កាលពីយប់មិញនេះ ករណីនៃការផ្ទុះឡើងនៃករណីឆ្លងជាសហគមន៍២០ កុម្ភ: ឆ្នាំ២០២១ បានធ្វើឲ្យប្រជាជនខ្មែរទាំងនៅក្នុងប្រទេស ក៏ដូចជា នៅទូទាំងប្រទេស ភ្ញាក់ផ្អើល និងផ្តោតអារម្មណ៍តាមដានយ៉ាងខ្លាំងផងដែរ ដោយសារក្នុងរយៈពេលតែជាង ១០ម៉ោង មានការករណីឆ្លងថ្មីរហូតដល់ ៣២ករណីនៅទីក្រុងភ្នំពេញ។
ថ្លែងនៅក្នុងសារពិសេសជូនជនរួមជាតិ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាសន្តិសុខសណ្ឋាគារមួយកន្លែង បានលួចរំដោះស្ត្រី៤នាក់ដែលកំពុងធ្វើចត្តាឡីស័ក អោយបានចេញទៅដើរលេងក្លឹប ហើយត្រឡប់ចូលមកធ្វើចត្តាឡីស័កវិញ ស្រាប់តែរកឃើញថាក្នុងចំណោមស្ត្រី៤នាក់នោះ រកឃើញមានវិជ្ជមាន២នាក់។
ចំណែកឯសន្តិសុខដែលបានរំដោះជនជាតិចិនចេញនោះ ក៏ត្រូវបានមតិមហាជនជាច្រើនផ្ទុះការរិះ.គន់យ៉ាងខ្លាំង ចំពោះទង្វើខ្វះទំនួលខុសត្រូវមួយនេះផងដែរ៕