សារព័ត៌មានមហាខ្មែរ

បុគ្គលិកអគ្គិសនីកម្ពុជាម្នាក់បានសរសេរថា««ចង់ឲ្យទេវតាជួយ លុះត្រាតែយើងជួយខ្លួនឯង ជាមុនសិន»រឿងសុំឲ្យប្រជាជន ទូទាត់ថ្លៃថាមពលឲ្យទាន់ពេល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំណេរ «ចង់ឲ្យទេវតាជួយ លុះត្រាតែយើងជួយខ្លួនឯង ជាមុនសិន» «ដេកផ្សំដួល រមួលផ្សំគ្រេច»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំលឹកដល់ពាក្យស្លោកខាងលើ ច្បាស់ណាស់ ចង់អោយទេវតាជួយ (ការជួយដែលធ្លាក់ពីលើមេឃ) ត្រូវជួយខ្លួនឯងជាមុនសិន តែកុំគ្រាន់តែដួលក៏បន្លំដេក ហើយស្រែកថាក្រោកមិនរួចនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្បិតតែអគ្គិសនីកម្ពុជាជាក្រុមហ៊ុនរបស់រដ្ឋ តែគឺជាក្រុមហ៊ុនស្វយ័តមួយដែលត្រូវទទួលខុសត្រូវនូវរាល់ចំណូល ចំណាយ និងគ្រប់គ្រងបំណុលដោយខ្លួនឯង។ ការលក់ថាមពលជូនប្រជាពលរដ្ឋ ត្រូវធានាសេវាកម្មល្អប្រសើរ 24/24h

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធានានូវស្ថេរភាពបណ្តាញបញ្ជូននិងចែកចាយ កុំអោយមានការដាច់ចរន្ត ឬដាច់តែរយៈពេលខ្លីជាដើម ហើយយកចំណូលលក់ថាមពលទាំងនោះ ដើម្បីទូទាត់ថ្លៃទិញថាមពលពីប្រភពផ្គត់ផ្គង់ ចំណាយថ្លៃប្រងផលិត ចំណាយលើការវិនិយោគបណ្តាញផ្គត់ផ្គង់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណាយលើការថែទាំបណ្តាញបញ្ជូន-ចែកចាយ ចំណាយលើសម្ភារៈបរិក្ខារសម្រាប់ថែទាំ ជួសជុល ផ្លាស់ប្តូរឧបករណ៍នានា ចំណាយលើកំលាំងពលកម្ម ដើម្បីធានាថាគ្រប់លំនៅដ្ឋានមានអគ្គិសនីប្រើប្រាស់និងថ្លៃសមរម្យ។ការលក់ថាមពលរបស់អគ្គិសនីកម្ពុជានេះគឺលក់ជូនប្រជាពលរដ្ឋជាមុន ទើបបង់ប្រាក់តាមក្រោយ មិនដូចគ្នានឹងការផលិតផ្គត់ផ្គង់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលអគ្គិសនីកម្ពុជាត្រូវចំណាយទិញប្រេង ទិញសម្ភារៈ និងចំណាយផ្សេងៗជាមុន ទើបអាចផលិតថាមពលលក់តាមក្រោយទេ។ ដូចនេះបើអគ្គិសនីកម្ពុជាពុំអាចប្រមូលប្រាក់បានគ្រប់គ្រាន់ទាន់ពេលវេលាទេ អគ្គិសនីកម្ពុជាក៏មិនអាចផ្គត់ផ្គង់ថាមពលជូនបន្តបានដូចគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅតំបន់ Lockdown មិនមែនសុទ្ធតែជាពលរដ្ឋក្រីក្រទាំងអស់ឡើយ ប្រាកដជាមានប្រជាពលរដ្ឋដែលមានស្ថានភាពជីវភាពខុសៗគ្នា ដូចនេះទម្លាប់នៃការរស់នៅក៏ខុសគ្នាដែរ ដូចជាសម្ភារៈប្រើប្រាស់អគ្គិសនី រយៈពេលនៃការប្រើប្រាស់ថាមពលអគ្គិសនី ចំនួនអ្នកប្រើប្រាស់ថាមពលអគ្គិសនី មិនដូចគ្នាទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អគ្គិសនីកម្ពុជាបានចេញវិធានការជួយពលរដ្ឋក្រីក្រពិតប្រាកដជាច្រើនមកហើយ នឹងបន្ថែមទៀតនៅពេល Lockdown នេះ មានដូចជា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាបញ្ចុះថ្លៃជូនពលរដ្ឋក្រីក្រ ត្រឹមតែ 380៛/kwh ព្រោះប្រជាពលរដ្ឋក្រីក្រប្រាកដជាប្រើប្រាស់តិចអាចប្រហាក់ប្រហែល 50kwh/ខែ ដែលគិតជាទឹកប្រាក់ គឺ19,000៛ ទេ ហើយបើគាត់មានទម្លាប់សន្សំសំចៃ ប្រាកដជាប្រើប្រាស់អស់កាន់តែតិចជាងនេះទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការពន្យាពេលបង់ប្រាក់ ឬលើកលែងការកាត់ចរន្ត ទោះជាបង់ប្រាក់យឺតក៏មិនដាច់ចរន្តនៅតំបន់បិទខ្ទប់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងការដោះស្រាយអោយមានចរន្តប្រើប្រាស់ 24/24h ដើម្បីធានាថានៅតែមានថាមពលប្រើប្រាស់គ្រប់គ្រាន់ គ្រប់ពេលវេលា ទោះជានិយោជិតអគ្គិសនីរងហានិភ័យ ក៏ត្រូវទៅបំពេញកាតាព្វកិច្ចជួសជុល ថែទាំ ដើម្បីបន្តនិរន្តរភាពផ្គត់ផ្គង់នៅតំបន់បិទខ្ទប់ដែរ ហើយសេវាកម្មនេះ ២៤ម៉ោង ទោះជាថ្ងៃសម្រាកក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រជាពលរដ្ឋអាចនៅក្នុងផ្ទះដោយមិនបារម្ភគ្មានចរន្តអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ និងគ្រប់ពេលវេលាមែន ប៉ុន្តែ តើព្រោះតែបែបនេះក៏បណ្តោយអោយការប្រើប្រាស់ថាមពលហួសហេតុ រហូតខ្លាចរអារនឹងចំណាយប្រាក់មែនទេ? (ញាំឆ្អែតឡើងហល់ក៏ក្រោកលែងរួច លែងចង់បង់ប្រាក់)?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនាមលោកអ្នកដែលជាបុគ្គលមានចំណេះដឹង មានព័ត៌មាន មានវិចារណញ្ញាណ ខ្ញុំសំណូមពរ សូមយកពេលវេលានេះជួយបន្តអប់រំដល់អ្នកដែលមិនសូវយល់ដឹង ឬអ្នកដែលខ្វះខាតព័ត៌មាន ដើម្បីអោយពួកគាត់បានដឹង និងចូលរួមសហការដោយភាពអត់ធ្មត់ ព្រមទាំងផ្លាស់ប្តូរទម្លាប់រស់នៅរបស់គាត់ ដោយសន្សំសំចៃជាងមុន ជាជាងដុតអោយខ្លោច​ រោចអោយឆៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមចូលរួមទាំងអស់គ្នានិងសូមផ្លាស់ប្តូរទម្លាប់ប្រើប្រាស់ថាមពលរបស់អ្នក ដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់អគ្គិសនីនៅក្នុងប្រទេសជាតិយើង៕ កំណត់ចំណំា៖ អង្គភាពយើងខ្ញុំពុំបានកែសម្រួលនៃសំណេរនេះឡើយ តែសូមរងចំាទស្សនាភាគបន្ត