សារព័ត៌មានមហាខ្មែរ

ក្រសួងសុខាភិបាល ហាមឃាត់គណនីហ្វេសប៊ុកចំនួន ១២ ដែលបានកំពុងផ្សព្វផ្សាយលក់ អាល់កុល ជែល និង ផលិតផលសម្លាប់មេរោគដទៃទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ក្រសួងសុខាភិបាល តាមរយៈសេចក្តីប្រកាសព័ត៌មាន ស្ដីពីការហាមឃាត់គណនីហ្វេសប៊ុកចំនួន ១២ ដែលកំពុងផ្សព្វផ្សាយលក់ អាល់កុល ជែល និង ផលិតផលសម្លាប់មេរោគដទៃទៀត គ្មានលេខទិដ្ឋការ ឬបញ្ជិកា ឬប្រវេទន៍ពីក្រសួងសុខាភិបាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសេចក្តីជូនដំណឹងនៅរបស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) មានគណនីចំនួន ១២គឺ ១-Sivleang ២-ឃ្លាំងហ៊ួរមករា 168 ៣-ពិភព Online ៤-SAMBO Express

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥-Fat Lady Brand Hong Kong Fashlon ៦-168 Online ៧-ទីផ្សារបោះដុំ អាល់កុល-ម៉ាស់ ៨-បោះដុំ និងលក់រាយក្រដាសជូតមាត់ ក្រដាសបង្គន់ និងក្រដាសអនាម័យគ្រប់ប្រភេទ ៩-សេង សេង ១០-ញឹម សុខង៉ែត ១១-Tek Punlork ១២-មានលក់អាល់កុលកាន 97% និងគណនីបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនទៀត កំពុងផ្សព្វផ្សាយ លក់ អាល់កុល ជែល និងផលិតផលសម្លាប់មេរោគ ដទៃទៀតជាច្រើនប្រភេទ យ៉ាងអនាធិបតេយ្យ ដោយគ្មានលេខទិដ្ឋាការ ឬបញ្ជិកា ឬប្រវេទន៍ពីក្រសួងសុខាភិបាលឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណីដូចគ្នានេះ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងបានទិញ អាល់កុល ជែលអាល់កុល និងផលិតផលសម្លាប់មេរោគមួយចំនួនដែលលក់តាមបណ្តាញសង្គមហ្វេសប៊ុកមកពិនិត្យគុណភាព ឃើញថា អាល់កុល ជែល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងផលិតផលសម្លាប់មេរោគទាំងនោះភាគច្រើនជាផលិតផលក្លែងបន្លំ និងមានគុណភាពមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសឡើយ ដោយមានតែសារធាតុមេតាណុលសុទ្ធ ឬមានសារធាតុមេតាណុលលាយជាមួយអេតាណុល ឬអាល់កុល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះផលិតផលអាល់កុលដែលមានគុណភាពសម្លាប់មេរោគជាប្រភេទអេតាណុល ឬអាល់កុល (៦០%-៨០%) រីឯសារធាតុមេតាណុល មិនអាចប្រើប្រាស់ក្នុងការសម្លាប់មេរោគបានឡើយ ហើយសារធាតុនេះអាចប៉ះពាល់សុខភាព ឬបង្កគ្រោះ ថ្នាក់ដល់អាយុជីវិតទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការ ចរាចរអាល់កុល ជែល និងផលិតផលសម្លាប់មេរោគ ក្នុងប្រទេសកម្ពុជាត្រូវមានលេខទិដ្ឋាការ ឬបញ្ជិកា ឬប្រវេទន៍ ពី ក្រសួងសុខាភិបាល។ ដូចនេះដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ទៀតនោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់ អាល់កុល ជែល និងផលិតផលសម្លាប់មេរោគគ្រប់ប្រភេទ ដែលគ្មានលេខទិដ្ឋាការ ឬលេខបញ្ជិកា ឬលេខប្រវេទន៍ ពីក្រសួងសុខាភិបាល ដែលកំពុងផ្សព្វផ្សាយលក់តាមបណ្ដាញសង្គម ហ្វេសប៊ុកខាងលើ និងគណនីបណ្ដាញសង្គមហ្វេសប៊ុកដទៃទៀតជាបន្ទាន់ ព្រោះផលិតផលទាំងនេះពុំអាចធានាបាននូវ គុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព ចំពោះអ្នកប្រើប្រាស់បានឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកខាងលើ និងគណនីពាក់ព័ន្ធផ្សេងៗទៀត ដែលផ្សព្វផ្សាយលក់អាល់កុល ជែល និងផលិតផលសម្លាប់មេរោគទាំងឡាយណា ដែលគ្មាន លេខទិដ្ឋាការ ឬបញ្ជិកា ឬប្រវេទន៍ ពីក្រសួងសុខាភិបាលទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងករណីអ្នកត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៩០, ០១៧ ៨៦៦ ៧៦០។ សូមភ្ជាប់មកជាមួយនូវ រូបភាពគណនីបណ្តាញសង្គមហ្វេសប៊ុខាងលើ និងផលិតផលសាប់រួមផេកខាងលើក ឬទិដ្ឋាការ ឬបញ្ជិកា ឬប្រវេទន៍៕