សារព័ត៌មានមហាខ្មែរ

តោះអានដើម្បីបំបាក់ការអផ្សុក!! បុគ្គលិកអគ្គិសនីម្នាក់«ដេកផ្សំដួលរមួលផ្សំគ្រេច» រឿងបង់ភ្លើង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំណេរពេញរបស់គណនីឈ្មោះ Sokyet Soung ៖ បើបណ្ឌិតស្នើដល់សភាទៅហើយ ក្នុងនាមជាពលរដ្ឋមួយរូប​ ខ្ញុំសូមស្នើដល់លោកបណ្ឌិត ជួយពន្យល់និងផ្តល់សារណែនាំដល់ប្រជាពលរដ្ឋមួយចំនួន ដែល “ដេកផ្សំដួលរមួលផ្សំគ្រេច” នៅក្នុងស្ថានភាពប្រទេសមានអាសន្នផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើអាចជួយអោយពួកគាត់បានដឹងអំពីសារៈសំខាន់នៅពេលដែលគាត់បានបំពេញកាតាព្វកិច្ចគាត់រួចរាល់ ទាន់ពេលវេលា នោះរដ្ឋាភិបាលប្រាកដជាអាចមានភាពកាន់តែងាយស្រួលក្នុងការត្រួតពិនិត្យសេវាកម្មសាធារណៈ និងចេញវិធានការនានាជួយជនរងគ្រោះពិតប្រាកដបានត្រឹមត្រូវ និងមានប្រសិទ្ធិភាពខ្ពស់។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភេទអតិថិជនដែលទិញម៉្សៅ​ ទិញឡេ​ ខោអាវ​ ឬទិញមាស​ធ្វេីតាមអនឡាញ​បាន បង់ភ្លេីងតាមអនឡាញមិនបាន។ ទិញទំនិញគេវេរលុយអោយមុន​ ទទួលឥវ៉ាន់តាមក្រោយបាន ដល់ប្រេីភ្លេីងមុន​ បង់លុយតាមក្រោយមិនបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទិញឥវ៉ាន់មកដល់ផ្ទះ​ ស្រូតបេីកភ្លេីងអោយភ្លឺ​ ថែមអំពូល​ LED អោយចាំង​ ដេីម្បីតុបតែង​រួចថតផុស​ ថត Live។ ប្រេីភ្លេីងអស់ចិត្តអស់ចង់​ ដល់ពេលគេទារលុយតាមក្រោយ ស្រាប់តែឡាំប៉ា​ អត់ព្រមបង់នៅថែមតវ៉ាថានៅតែផ្ទះគ្មានចំណូល​ ត្រូវលេីកលែងថ្លៃប្រេីភ្លេីងអោយផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភេទមនុស្សមួយក្រុមទៀត​ មានលុយទិញស្រាផឹករាល់ថ្ងៃ​ ហេីយបេីកភ្លេីងបំភ្លឺជួបជុំ​ មានទាំងបាស់តន្ត្រីច្រៀងកំសាន្ត​ តែដល់ខែបង់ភ្លេីង ក៏ត្អូញត្អែររអ៊ូ​ភ្លេីងកេីន​ ផុសតាមបណ្ដាញសង្គម… ពេលគេបង្ហាញវិធីបង់ភ្លេីងអោយស្រួល​ កុំអោយពិបាកចេញក្រៅនាំអោយឆ្លងកូវីដ ស្រាប់តែចោទថាគេមានចេតនាមិនល្អ។ អ្នកណាមានចេតនាមិនល្អអោយប្រាកដ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងមិនមែនអ្នកដែលគ្មានលទ្ធភាពពិតមកតវ៉ាទេ​ ក៏មិនមែនគាត់មិនយល់ការបកស្រាយទាំងឡាយដែរ​ ព្រោះគាត់ដឹងថា​ចង់មានបាយហូបត្រូវការស្រូវ​ អង្ករ​ ក៏ត្រូវមានអ្នកធ្វេីស្រែដែរ​។ ណាស់តែអ្នកដែលមានលទ្ធភាព​តែមានចេតនាគេចវេស​ បន្លំមិនព្រមទទួលការពិតហ្នឹងឯង! មកស្រែកក្តែងៗ​ តវ៉ា​ អត់បង់លុយភ្លេីង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្បិតតែអគ្គិសនីកម្ពុជាជាក្រុមហ៊ុនរបស់រដ្ឋ តែគឺជាក្រុមហ៊ុនស្វយ័តមួយដែលត្រូវទទួលខុសត្រូវនូវរាល់ចំណូល ចំណាយ និងគ្រប់គ្រងបំណុលដោយខ្លួនឯង។ ការលក់ថាមពលជូនប្រជាពលរដ្ឋ ត្រូវធានាសេវាកម្មល្អប្រសើរ 24/24h ធានានូវស្ថេរភាពបណ្តាញបញ្ជូននិងចែកចាយ កុំអោយមានការដាច់ចរន្ត ឬដាច់តែរយៈពេលខ្លីជាដើម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយយកចំណូលលក់ថាមពលទាំងនោះ ដើម្បីទូទាត់ថ្លៃទិញថាមពលពីប្រភពផ្គត់ផ្គង់ ចំណាយថ្លៃប្រងផលិត ចំណាយលើការវិនិយោគបណ្តាញផ្គត់ផ្គង់ ចំណាយលើការថែទាំបណ្តាញបញ្ជូន-ចែកចាយ ចំណាយលើសម្ភារៈបរិក្ខារសម្រាប់ថែទាំ ជួសជុល ផ្លាស់ប្តូរឧបករណ៍នានា ចំណាយលើកំលាំងពលកម្ម ដើម្បីធានាថាគ្រប់លំនៅដ្ឋានមានអគ្គិសនីប្រើប្រាស់និងថ្លៃសមរម្យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការលក់ថាមពលរបស់អគ្គិសនីកម្ពុជានេះគឺលក់ជូនប្រជាពលរដ្ឋជាមុន ទើបបង់ប្រាក់តាមក្រោយ មិនដូចគ្នានឹងការផលិតផ្គត់ផ្គង់ដែលអគ្គិសនីកម្ពុជាត្រូវចំណាយទិញប្រេង ទិញសម្ភារៈ និងចំណាយផ្សេងៗជាមុន ទើបអាចផលិតថាមពលលក់តាមក្រោយទេ។ ដូចនេះបើអគ្គិសនីកម្ពុជាពុំអាចប្រមូលប្រាក់បានគ្រប់គ្រាន់ទាន់ពេលវេលាទេ តើអគ្គិសនីកម្ពុជាបន្តផ្គត់ផ្គង់ថាមពលជូនអតិថិជនមាននិរន្តរភាពម៉េចនឹងបាន?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅតំបន់ Lockdown មិនមែនសុទ្ធតែជាពលរដ្ឋក្រីក្រទាំងអស់ឡើយ ប្រាកដជាមានប្រជាពលរដ្ឋដែលមានស្ថានភាពជីវភាពខុសៗគ្នា ដូចនេះទម្លាប់នៃការរស់នៅក៏ខុសគ្នាដែរ ដូចជាសម្ភារៈប្រើប្រាស់អគ្គិសនី រយៈពេលនៃការប្រើប្រាស់ថាមពលអគ្គិសនី ចំនួនអ្នកប្រើប្រាស់ថាមពលអគ្គិសនី មិនដូចគ្នាទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អគ្គិសនីកម្ពុជាបានចេញវិធានការជួយពលរដ្ឋក្រីក្រពិតប្រាកដជាច្រើនមកហើយ នឹងបន្ថែមទៀតនៅពេល Lockdown នេះ មានដូចជា៖ កាបញ្ចុះថ្លៃជូនពលរដ្ឋក្រីក្រ ត្រឹមតែ 380៛/kwh ព្រោះប្រជាពលរដ្ឋក្រីក្រប្រាកដជាប្រើប្រាស់តិចអាចប្រហាក់ប្រហែល 50kwh/ខែ ដែលគិតជាទឹកប្រាក់ គឺ19,000៛ ទេ ហើយបើគាត់មានទម្លាប់សន្សំសំចៃ ប្រាកដជាប្រើប្រាស់អស់កាន់តែតិចជាងនេះទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការពន្យាពេលបង់ប្រាក់ ឬលើកលែងការកាត់ចរន្ត ទោះជាបង់ប្រាក់យឺតក៏មិនដាច់ចរន្តនៅតំបន់បិទខ្ទប់។ និងការដោះស្រាយអោយមានចរន្តប្រើប្រាស់ 24/24h ដើម្បីធានាថានៅតែមានថាមពលប្រើប្រាស់គ្រប់គ្រាន់ គ្រប់ពេលវេលា ទោះជានិយោជិតអគ្គិសនីរងហានិភ័យ ក៏ត្រូវទៅបំពេញកាតាព្វកិច្ចជួសជុល ថែទាំ ដើម្បីបន្តនិរន្តរភាពផ្គត់ផ្គង់នៅតំបន់បិទខ្ទប់ដែរ ហើយសេវាកម្មនេះ ២៤ម៉ោង ទោះជាថ្ងៃសម្រាកក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រជាពលរដ្ឋអាចនៅក្នុងផ្ទះដោយមិនបារម្ភគ្មានចរន្តអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ និងគ្រប់ពេលវេលាមែន ប៉ុន្តែ តើព្រោះតែបែបនេះក៏បណ្តោយអោយការប្រើប្រាស់ថាមពលហួសហេតុ រហូតខ្លាចរអារនឹងចំណាយប្រាក់មែនទេ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនាមលោកអ្នកដែលជាបុគ្គលមានចំណេះដឹង មានព័ត៌មាន មានវិចារណញ្ញាណ ខ្ញុំសំណូមពរ សូមយកពេលវេលានេះជួយបន្តអប់រំដល់អ្នកដែលមិនសូវយល់ដឹង ឬអ្នកដែលខ្វះខាតព័ត៌មាន ដើម្បីអោយពួកគាត់បានដឹង និងចូលរួមសហការដោយភាពអត់ធ្មត់ ព្រមទាំងផ្លាស់ប្តូរទម្លាប់រស់នៅរបស់គាត់ ដោយសន្សំសំចៃជាងមុន ជាជាងដុតអោយខ្លោច​ រោចអោយឆៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមចូលរួមទាំងអស់គ្នានិងសូមផ្លាស់ប្តូរទម្លាប់ប្រើប្រាស់ថាមពលរបស់អ្នក ដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់អគ្គិសនីនៅក្នុងប្រទេសជាតិយើង៕