សារព័ត៌មានមហាខ្មែរ

ពលរដ្ឋជាង៣ម៉ឺន៧ពាន់គ្រួសារទៀត បានទទួលស្បៀងអាហារជាបន្តបន្ទាប់ ក្នុងពេលបិទខ្ទប់ក្នុងរាជធានីភ្នំពេញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំបេញ៖ ប្រជាពលរដ្ឋជាង ៣ម៉ឺន៧ពាន់គ្រួសារ បានទទួលស្បៀងអាហារជាបន្តបន្ទាប់ ដែលដឹកជញ្ជូន និងចែកជូនដោយអាជ្ញាធររាជធានី ខណ្ឌ និងកម្លាំងកងទ័ពជើងគោក ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ពោលគឺ រវាងពីថ្ងៃ២៨ និង២៩ ខែមេសា ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធរខណ្ឌទាំង១៤ សហការល្អជាមួយកងទ័ពជើងគោក ចែកជូនស្បៀងអាហារជូនទៅប្រជាពលរដ្ឋ ដែលកំពុងមានការខ្វះខាត ក្នុងអំឡុងពេលដែលភូមិសាស្ត្ររាជធានីភ្នំពេញត្រូវបានបិទខ្ទប់ ដើម្បីកាត់ផ្តាច់ការចម្លងជំងឺកូវិដ-១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៨ និង ២៩ ខែមេសា ២ថ្ងៃជាប់គ្នានេះ អាជ្ញាធរខណ្ឌនីមួយៗ បានបន្តសហការជាមួយកម្លាំងកងទ័ពជើងគោក ដឹកជញ្ជូនស្បៀងអាហារជូនទៅប្រជាពលរដ្ឋបានចំនួន ៣ម៉ឺន៧ពាន់២០០គ្រួសារ ក្នុងនោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅខណ្ឌមានជ័យចំនូន៥ពាន់៥០០គ្រួសារ, នៅខណ្ឌពោធិសែនជ័យ ចំនួន១ម៉ឺន៨ពាន់១០០គ្រួសារ, ខណ្ឌដង្កោ៩០០គ្រួសារ, ខណ្ឌសែន សុខ ៥០០គ្រួសារ, ខណ្ឌព្រែកព្នៅ ៥០០គ្រួសារ, ខណ្ឌឬស្សីកែវចំនួន ៣០០០គ្រួសារ, ខណ្ឌជ្រោយចង្វារ ១០០០គ្រួសារ, ខណ្ឌដូនពេញចំនួន ១ពាន់៥០០គ្រួសារ, ខណ្ឌ៧មករាចំនួន ១០០០គ្រួសារ, ខណ្ឌទួលគោក ១៣០០គ្រួសារ, ខណ្ឌចំការមន ៦០០គ្រួសារ, ខណ្ឌបឹងកេងកង ចំនួន ១០០០គ្រួសារ, ខណ្ឌច្បារអំពៅចំនួន ១៣០០គ្រួសារ និងខណ្ឌកំបូលចំនួន ១០០០គ្រួសារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា កម្លាំងកងទ័ពជើងគោក ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានប្រើប្រាស់កងកម្លាំងទ័ពជើងគោកចំនួន ២០៦នាក់ និងរថយន្តចំនួន ៦២គ្រឿង ដើម្បីដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដោយមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋ ខណៈភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានបិទខ្ទប់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕