សារព័ត៌មានមហាខ្មែរ

បង​ប្អូនទៅ​ធ្វើ​សៀវភៅ​ស្នាក់នៅ​ឬ​សៀវភៅ​​គ្រួសារ ​យឺតយ៉ាវអី សូម​ខល​មក​លេខ​មួយ​ខ្សែ​នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេវាកាន់តែទៅកៀកប្រជាពលរដ្ឋ។ មន្ត្រីទាំងអស់ត្រូវតែបម្រើប្រជាពលរដ្ឋឲ្យបានល្អ ជាពិសេសការធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ត្រូវតែធ្វើឲ្យបានឆាប់រហ័សបំផុត ព្រោះចុះហត្ថលេខាត្រឹមលោកអធិការខណ្ឌ និងលោកនាយប៉ុស្តិ៍តែប៉ុណ្ណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​ជា​ក្រើន​រំលឹករបស់​ឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មួយរយ:ពេលកន្លងមកនេះ មន្ត្រីថ្នាក់ក្រោមតាមបណ្តាខណ្ឌ ប៉ុស្តិ៍ ភាគច្រើនបានអនុវត្តការងារបម្រើប្រជាពលរដ្ឋបានយ៉ាងល្អ ជាពិសេសគឺការប្រើប្រាស់ពាក្យសម្តី និងកាយវិការសមរម្យជាមួយប្រជាពលរដ្ឋ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏ដូចជាការផ្តល់សេវាជូនប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស ទោះជាយ៉ាងណានៅតែមានមន្ត្រីមួយចំនួនតូចអនុវត្តមិនទាន់បានល្អជូនប្រជាពលរដ្ឋ ដូច្នេះត្រូវតែកែប្រែទម្លាប់នេះ មកបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងទទួលបាននូវភាពទុកចិត្ត និងជឿជាក់ពីសំណាក់ប្រជាពលរដ្ឋ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម​បានប្រកាស​លេខ​ទូរសព្ទដើម្បី​បង​ប្អូនប្រជាពលរដ្ឋ​ងាយស្រួល​ទាក់ទង បើមន្រ្តី​បំពេញ​ការងារ​មានករណីយឺតយាវ និងបម្រើប្រជាពលរដ្ឋមិនបានល្អ សូមទំនាក់ទំនង លេខទូរសព្ទ : 069 516 999។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​វរសេនីយ៍ ឯក សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី​៣ មិថុនា ថា ទាក់ទិន​ការធ្វើ​សៀវភៅ​ស្នាក់នៅ​និង​សៀវភៅ​គ្រួសារ​នេះ​ យើង​បាន​អនុវត្ត​យូរហើយ​ដែល​សៀវភៅ​ស្នាក់នៅ​ត្រូវ​ចុះហត្ថលេខា​ត្រឹម​មេ​ប៉ុស្តិ៍​ និង​សៀវភៅ​គ្រួសារ​ចុះហត្ថលេខា​ត្រឹម​អធិការ​ខណ្ឌ​នីមួយៗ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បញ្ជាក់​ថា ការ​ធ្វើ​សៀវភៅ​ស្នាក់នៅ​និង​សៀវភៅ​គ្រួសារ​គឺ​មិន​តម្រូវ​ឲ្យ​បង់ប្រាក់​ទេ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២០​កន្លងទៅនេះ បានចេញ​ប្រកាស​មួយ​ផ្ទេរ​សមត្ថកិច្ច​ពី​អធិការនគរបាល​ក្រុង ស្រុក ខណ្ឌ ជូនទៅ​ឱ្យ​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ សង្កាត់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងការ​ពិនិត្យ សម្រេច​ផ្តល់​សៀវភៅ​ស្នាក់នៅ ទុតិយតា​សៀវភៅ​ស្នាក់នៅ លិខិតបញ្ជាក់​ទីលំនៅ ការប្រែប្រួល​នៃ​សមាជិកគ្រួសារ ការផ្លាស់ប្តូរ​ទីលំនៅ និង​រាល់​ការកែតម្រូវ​ទិន្នន័យ​ក្នុង​បញ្ជី​ស្នាក់នៅ​ស្របតាម​លិខិតបទដ្ឋាន គតិយុត្ត​កំណត់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួង​ក៏បាន​ផ្ទេរ​សមត្ថកិច្ច​ពី​ស្នងការ​នគរបាល​រាជធានី ខេត្ត ជូនទៅ​អធិការនគរបាល​ក្រុង ស្រុក ខណ្ឌ ក្នុងការ​ពិនិត្យ សម្រេច​ផ្តល់​សៀវភៅ​គ្រួសារ ទុតិយតា​សៀវភៅ​គ្រួសារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការប្រែប្រួល​នៃ​សមាជិកគ្រួសារ និង​ការកែ តម្រូវ​ទិន្នន័យ​ក្នុង​បញ្ជី​គ្រួសារ​ស្របតាម​លិខិតបទដ្ឋាន​គតិ​ដើម្បី​បង្ក​ការងាយស្រួល​និង​ឆាប់រហ័ស លើ​ការចុះបញ្ជី​លើ​សៀវភៅ​ស្នាក់នៅ​និង​បញ្ជី​គ្រួសារ​ជូន​ប្រជាជន​ដែលមាន​ទីលំនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More