ភ្នំពេញ៖សិស្សសាលា អ ន្តរ ទ្វី ប អា មេ រិ កាំ ង សាខាជ្រោយចង្វារ បានជិះរថយន្តសឺរ៉ែនរបស់នគរបាលមួយគ្រឿងទៅសាលា និងចតមុខសាលាយ៉ាងខែ ង រ៉ែ ងនាំ ឱ្យ ផ្ទុះ ការ ប្រ តិ ក ម្ម យ៉ា ង ខ្លាំ ង ។
រថយន្តនេះត្រូវបានគេ ប្រ ទះ ឃើញ ចតមុខសាលានៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ យោងតាមប្រភពពី ម ន្ត្រី ន គរ បា ល បាន ឱ្យដឹងថា សិស្ស ដែលជិះ រថយន្ត សឺ រ៉ែ ន ទៅរៀននេះ មានឈ្មោះ ឧត្តម រៀនថ្នាក់ទី១១។
ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងជាម្ចាស់សាលាអន្តរទ្វីបអាមេរិកាំង បានប្រាប់អង្គភាពព័ត៌មានថា ខាងសាលាមិនបានដឹងថារថយន្តខាងលើនេះជារបស់សិស្សរូបណានោះទេ។
លោកក៏បានបញ្ជាក់ពីវិន័យ និងគោលការណ៍ក្នុងសាលារបស់លោកផងដែរថា មិ ន អ នុ ញ្ញា ត ឱ្យ សិស្ស ណាម្នាក់សំ ញ៉ែ ង តួនាទីឋានៈរបស់អាណាព្យាបាលនៅក្នុងសាលា ហើយក៏មិ ន អ នុ ញ្ញា ត ឱ្យ មាន ការ ប្រើ ប្រា ស់ អា វុ ធ ឬអំ ណា ច អា ណា ព្យា បាលនៅក្នុងសាលានោះឡើយ។
លោកក៏បានឱ្យដឹងផងដែរថា សាលាមិនដែលអនុញ្ញាតឱ្យមានការប្រើប្រាស់រថយន្តបែបនេះមកចតនៅបរិវេណសាលានោះដែរ។ លោក គួច ម៉េងលី បានអះអាងថា សាលានឹងស្រា វ ជ្រា វ លើ ប ញ្ហា នេះ។
ផ្ទុះ មាន ការ រិះ គ ន់ ជាច្រើនក្រោយពេលបានទទួលព័ត៌មានពីការយករថយន្តសឺ រ៉ែ ន របស់រដ្ឋជិះទៅរៀនលក្ខណៈឯកជនបែបនេះ។
រថយន្ត សឺ រ៉ែ ន របស់ន គរ បា ល គឺជារថយន្តអាទិភាពមួយ ដែលត្រូវបានគេប្រើសម្រាប់បើកនាំមុខ ឬក្បួនរបស់ថ្នាក់ដឹកនាំ ក៏ដូចជាក្បួនរបស់ភ្ញៀវអន្តរជាតិ ព្រមទាំងកម្មវិធីពិសេសៗដទៃទៀត។
កុំថាឡើយឱ្យកូនបើកទៅសាលារៀន ពេលមិនមានភារកិច្ច ឬចប់ម៉ោងការងារ រថយន្តសឺ រ៉ែ ន ក៏មិ ន ត្រូវបានអនុញ្ញាតឱ្យយកទៅប្រើប្រាស់លក្ខណៈឯកជននៅតាមទីសាធារណៈនានានោះឡើយ។
ប្រភពបានអះអាងថា រថយន្ត សឺ រ៉ែ ន របស់អង្គភាពនគរបាលនេះ ត្រូវបានគេឃើញសិស្សខាងលើជិះទៅរៀនជាច្រើនលើកមកហើយ។
លោកវរៈសេនីយ៍ឯក សាន សុខសីហា ជំនួយការឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងស្រាវជ្រាវរកថា តើរថយន្តសឺ រ៉ែ នជាកម្មសិទ្ធិរបស់អង្គភាពណាមួយ?
លោកវរៈសេនីយ៍ឯក សាន សុខសីហា បានទទួលស្គាល់ថា ការអនុញ្ញាតឱ្យកូនយករថយន្តនេះជិះទៅសាលាលក្ខណៈឯកជន ជារឿងមិ ន ត្រឹ ម ត្រូ វ នោះ ឡើយ៕