សារព័ត៌មានមហាខ្មែរ

ប្រវត្តិពញាខ្មៅ ឬលោកតាខ្មៅ (ដែលមានឈ្មោះក្រុងតាខ្មៅរហូតមកដល់សព្វថ្ងៃនេះ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកតាខ្មៅមាន ដើមកំណើតជាខ្មែរលើ លុះ ចម្រើនវ័យធំពេញរូបរាងលោកតាក៏បានយាត្រាចាកចោលស្រុកកំណើតស្វែងរកសិក្សាមន្តវិជ្ជា សីលសាស្ត្រចេះចាំស្ទាត់ ក៏ចូលបម្រើជាទាហានហ្លួង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយស្មារតីអង់អាច និងមានមន្តវិជ្ជាយុទ្ធ សាស្ត្រ សិល្ប៍សាស្ត្រពេញខ្លួននោះ កេរ្តិ៍ឈ្មោះរបស់លោកក៏ល្បីរន្ទឺធ្វើឱ្យ ស ត្រូ វ ទាំងឡាយ បា ក់ ប បខ្ល ប ខ្លា ច ហើយទទួលបាននូវការគោរពស្រឡាញ់ ពីសំណាក់អាណាប្រជានុរាស្ត្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កិត្តិនាមនេះបានសុះសាយទៅដល់ព្រះរាជា ព្រះមហាក្សត្រក៏បានផ្ញើចុត ហ្មាយត្រាស់បង្គាប់ឱ្យលោកតាខ្មៅចូលគាល់ជាបន្ទាន់ រួចក៏តែងតាំងជាមហា ឧបរាជ និងជាមេទព័ទទួលគ្រប់គ្រងតំបន់កណ្តាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយមានស្នាដៃ ការពារជាតិ លោកតាខ្មៅក៏ត្រូវបានព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូងប្រទាន ងារជា “ពញាខ្មៅ” ដើម្បីឱ្យសមមហាកិត្តិយសជាវីរបុរសពូកែខាងសិល្ប៍ សាស្ត្រមានដូចជាត្រៃយុទ្ធ ត្រៃវេទ ត្រៃភូមិ ដែលគ្មានអ្នកណាមកប្រៀបធៀ បបានឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពញាខ្មៅមានមាឌធំក្រអាញ សម្បុរខ្មៅ ដៃកាន់ដំបងក្រញូង ពាក់អាវតេជ វេទមន្តឡេវ កាក់ ស្លៀកខោចែវជើងខ្លី ក្រវាត់ក្រមាយន្ត័ និងជួតក្បាលដោយ ក្រមាវេទមន្ត ហើយមានភាពម៉ឺងម៉ាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកតាមានបរិវារជំនិត ចំនួន៤ នាក់ គឺលោកតាដែក តាខ្លែវ តាហិន និងយាយភូ ហើយមានមិត្តភ័ក្តិជិតស្និទ្ធ រួមជំនាន់ ដូចជាលោកតាដំបងដែក លោកតា ដំបងក្រញូង លោកតាឃ្លាំង មឿង និងលោកយាយម៉ៅ។ ដោយពិនិត្យឃើញតំបន់ភូមិភាគកណ្តាលជា ទីទួលទឹកមិនលិច ពញាខ្មៅដែលជា មហាឧបរាជ ក៏សម្រេចរើទីបញ្ជាពី តំបន់ភ្នំ បាយ៉ង់កោ មកតាំងនៅចំណុចវត្តតាខ្មៅសព្វថ្ងៃ ព្រោះមានការ ងាយស្រួលក្នុងការបម្រើរាស្ត្រ និងឡើងចុះទទួលព្រះរាជបញ្ជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឧបរាជខ្មៅគ្មានប្រពន្ធកូនទេ គឺនៅលីវ រហូតផុតជីវិត ព្រោះតែជាប់រវល់គិត គូរពីប្រទេសជាតិ ហើយកាលគ្រានោះតំបន់នេះ មានឈ្មោះថា ខេត្តតាខ្មៅ តែឥឡូវប្រែមកជាភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ត កណ្តាលវិញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាសម័យនោះដែរលោកតាខ្មៅបានសាងមហាចេតិយ៍ដ៏ធំមួយសម្រាប់តម្កល់ អិដ្ឋធាតុវីរបុរសស្នេហាជាតិដើម្បីជាទីគោរពបូជា នៅក្នុងបរិវេណវត្តតាខ្មៅ សព្វថ្ងៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកតា ផន បានបន្តថា កាលពីសម័យ អាណានិគមបារាំងប្រជារាស្ត្រនាំ គ្នាជីកស្តារ ព្រែកទប់ដីកុំឱ្យបាក់ក៏ប្រទះឃើញឈើពណ៌ខ្មៅមួយដុំក៏នាំគ្នា ឆ្លាក់ជារូបលោកតាខ្មៅ រួចសង់រោងដាក់តម្កល់នៅជាប់មាត់ទន្លេមុខវត្តតា ខ្មៅទុក ជាទីសក្ការ និងបន់ស្រន់ទៅតាជំនឿរៀងៗខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះឆ្នាំ ២០០៤ សម្តេចឧត្តមបញ្ញា នន្ទយោ ដួង ផង់ រួមសហការ ជាមួយអាជ្ញាធរខេត្តក៏បាន សម្រេចកសាងរូបសំណាកពញាខ្មៅ ហៅលោកតាខ្មៅអំពីថ្មភក់ នៅចំណុច រង្វង់មូលតាខ្មៅទុកសម្រាប់ឱ្យ ប្រជាពលរដ្ឋបែបន់គោរពបូជា និងជានិមិត្ត រូបរបស់ ទីប្រជុំជនតាខ្មៅផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រឹទ្ធាចារ្យ ផន បាន បញ្ជាក់ផងដែរថា លោកតាខ្មៅមានរូបស្នងចំនួន២នាក់មកហើយ ទីមួយគឺលោកយាយ ជា ច្រែង បានស្លាប់កាលពីឆ្នាំ១៩៨១ ក្នុងជន្មាយុ ៨៦ឆ្នាំ ហើយអ្នកដែលស្នងរូប បន្តសព្វថ្ងៃនេះ ឈ្មោះ វ៉េង ចាប អាយុ៥៦ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់អ្នករស់នៅទឹកដីតា ខ្មៅនេះមានជំនឿលើលោកតាខ្មៅខ្លាំងណាស់តាំងពីបុរាណកាលរហូតមក ដល់ សព្វថ្ងៃ ព្រោះរៀងរាល់ពេលអ្នកមានជំនឿលើលោកតាខ្មៅមកបែបន់ រមែងបានសម្រេច សមតាមបំណង។ តាខ្មៅ ក្រុងដែលខ្ញុំស្រលាញ់, ប្រភព៖ Takhmao Town ទីក្រុង តាខ្មៅ