សេចក្តីប្រកាសព័ត៌មាន របស់ទីភ្នាក់ងារសារព័ត៌ លឹម សំបូរ ញូស៍ & អង្គភាពសារព័តមានមហាខ្មែរ ស្តីពីការបញ្ឈប់បុគ្គលិក

69

សៀមរាប៖ សេចក្តីប្រកាសព័ត៌មាន របស់ទីភ្នាក់ងារសារព័ត៌ លឹម សំបូរ ញូស៍ & អង្គភាពសារព័តមានមហាខ្មែរ មានកិត្តិយស សូមជម្រាបជូន ពុកម៉ែបងប្អូន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាជ្រាប់ថា៖ បុគ្គលឈ្មោះ ស៊ាន វ៉ាន់នី  គឺត្រូវបាន អង្គភាពបញ្ឈប់ការងារជាងមួយខែមកហើយ ហើយបានប្រកាសជូនដំណឹងដល់បុគ្ឡលរូបនេះផងដែរ ដើម្បីឲ្យចូលខ្លួនមកដោះស្រាយ នៅអង្គភាព ព្រមទំាងប្រគល់ ឯកសារ និងសម្ភារៈ មកកាន់អង្គភាពវិញ។ ប៉ុន្តែបុគ្គលរូបនេះពុំអនុវត្តតាមបទបញ្ជាផ្ទៃក្នងរបស់អង្គភាពនោះឡើយ។

សូមបញ្ជាំក់ថា៖ បុគ្គលឈ្មោះ ស៊ាន វ៉ាន់នី បានធ្វើឲ្យខូចខាតអង្គភាពយ់ាងធ្ងន់ធ្ងរ ដោយយកថវិការបស់អង្គភាពទៅចាយវាយ និងពុំព្រមបន្តអាជ្ញាប័ណ្ណឲ្យអង្គភាព ដែលអង្គភាពបានឲ្យថវិកាទៅបង់បន្តអាជ្ញាប័ណ្ណ ព្រមទំាងធ្វើការភូតកុហក់រាប់ខែមកកាន់អង្គភាព។
សូមបញ្ជាក់ផងដែរថា ចាប់តំាងពីបុគ្គលរូបនេះចូលមកបំរើការងារនៅអង្គភាព គឺពុំបានធ្វើអ្វីអោយរើកចម្រើនអង្គភាពសោះឡើយ។

ជាមួយគ្នានេះផងដែរ អង្គភាពសារព័ត៌មានមហាខ្មែរ សូមស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធ និងពុកម៉ែបងប្អូន មេត្តជួយសហការ ផ្តល់ដំណឹងមកកាន់អង្គភាពយើងខ្ញុំ បើសិនឃើញបុគ្គលរូបនេះប្រើកាតរបស់អង្គភាពសារព័ត៌មានមហាខ្មែរ​ ដើម្បីប្រយោជន៍របស់ខ្លួន សូមជួយផ្តល់ដំណឹងមកកាន់អង្គភាពយើងខ្ញុំ តាមរយៈ តេឡេក្រាមលេខ៖ 012 927 732 / 015 883 332 / 069 522 333 ។
ដូច្នេះគិតចាប់់ពីពេលនេះតទៅ អង្គភាពសារព័ត៌មានមហា ប្រកាន់យកវិធានការផ្លូវច្បាប់ ដើម្បីចាត់ការចំពោះបុគ្គរូបនេះ៕