សារព័ត៌មានមហាខ្មែរ

មូលហេតុដែលផ្ទុះកូវីដខ្លាំង !!! លោកស្រី ឱ វណ្ណឌីន បង្ហាញមូលហេតុនៃកំណើនការឆ្លងជំងឺកូវីដ-១៩ ខ្លាំងនៅកម្ពុជា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី ឱ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ប្រាប់ កម្ពុជាថ្មី ថាកន្លងមកនេះការឆ្លងមេរោគកូវីដ-១៩ កើនឡើងដោយសារតែការធ្វេសប្រហែសរបស់​បុគ្គល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រីមានប្រសាសន៍បញ្ជាក់ថា៖ “បុគ្គលខ្លះគាត់ថា ខ្ញុំលាងដៃក៏លាង ម៉ាសក៏ពាក់ ប៉ុន្តែគាត់ភ្លេចថា គាត់អត់បានរក្សាគម្លាតសុវត្ថិភាពចម្ងាយពី ១,៥ម៉ែត្រ ឡើងទៅទេ គឺគាត់នៅជិតគ្នា នៅប៉ះពាល់គ្នា”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រីបន្តថា ចំណែកការពាក់ម៉ាស មានប្រជាពលរដ្ឋខ្លះអនុវត្តមិនបានត្រឹមត្រូវ។

លោកស្រី មានប្រសាសន៍ថា៖ “តាមការសង្កេត ឃើញបងប្អូនយើងមួយចំនួនធំបានពាក់ល្អត្រឹមត្រូវ តែមួយចំនួនទៀតគាត់ពាក់អត់ត្រឹមត្រូវទេ អ្នកខ្លះមានតែម៉ាស តែពាក់ក្រោមចង្កា ឬក៏ពាក់បិទតែមាត់ តែមិនដាក់ដល់ច្រមុះដែលនាំឱ្យដកដង្ហើមដោយទាំងមេរោគ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី ឱ វណ្ណឌីន បញ្ជាក់បន្តថា៖ “ជួនកាលពាក់ម៉ាសហើយ ហើយដោះចេញ ហើយយកទៅដាក់កន្លែងមិនមានអនាម័យល្អ ហើយទីតាំងដែលគាត់ដាក់ម៉ាសហ្នឹងក៏មិនដឹងទីតាំងយ៉ាងម៉េច មានវីរុសនៅកន្លែងហ្នឹង ឬក៏យ៉ាងម៉េច អ៊ីចឹងនៅពេលគាត់យកមកពាក់ឡើងវិញ វានាំទាំងវីរុសហ្នឹងមកដល់ផ្លូវដង្ហើមគាត់តែម្ដង ហ្នឹងក៏ជាលទ្ធភាព [មេរោគឆ្លងចូលខ្លួន] មួយដែរ​។ ពេលខ្លះខ្ញុំអាចនិយាយបានថា យើងភ្លេចខ្លួន”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានបន្ថែមទៀតថា ករណីដែលនាំឱ្យឆ្លងមេរោគកូវីដ១៩ជាពិសេសមួយទៀត ដៃ។

លោកស្រី មានប្រសាសន៍បញ្ជាក់ថា៖ “ពាក់ម៉ាសហើយ រមាស់ភ្នែក ដៃហ្នឹងយកទៅញីភ្នែកភ្លាមតែម្ដង ដោយយើងមិនបានគិតថា តើដៃយើងបានសម្អាតហើយ ឬនៅ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកលើកអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់អនុវត្តវិធានការពារ ឬយ័ន្តការពាររបស់សម្ដេចតេជោ គឺ ៣កុំ៣ការពារ ឱ្យបានហ្មត់ចត់ជាទីបំផុត។
គួររំលឹកថា វិធានការណ៍ការពារខ្លួន ៣កុំ ៣ការពារនោះមានដូចជា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣ ការពារ៖

១. ពាក់ម៉ាសការពារមាត់ និងច្រមុះពីការប៉ះពាល់ទៅនឹងផ្ទៃខាងក្រៅរាល់ពេលដែលលោកអ្នកចេញពីផ្ទះ។ ការពាក់ម៉ាសក៏បានកាត់បន្ថយការយកដៃទៅប៉ះពាល់ផ្ទាល់ជាមួយមាត់ និងច្រមុះបានផងដែរ។

២. ត្រូវសម្អាតដៃឲ្យបានស្អាតជាមួយសាប៊ូ ឬអាកុលយ៉ាងតិច ៤០ វិនាទីបន្ទាប់ពីលោកអ្នក​ ក្អក ឬ កណ្ដាស់, ពេលប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺអំឡុងពេលថែទាំពួកគេ, មុនពេលបរិភោគអាហារ និងជាពិសេសក្រោយពេលបន្ទោរបង់រួច។

៣. រក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់ ១ម៉ែត្រកន្លះ ពីអ្នកដ៏ទៃដើម្បីការពារឲ្យបាននៃការសាយភាយនៃមេរោគពីមនុស្សម្នាក់ និងមនុស្សម្នាក់ទៀតក្នុងបរិយាកាសខាងក្រៅ។ ការរក្សាគម្លាតអាចធ្វើឡើងនៅពេលដែលលោកអ្នកតម្រង់ជួរទិញទំនិញ, ការចូលរួមកិច្ចប្រជុំក្នុងបន្ទប់បិទជិត, ការសន្ទនាជាមួយមនុស្សដែលមិនមែនជាសមាជិកគ្រួសារក្នុងផ្ទះ និងករណីផ្សេងៗជាច្រើនទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣ កុំ៖

១. កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលរួមគ្នាដូចជាក្នុងជណ្ដើរយន្ត, ក្លឹបកម្សាន្ត និងបន្ទប់ដែលពុំមានបើកបង្អួច។

២. កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករទោះក្នុងកាលៈទេសៈណាក៏ដោយ ព្រោះថាភាគរយនៃការសាយភាយនៃវីរុសពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតមានកម្រិតខ្ពស់ និងពិបាកក្នុងការពារ។ ឩទាហរណ៍ ការចូលរួមមង្គលការ ឬកម្មវិធីដែលមានអ្នកចូលរួមច្រើននាក់, ភោជនីយដ្ឋានដែលមានមនុស្សច្រើនជាង ២០ នាក់ និងផ្សារលក់ទំនិញដែលមានមនុស្សច្រើនជាដើម។

៣. កុំប៉ះពាល់គ្នាដោយផ្ទាល់ ដូចជាចាប់ដៃ, ឱប ឬ កៀកស្មា។ លោកអ្នកនៅតែអាចប្រើប្រាស់ភាសាកាយវិការដែលមិនប៉ះពាល់គ្នាតាមរូបភាពជាច្រើនដូចជា ជំរាបសួរ ឬលើកដៃជាសញ្ញា៕