fbpx
ព័ត៌មានទាន់ហេតុការណ៍

សារបំភ្លឺបន្ថែមលើករណីវិវាទរវាងលោក សាត គឹមសាន និងពលរដ្ឋ ឈ្មោះ យូ ធារ៉ា នៅបាត់ដំបង

101

នីតិវិធីតាមផ្លូវតុលាការនៅមិនដឹងពេលណាចប់ ទើបគូភាគីជ្រើសរើសយកដំណោះស្រាយតាមគោលការណ៍ឈ្នះឈ្នះរបស់សម្តេចតេជោ។
សំណុំរឿងក្តីក្តាំរវាងលោក សាត គឹមសាន ស្នងការខេត្តបាត់ដំបង និងភរិយា ជាមួយពលរដ្ឋឈ្មោះយូ ធារ៉ា និងភរិយាឈ្មោះ បូ សុភី ទើប តែឆ្លងផុតនីតិវិធីនៅសាលាឧទ្ធរណ៍បាត់ដំបងតែប៉ុណ្ណោះ ដែលតាម ច្បាប់ គូភាគីមានសិទ្ធិបន្តប្តឹងសារទុក្ខទៅតុលាការកំពូលទៀត។ បើទោះបីភាគីណាមួយឈ្នះក្តីនៅតុលាការកំពូលហើយនោះ ក៏ត្រូវបន្ត នីតិវិធីមួយទៀត គឺនីតិវិធីអនុវត្តសាលដីការស្ថាពរ ដូច្នេះការអូស បន្លាយពេលវេលាក្នុងដំណើការក្តីនេះរហូតដល់ចប់ គឺអាចនឹងត្រូវប្រើពេលវេលាយូ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាគីលោក សាត គឹមសាន បានរៀបចំឯកសាររួចរាល់ ហើយដើម្បីធ្វើ បណ្តឹងសារទុក្ខទៅតុលាការកំពូល ព្រោះគាត់យល់ថាសេចក្តីសម្រេច របស់សាលាឧទ្ធរណ៍ភ្នំពេញមិនយុត្តិធម៌សម្រាប់គាត់ ដោយឡែក ភាគីលោក យូ ធារ៉ា បាននិងកំពុងព្រួយបារម្មណ៍អំពីដំណើការរឿងក្តី នេះថាមិនដឹងប្រើពេលវេលាប៉ុណ្ណា ហើយត្រូវចំណាយអស់ប៉ុន្មាន ទើបរឿងក្តីជាមួយមន្រ្តីជាន់ខ្ពស់នេះត្រូវបានបញ្ចប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយគូភាគីមានក្តីបារម្មណ៍ដូចគ្នា ទើបស្នើសុំមកខ្ញុំ ដួង តារា អោយ ជួយរកដំណោះស្រាយល្អប្រសើរមួយ ដោយឈរលើគោលការណ៍ ឈ្នះឈ្នះរបស់សម្តេចតេជោ ដើម្បីបញ្ចប់វិវាទដ៏រ៉ាំរ៉ៃនេះ អោយចប់ជា ស្ថាពរ ប្រកបដោយក្តីរីករាយ។
ខ្ញុំបានយកពេលវេលាទទួលទានអាហារពេលល្ងាចដើម្បីធ្វើកិច្ចការនេះ ដោយខ្ញុំបានខិតខំពន្យល់ហេតុផលគ្រប់បែបយ៉ាង រួមទាំង ហេតុ ផល យុត្តិធម៌ សច្ចធម៌ គុណធម៌ និងមេត្តាធម៌ ដល់គូភាគី រហូតដល់ ធ្វើ អោយលោក សាត គឹមសាន និងភរិយា យល់ព្រមលះបង់ ការទាម ទារ និងធ្វើសម្បទានទាំងស្រុងដល់ភាគី លោក យូ ធារ៉ា និងភរិយា ដើម្បីធ្វើជាគម្រូល្អដល់មន្រ្តីផ្សេងទៀតអោយមានការលះបង់ដល់ប្រជាពលរដ្ឋ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលដែលគូភាគីកំពុងផ្តិតមេដៃលើកិច្ចព្រមព្រៀងបញ្ចប់វិវាទ លោកពុក​ លី​ សាម៉េត​ និង​ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងក៏មានវត្តមានអញ្ជេីញចូលរួមពិសារអាហារ​ពេលល្ងាចជាមួយខ្ញុំ​ ខ្ញុំក៏បានអញ្ជើញលោកទាំង២ផ្តល់កិត្តិយសប្រគល់កិច្ចព្រមព្រៀងបញ្ចប់វិវាទជូនគូភាគីទាំង២មុនពេល ទទួលទានអាហារ។ ទាំងលោកពុកនិងឯកឧត្តម ងួន រតនៈ បាន អបអរ សាទរ ដល់ដំណោះស្រាយតាមគោលការណ៍ឈ្នះឈ្នះ របស់ សម្តេចតេជោ ដែលធ្វើអោយគូភាគីមានការពេញចិត្ត ហើយបានប្រែពី គូបដិបក្សមកជាមិត្តភាពវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះការលើកឡើងរបស់​ ផែង វណ្ណៈ នៅលើទំព័រហ្វេស ប៊ុករបស់ខ្លួនកាលពីល្ងាចម៉ិញនេះ គឺធ្វើឡើងក្នុងចេតនាមិនល្អប្រឆាំង ទៅនឹងគោលការណ៍ឈ្នះឈ្នះរបស់សម្តេចតេជោ ជាពិសេសពាក្យ ពេជន៍ប្រមាថមាក់ងាយដល់អ្នករាជការសាធារណៈ ត្រូវបាន​ចាត់​ទុក​ថា​ជាអំពើល្មើសច្បាប់។
យើងជាពលរដ្ឋល្អ គប្បីអបអរសាទរ និងគាំទ្រចំពោះអំពើល្អ និងចូលរួមចំណែកជួយអោយពលរដ្ឋយើង​ស្រលាញ់គ្នា មានសាមគ្គី ភាពរឹងមាំរវាងគ្នានិងគ្នា។ ត្រូវលុបបំបាត់​វប្បធម៌ញុះញុង លាបពណ៌ ច្រណែនឈ្នានីស និងធ្វើអោយពល​រដ្ឋ​ឈ្លោះ​គ្នា ដើម្បីផល ប្រយោជន៍ផ្ទាល់ខ្លួននោះទេីបសង្គមជាតិមានសេចក្តីសុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

TAG

Thank you for your reading