រាជធានីភ្នំពេញ ៖ កាលពីប៉ុន្មានម៉ោងមុននេះ ហ្វេសប៊ុកផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះថា « សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅការឡាយព័ត៌មានមិនពិតរបស់លោកផែង វណ្ណ:
កាលពីយប់ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១ ដែលបានផ្សាយថា ក្មេងប្រុសឈ្មោះតាន់ សម្បត្តិឧត្តម សិស្សសាលាឯកជន ដែលបានជិះរថយន្តពាក់ផ្លាកលេខនប បំពាក់ស៊ីរ៉ែនទៅសាលារៀន មានឪពុកជាស្នងការរងនគរបាលរាជធានីភ្នំពេញ ការផ្សាយនះ គឺខុសពីការពិតទាំងស្រុង ជាក់ស្តែងឪពុកក្មេងប្រុសនេះមិនមែនជាប៉ូលិសនោះ គាត់ គឺជាគ្រូពេទ្យ ។ រថយន្តនោះជាកម្មសិទ្ធិរបស់បងប្រុសគាត់ជានគរបាលនៅសាលានគរបាលជាតិ ។
ក្នុងនាមអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ សូមធ្វើការបដិសេធទាំងស្រុងចំពោះការឡាយព័ត៌មានមិនពិតនេះ ដោយគ្មានប្រភព និងមូលដ្ឋានច្បាស់លាស់មុននឹងធ្វើការឡាយ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់អង្គភាព ក៏ដូចជាថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផងដែរ ។ ជាចុងបញ្ចប់ ដើម្បីកុំឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការនភ័ន្តច្រឡំ សូមលោកផែង វណ្ណ: ធ្វើការកែតម្រូវចំពោះការចុះផ្សាយខុសពីការពិតនេះផង»។
បន្ទាប់ពីផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហោះសំណេរបែបនេះ លោកផែង វណ្ណៈ បានចូលខមមិនតបភ្លាមៗថា « តាមការបំភ្លឺរបស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ ក្រសួងមហាផ្ទៃ ដែលជានាយកដ្ឋានជំនាញគ្រប់គ្រងយានយន្ត ស្លាកនគរបាល បានបញ្ជាក់ថា ស្លាកលេខ នគរបាល ដែលចាប់នៅលើរថយន្ត កាមរី នោះ គឺ ជាកម្មសិទ្ធិប្រើប្រាស់នៅអង្គភាព ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានស្នងការរងម្នាក់ ជាអ្នកស្នើសុំ ។ ដូច្នេះ រថយន្ដនេះ មិនមែនកម្មសិទ្ធិរបស់ សាលានគរបាលទេ»។
ហើយប៉ុន្មានម៉ោងមុន លោកក៏បានបន្ថែមទៀតថា៖
ហាស់ ហា ផែង វណ្ណៈ ផ្សាយមិនពិតទៀតហេីយ !
ទៅ អោយខ្ញុំសុំទោសដែលផ្សាយថាកូនសិស្សសាលាដែលបេីកឡានឪពុករបស់ខ្លូន ជាស្នងការរងនគរបាលរាជធានី ។ តាមពិត ជាក់ស្តែង កូនសិស្សរូបនេះជា កូនគ្រូពេទ្យអត់ឈ្មោះសោះ ហាស់ ហា ។ តែរថយន្ត មិនមែនរបស់ សាលានគរបាលទេ កុំបំភ្លឺកុហក មហាជន ។ តាមការបំភ្លឺរបស់ ឯកឧត្តមឧត្ដមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ ក្រសួង មហាផ្ទៃ ដែលជានាយកដ្ឋានជំនាញគ្រប់គ្រងយាយយន្តពាក់ស្លាកលេខ នគរបាល បានបញ្ជាក់ប្រាប់ ផែង វណ្ណៈ ២ដងតាមតេឡេក្រាមថា រថយន្ដកាមរី ស្លាកលេខនគរបាល ២-៨៧៦៣ នេះ ជា រថយន្តដែលស្នេីសុំស្លាកលេខដោយស្នងការរងនគរបាលរាជធានីភ្នំពេញម្នាក់ ។ រថយន្ដនោះប្រេីប្រាស់ដោយអង្គភាពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ម្យ៉ាងទៀតការប្រេីប្រាស់ស្លាកលេខ នគរបាល ដែលគ្មានការអនុញ្ញាតិត្រូវទទួលទោសតាមច្បាប់ មិនមែនសុំទោសរួចខ្លួនទេ ។ បេីធ្វេីខុសសុំទោសរួចខ្លួនជាហូរហែរគួររំលាយអង្គភាពអនុវត្តន៍ច្បាប់ចោលទៅ ។
នេះគឺជាច្បាប់ បេីមិនអនុវត្តន៍ច្បាប់ កុំនិយាយពាក្យ និតិរដ្ឋ
មាត្រា ៦១៥ នៃក្រមព្រហ្មទណ្ឌ 🇰🇭
ជនណាប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្ត ដែលមានសញ្ញាសម្គាល់ខាងក្រៅ ប្រើប្រាស់ដោយនគរបាល ឬយោធា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ ២លានរៀល ។
ចង់ជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖