fbpx
ព័ត៌មានទាន់ហេតុការណ៍

តើកំហុសអ្នកណា ? ដកបង្គោលថ្មដាំនៅលើដីកណ្ដាលផ្លូវចេញវិញហើយ​ តែម្ចាស់ដីបានអះអាងថា ការធ្វើផ្លូវ និងសសរបង្គោលថ្មអគ្គិសនីនេះ គឺចូលទៅក្នុងដីកម្មសិទ្ធិរបស់ពួកគាត់ច្រើនពេកពិតប្រាកដមែន

115

(បាត់ដំបង)៖ ម្ចាស់ដី គឺលោក ឆាយ ម៉ាទីណាល់ និងបងស្រីឈ្មោះ ឆាយ ម៉ុច បានឯកភាពអោយគេដកបង្គោលថ្មដែលបោះនៅលើផ្លូវចេញវិញហើយ បន្ទាប់ពីមានការសម្របសម្រួលរបស់អភិបាលខេត្ត កាលពីល្ងាចថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១ រួចមក។ លុះព្រឹកឡើង នាថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១នេះ ក្រុមការងារបច្ចេកទេសចម្រុះបានចុះទៅពិនិត្យទីតាំងជាក់ស្ដែងដើម្បីសិក្សាបច្ចេកទេស និងធ្វើការសម្របសម្រួល តែលទ្ធផលពុំទាន់បានបញ្ចប់នៅឡើយទេ ដោយរងចាំធ្វើរបាយការណ៍ដាក់ជូនលោកអភិបាលខេត្តពិនិត្យនិងសម្រេចតាមក្រោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះបងស្រី ឆាយ ម៉ុច បងបង្កើត លោក ឆាយ ម៉ាទីណាល់ បានអះអាងថា ការធ្វើផ្លូវនេះ គឺចូលទៅក្នុងដីកម្មសិទ្ធិរបស់ពួកគាត់ច្រើនពេកពិតប្រាកដមែន ឯសសរបង្គោលថ្មអគ្គិសនីដែលបានដាំនៅលើដីរបស់គាត់នោះ គឺខាងអគ្កិសនីមិនបានសុំនិងប្រាប់គាត់ឲ្យដឹងទេ ស្រាប់តែឃើញដាំរួចស្រេចតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក យ៉ាន បូផៃ អនុប្រធានអង្គភាពអគ្គិសនីខេត្តបាត់ដំបង បានបញ្ជាក់ថា គ្រប់សសរបង្គោលភ្លើងគ្រប់ទីកន្លែង គឺតែងតែតបណ្តាញគ្រប់ទាំងទីក្រុង និងជនបទជូនប្រជាពលរដ្ឋប្រើប្រាស់ មុននឹងដាំគឺសុទ្ធសុំច្បាប់ត្រឹមត្រូវ និងជម្រាបជូនអភិបាលស្រុក មេឃុំ មេភូមិ ឲ្យបានដឹងផងដែរ តែបើប្រជាពលរដ្ឋណាមិនពេញចិត្ត ភាគច្រើនមិនចង់ឲ្យបង្គោលភ្លើងរដ្ឋចូលដីរបស់ខ្លួន សូមប្រាប់មកអង្គភាពអគ្គិសនី អាចរើចេញវិញបាន ប៉ុន្តែប្រជាពលរដ្ឋខ្លះគាត់ចង់បានភ្លើងប្រើប្រាស់ដោយមិនគិតរឿងដាំលើដីឯកជនរបស់គាត់នោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកលោក អ៊ូ ដារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តបាត់ដំបង និង លោក តេង គឹមស៊ាន នាយករងរដ្ឋបាលសាលាខេត្ត បានប្រាប់ថា ពួកលោកពុំទាន់មានអ្វីមកបញ្ជាក់ប្រាប់អ្នកសារព័ត៌មានបាននៅឡើយទេព្រោះក្រុមការងារកំពុងចុះសិក្សាបច្ចេកទេស និងបន្តធ្វើការប្រជុំសម្របសម្រួលគ្នាជាមួយម្ចាស់ដីនៅសាលាឃុំជ្រៃ ស្រុកថ្មគោល ក្នុងថ្ងៃនេះសិន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមានការអន្តរាគមន៏ សម្របសម្រួលពីថ្នាក់អភិបាលខេត្តអោយអ្នកបោះបង្គោលលើផ្លូវដកចេញវិញរួចមក ទាំងប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋាន អ្នកធ្វើដំណើរជាដើម បាននាំគ្នាសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តដែលបានជួយសម្របសម្រួលដើម្បីកសាងផ្លូវនេះ អោយបានធំមានភាពងាយស្រួលក្នុងការធ្វើដំណើរបស់ប្រជាពលរដ្ឋ ដូចអ្វីដែលសម្ដេចតេជោ ហ៊ុន សែន ធ្លាប់មានប្រសាសន៏ថា «មានផ្លូវ គឺមានក្ដីសង្ឃឹម» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា បង្គោលថ្មធំៗជាច្រើនដើមត្រូវបានលោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង បញ្ជាអោយគេយកទៅបោះនៅកណ្ដាលផ្លូវដីមួយកន្លែងដែលអាជ្ញាធរទើបនឹងធ្វើពង្រីកអោយធំដើម្បីងាយស្រួលប្រជាពលរដ្ឋធ្វើដំណើរ កាលពីល្ងាចថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២១ ដោយគាត់អះអាងថា ការពង្រីកផ្លូវនេះ ចូលទៅលើដីកម្មសិទ្ធិរបស់គាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការបោះបង្គោលថ្មកណ្ដាលផ្លូវនេះ បានធ្វើអោយមានប្រតិកម្មយ៉ាងខ្លាំងពីមេភូមិ ប្រជាពលរដ្ឋអ្នកធ្វើដំណើរក៏ដូចសាធារណជនផងដែរ ព្រោះវាយងាយនឹងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរពេលយប់ ។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋបានរិះគន់ថា ក្នុងនាមជាថ្នាក់ដឹកនាំខេត្តមួយរូបមិនគួរយកបង្គោលថ្មមកបោះនៅកណ្ដាលផ្លូវយ៉ាងដូច្នេះទេ ទោះបីទីតាំងដីខាងលើជាកម្មសិទ្ធិស្របច្បាប់របស់គាត់ក៏ដោយ គាត់គួរតែរកវិធី និងដំណោះស្រាយអោយបានល្អប្រសើរជាងនេះ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

TAG

Thank you for your reading