មកមើលទិដ្ឋភាព បុណ្យ៧ថ្ងៃ អ៊ឹម សុវណ្ណារិទ្ធ ដែលចំប៉ីខ្មៅ បានរៀបចំឲ្យ គឺកំពុងចាប់ផ្តើមហើយ មានអ្នកចូលរួមច្រើនណាស់ ហើយមានអ្នកខ្លះ…
សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២១ នៅវេលាម៉ោង១១ និង០០នាទី មាន ក រ ណី ឧ ក្រិ ដ្ឋ ជន ០៤នាក់ ចូលជំរិត និង ប្ល.ន់ ស.ម្លា.ប់ មិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ ហើយប៉ះគ្នាជាមួយ ស ម ត្ថ កិច្ច ក ង រា ជ អា វុ ធ ហត្ថរាជធានីភ្នំពេញ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បណ្តាលឲ្យក្រុម ឧ ក្រិ ដ្ឋជនទាំង ០៤ នាក់ ស្លា.ប់ នៅនឹងកន្លែង គឺបានរៀបផែនការ គួរឲ្យភ្ញាក់ផ្អើលបំផុត។
លុះមកដល់ ព្រឹក ថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២១ សាកសព ឧ ក្រិ ដ្ឋ ជន ០៤ នាក់ បានយកមកតម្តល់ នៅវត្តទឹកថ្លាហើយ ហើយក៏បានបូជាតាមលំដាប់រួចហើយផងដែរ។
ក្នុងនោះ គិតត្រឹមថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញនេះ គេនៅមិនទាន់ឃើញ មានសាច់ញាតិណាម្នាក់ មកទទួលយកធាតុ មេ ក្លោ ង ឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ នៅឡើយនោះទេ។
ក្រោយឃើញបែបនេះ ចិត្តមិនដាច់ ស្រាប់តែ ចំប៉ីខ្មៅ បានប្រកាសនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា ៖
“ប្រពៃណីទំនៀមទំលាប់ ខ្មោ.ច ងា.ប់ ទៅហើយ នៅឡើងឈ្មោះ ស្អុ យ គ្មានអ្នកណាម្នាក់ដឹងថា ខ្លួននឹង ស្លា.ប់ ទៅព្រោះអ្វី នៅកន្លែងណា នៅទីណា នោះទេ មិនដឹងសូម្បីតែពេលវេលាថ្ងៃនេះ ឬថ្ងៃស្អែក ថ្ងៃណាមួយ តែ រឹទ្ធ ស្លា.ប់ ហើយ ខ្ញុំមិនមែនជាញាតិ មិនដែលស្គាល់ មិនដែលជួប បានត្រឹមតែទិញកោដ្ឋដាក់ឆ្អឹងឱ្យ និមន្តព្រះសង្ឃសូត្រមន្តឱ្យ តែប៉ុនហ្នឹង។ ខ្ញុំសង្ឃឹមថាមិត្ត ដែលធ្លាប់ជល់កែវជាមួយគាត់ នឹងមកជូនដំណើរគាត់ ចុងក្រោយ ។
ម នុ ស្ស ណាមិនធ្លាប់ខុស តែគ្នា ស្លា.ប់ទៅហើយ ឆ្អឹង ធា តុ គ្នា គួរតែដាក់ឱ្យបានសមរម្យ ជា ម នុ ស្ស ខ្ញុំសង្ឃឹមថា ពុកម៉ែបងប្អូន នឹងអហោ សិ កម្ម ឱ្យ ចោរ ដែល ស្លា.ប់ទៅហើយ នេះសូម្បីតែបងប្អូនគេក៏មិនអើពើ តែខ្ញុំមានតែជួយរក្សាបានប៉ុនហ្នឹង គំរប់បុណ្យ៧ថ្ងៃ ខ្ញុំនឹងនិមន្តព្រះសង្ឃសូត្រមន្ត តាមប្រពៃណី នៃពិធីបុណ្យ ស.ព បើពុកម៉ែបងប្អូន យល់ថាការធ្វើបុណ្យ ត្រូវរើសថាជា ម នុ ស្ស ល្អ ឬ អា ក្រ ក់ ជាសិទ្ធិ ក្នុងការសម្រេចចិត្តរបស់អ្នកទាំងអស់គ្នា តែសូមធ្វើបុណ្យជាមួយ ចោ.រ មួយក្បាល ដែលគ្នា ងា.ប់ទៅ គ្មានញាតិផង។
នេះជាABAរបស់ខ្ញុំ បើចង់ចូលបុណ្យ ឬ អ្វី 002410555 ចំប៉ីខ្មៅ”។
ចំណែក កាលពីថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញនេះទៀត ចំប៉ីខ្មៅ បានបង្ហោះរូបភាពពីរសន្លឹក ហើយបញ្ជាក់បន្ថែមថា “បុណ្យប្រាំពីរថ្ងៃគាត់ នឹងប្រារព្ធ នៅថ្ងៃសៅរ៍ ៨រោច ជាថ្ងៃសីល ខែផង្គុល ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវហ្នឹងថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២១ នៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដោយនិមន្តព្រះសង្ឃបង្សុកូល ចំនួនប្រាំព្រះអង្គ កិច្ចធ្វើតាមគន្លងព្រះពុទ្ធសាសនា”។
ចំណែកនៅព្រឹក ថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២១ បុណ្យគម្រប់៧ថ្ងៃ របស់ មេក្លោង ឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ បានចាប់ផ្តើមហើយ ដោយមើលទៅមានអ្នកចូលរួមច្រើនណាស់ អមដោយទឹកមុខក្រៀមក្រំគ្រប់ៗគ្នា។
ក្នុងនោះផងដែរ គេប្រទះឃើញ បុ រ ស ម្នាក់ឈ្មោះ Tawan Jalerm ក៏បានទៅចូលរួមពិធីបុណ្យ៧ថ្ងៃនេះ ហើយប្រាប់ឲ្យដឹងបន្ថែមថា ៖
“ខ្ញុំជឿថា ទៅចូលបុណ្យ ខ្មោ.ច ចោ.រ មិ ន ខុ ស ទេ ព្រោះមិនមែនទៅរួមគំនិតជាមួយចោរ ។ ឆ្លៀតទៅចូលបុណ្យ7ថ្ងៃគាត់រួចហើយ ឃើញបងប្អូនទៅចូលរួមច្រើនណាស់ អ្នកខ្លះឡើងមកពីខេត្ត សុទ្ធតែមិនមែនជាបងប្អូន ស.ព។ សូម វិ ញ្ញា ណ អ្នកទាំង4ទទួលយកនូវផលបុណ្យ កើតចេញពីទឹកចិត្តល្អរបស់ពួកយើង យកសេចក្ដីល្អទៅកើតជាតិថ្មីធ្វើជា ម នុ ស្ស ល្អ ស្លា.ប់ ជាតិក្រោយដោយឈ្មោះល្អ ។”៕