹង​ការលើកឡើង​ខាងលើនេះ តារាចម្រៀង​មាឌ​ល្អិត ពេជ្រ ថៃ បាន​ចូលទៅ​ខំ​មិន ក្រោម​ផុស​ខាងលើ​នោះ ដោយ​បញ្ជា​ក់ថា «​ខ្ញុំ​សូម​អរគុណ​លោកពូ​ហើយ ​ដែល​ចាប់អារម្មណ៍​ខ្ញុំ ​ចុះ​បើសិនជា​ខ្ញុំ​កូន​របស់​លោកពូ​ ហើយ​បើសិន​កូន​លោកពូ​ដូច​ខ្ញុំ តើ​លោកពូ​មាន​អារម្មណ៍​ដែរ​? លោកពូ​មាន​អា​ម្មណ៍​បែបណា​លោកពូ​អាណិតកូន​របស់​លោកពូ​ដែរ​ទេ​ឫ​ក៏​លោកពូ​បង្អាប់ ជាន់ពន្លិច មើលងាយ​ ឬ​ក៏​រើសអើង​»​។​
​ជាការ​ឆ្លើយតប ឧត្ដមសេនីយ៍ ទី ចំរើន​កុសល បានបញ្ជាក់​ជំហរ​របស់ខ្លួន​ថា «​ខ្ញុំ​អត់​មាន​ជាន់ពន្លិច មើលងាយ ឬ​បង្អាប់​អី​ទេ គ្រាន់តែ​ឆ្ងល់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀង​មាន​ដើមកំណើត​ពី​ខេត្តបាត់ដំបង​រូបនេះ បាន​ខំ​មិន ដោយ​បញ្ជាក់​បន្តទៀតថា «​ខ្ញុំ​ក៏​ចង់​ធំ​ដូច​គេ​ដែរ ​ប៉ុន្តែ​ធ្វើ​មិច​ខ្ញុំ​កើតមក​ជា​កូន​អ្នកស្រែ​ក្រ ម៉ែឪ​ទៅ​ធ្វើ​ការ​មិន​បាន​មើលថែ​សុខភាព​ខ្ញុំ​ហើយ​សុខភាព​ខ្ញុំ​មិនសូវ​ល្អ​ដូច​កូន​លោកពូ​ទេ ទើប​ខ្ញុំ​ក្លាយ​ជា​អញ្ចឹង លោកពូ​មិនគួរ​បង្អាប់​ខ្ញុំ​អញ្ចឹងទេ ហើយ​លោកពូ​និយាយ​អញ្ចឹង​តើ​ប៉ះពាល់​អារម្មណ៍​ក្មេង​ម្នាក់នេះ​យ៉ាង​ម៉េច​ខ្លះ​?»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាការ​ឆ្លើយតប ឧត្ដមសេនីយ៍ ទី ចំរើន​កុសល បាន​លើកឡើងថា «​ខ្ញុំ​ឆ្ងល់​ទេ ព្រោះ​មិនឃើញ​ពេជ្រ​ថៃ​លូតលាស់​សោះ​។ ឬមួយ​ខុស​ដែរ​ បើ​គ្រាន់តែ​ឆ្ងល់​បែបនេះ​?»​។​

ជាមួយគ្នានេះ ពេជ្រ ថៃ បាន​ខំ​មិន​រៀបរាប់​យ៉ាង​វែង​អន្លាយ​ទៀតថា «​កាលដែល​ខ្ញុំ​បាន​លើក​ពាន​ក៏ដោយ​ស​សារ​ការ​ទឹកចិត្ត​ស្រឡាញ់​ពី​ពុក​ម៉ែ​បងប្អូន និង​សមត្ថភាព​របស់ខ្ញុំ​ពិតៗ ខ្ញុំ​អត់​មាន​លុយ​ទៅ​សូកប៉ាន់​ដើម្បី​បានទទួល​ពាន​នោះទេ​វា​ជា​ភ័ព្វសំណាង​របស់ខ្ញុំ​ចឹ​ង​លោកពូ​គួរតែ​យល់​ដែរ​អំពី​រឿង​និង ខ្ញុំ​កូន​អ្នកស្រែ​ក្រ​ខ្ញុំ​អត់​មាន​លុយ​ទៅ​សូកប៉ាន់​ទៅ​ទទួលបាន​ពាន​នឹង​ទេ​ពុក​ម៉ែ​បងប្អូន​គាត់​ស្រឡាញ់​ខ្ញុំ​បាន​គាត់​បោះ​ឆ្នោត​ឲ្យ​ខ្ញុំ តើ​ខ្ញុំ​ដែរ​មែន​ទេ​?
ហើយ​បើ​លោកពូ​និយាយ​ចឹ​ង មានន័យថា​លោកពូ​ប្រកាន់​គេ​ហៅថា​រើសអើង​ហើយ​ចឹ​ង​មាន​ន័​យ​ថា​ទាល់តែ​មនុស្ស​មាន​រូបរាង​ស្អាត​មាន​ដៃ​មាន​ជើង សង្ហា ទើប​អាច​មាន​សិទ្ធិ​ទៅ​ប្រឡង​បាន​យក​ពាន​និង​បាន​ ឬ​ក៏​យ៉ាង​ម៉េច​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លើយតប​នឹង​ការលើកឡើង​របស់​ពេជ្រ ថៃ ខាងលើ​នេះ​ដែរ លោក​ឧ​ត្ត​ម​សេនីយ៍ ទី ចំរើន​កុសល បានបញ្ជាក់​ទៅវិញ​ថា «​ខ្ញុំ​អត់​រើសអើង​អី​ទេ ប៉ុន្តែ​ខ្ញុំ​ឆ្ងល់​ថា​មិន​ឃើញ​ពេជ្រ​ថៃ​លូត​កម្ពស់​សោះ​។ តើ​ការលើកឡើង​របស់ខ្ញុំ​បែបនេះ​ខុស​ដែរ​ឬ​?»​។​
ឃើញបែបនេះ ពេជ្រ ថៃ ក៏​តប​ទៀត​ថា «​សូម​អរគុណ​លោកពូ​ដែលលោកពូ​ចាប់អារម្មណ៍​ខ្ញុំ ពីមុន​ខ្ញុំ​តូច​មែនមាន​កម្ពស់​តែ​90cm​ទេ ទម្ងន់​ខ្ញុំ​តែ​16kg​ដោយសារ​សុខភាព​ខ្ញុំ​តូច​មែន​ ព្រោះ​អត់​មានអី​ហូប​គ្រប់​គ្រាន់​ តែ​ក្រោយពេល​ប្រឡង​រហូតមកដល់​ឥឡូវ​ខ្ញុំ​មាន​កម្ពស់​ជិត​130cm​ហើយ​ ចឹ​ង​មានន័យថា​ខ្ញុំ​លូត​ខ្ញុំ​លូតលាស់​ដូច​គេ​ដែរ ​ប៉ុន្តែ​លូត​តិចៗ មិនមែន​ខ្ញុំ​មិន​លូត​ទេ​ពូ ពី​ប្រឡង​មក​ឥឡូវ​ខ្ញុំ​បាន​ជាង​30cm​ដែរ​ តែដោយសារ​កាល​ប្រឡង​ខ្ញុំ​តូច​ពេក​ គេ​មើល​មក​ខ្ញុំ​ដូច​អត់​លូត​ ប៉ុន្តែ​ខ្ញុំ​លូត​មុន​ប្រឡង​ខ្ញុំ​នៅ​តូច​មែន ​ប៉ុន្តែ​មកពី​សុខភាព​របស់ខ្ញុំ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​តូច​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេជ្រ ថៃ បាន​បន្តថា «​ខ្ញុំ​សុំទោស​លោកពូ​ដែល​ខ្ញុំ​សរសេរ​អី​មិន​គប្បី ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​ចង់បង្ហាញ​អារម្មណ៍​ឈឺចាប់​របស់ខ្ញុំ​ ដែល​គេ​ចេះតែ​មើលងាយ​ខ្ញុំ​រើសអើង​ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​ថា ​ឈឺចាប់​ណាស់​ខ្ញុំ​អត់​ចង់​ចឹ​ង​ទេ​អ្នកណា​ក៏​ចង់​ធំ​ដែរ​ពូ​
ប៉ុន្តែ​ពូ​មើល​រាល់​ខម​មិន​គេ​ដៀល​ខ្ញុំ​គ្រប់បែបគ្រប់យ៉ាង ខ្ញុំ​មិនដឹងថា​ ពូ​ខុស​ឫ​ត្រូវ​ទេ ប៉ុន្តែ​ខ្ញុំ​ឃើញ​ថា​ពូ​សរសេរ​បែប​ហ្នឹងហើយ​មាន​អ្នក​ខម​មិន​មក​បែប​ចឹ​ង​ខ្ញុំ​មាន​អារម្មណ៍​ថា​ឈឺចាប់​ណាស់​ខ្ញុំ​គិត​ថា​រើសអើង​ខ្ញុំ ខ្ញុំ​ក៏មាន​ជីវិត​ដូច​គេ ដូច​ឯង​ដែរ តែ​ហេតុអ្វី​រើស​អើ​ង​ខ្ញុំ​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញ​ពេជ្រ ថៃ រៀបរាប់​យ៉ាង​វែង​អន្លាយ​បែបនេះ ឧត្ដមសេនីយ៍ ទី ចំរើន​កុសល មិនបាន​ឆ្លើយតប​អី​វែងឆ្ងាយ​ទៀត​ទេ គ្រាន់តែ​សួរ​ថា «​ចុះ​ពេជ្រ​ថៃ​អាយុ​ប៉ុន្មាន​ហើយ​ឆ្នាំនេះ​?»​។ ពេជ្រ ថៃ ក៏​ឆ្លើយ​ថា «​ខ្ញុំបាទ​មាន​អាយុ​16​ឆ្នាំ​លោកពូ​»៕ សូមទស្សនា បទចម្រៀងរបស់ពេជ្រ ថៃ ព្រមទាំងរូបភាព និងស្ក្រីនសតខំមិនខាងក្រោមនេះ ទាំងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More