ដូចដែលបានសន្យា នៅទីបំផុត ព្រឹតិ្តការណ៍ ការបើកសម្ភោធ ផលិតកម្មរាម និង ការស្វាគមន៍ តារាចម្រៀង មាស សុខសោភា បានចាប់ផ្តើម នាថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១ ម្សិលមិញនេះហើយ ដោយបានរៀបចំធ្វើឡើងនៅ ឌឺព្រីមៀរសែនសុខ មើលទៅពិតជា អធិកអធមខ្លាំងណាស់ ថែមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មាន ជាច្រើនផងដែរ។
រឹតតែភ្ញាក់ផ្អើលថែមទៀតនោះ លោក ដួង វីរៈសិទ្ធ ក៏មានមុខក្នុងកម្មវិធីនេះផងដែរ មិនត្រឹមតែប៉ុណ្ណោះទេ លោកបានក្លាយជា តារាចម្រៀង និងអ្នកនិពន្ធ ក្នុងផលិតកម្មរាម ជាផ្លូវការ ថែមទៀតផង ព្រមទំាងបានបកស្រាយចម្រៀងពីរបទយ៉ាងពីរោះរណ្តំ ដោយបទទី១ លោកច្រៀងម្នាក់ឯង និងបទទី២ ជាការបកស្រាយរួមគ្នា ជាមួយ មាស សុខសោភា។
ក្នុងបរិយាកាស ដ៏សែនរំភើប និងរីករាយ នេះ គេឃើញវត្តមានតារា និងបុគ្គល ល្បីៗជាច្រើនរូប ក៏បានបង្ហាញខ្លួន ក្នុងពិធីសម្ពោធនេះផងដែរ មើលទៅម្នាក់ៗតែងខ្លួន ស្រស់ស្អាត គួរឲ្យគយគន់។
តារាទំាងនោះ មានដូចជា ៖