ការបញ្ជារបស់អគ្គស្នងការនគរបាលជាតិ បានធ្វើឡើងបន្ទាប់ពី ជ ន ប ង្ក កំពុងតែរត់ការ សម្របសម្រួលជាមួយ ជ ន រ ង គ្រោះនៅកន្លែង ប៉ូ លិស និងនៅតុលាការ។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេតសាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់មហាខ្មែរនៅរសៀលថ្ងៃទី១៧ ខែកុម្ភៈនេះថា ” អត់មានការសម្របសម្រួលអីទេ គឺយកច្បាប់កាត់តែម្តង អត់មានរត់ការកើតទេ។
អគ្គស្នងការនគរបាលជាតិ ក៏បានបញ្ជាឲ្យសមត្ថកិច្ចពាក់ព៍ន្ធសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ស្រាវជ្រាវករណីនេះបន្ទាន់ ធ្វើតាមច្បាប់កុំឲ្យទុកយូរ។
លោក ហាក់ លី ហៅ ពៅ នាយរងការិយាល័យ ប្រ ឆាំ ង ការ ជួ ញ ដូរ ម នុ ស្ស និងការពារ អ នី តិ ជ ន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានវ៉ៃស្ត្រីម្នាក់ និង គំ រា ម បា ញ់ ស ម្លា ប់ នៅក្នុងហាងជំនោរមករា ស្ថិតនៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង កាលពីរំលងអាធ្រាតឈានចូលថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២១។
ចំណែកលោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់រស្មីកម្ពុជានៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ នេះថា ចំពោះករណីខាងលើនេះ ខាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខាងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងជាមួយខាងបុគ្គលិក កំពុងតែធ្វើការស្រាវជ្រាវករណីនេះ ឲ្យបានច្បាស់ និងកំពុងតែអនុវត្តតាមនីតិវិធីជាក់ស្តែង។
រីឯលោកឧត្តមសេនីយ៍ទោ ព្រំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល។
សេចក្តីរាយការណ៍បានឲ្យដឹងថា ភាគីខាងមន្ត្រីប៉ូលិសបានរត់ការសម្របសម្រួលជាមួយជនរងគ្រោះ ដើម្បីបញ្ចប់រឿង និងមានការជួយសម្របសម្រួលពីមន្ត្រីមួយចំនួនផងដែរនៅក្នុងខេត្តព្រៃវែង។
ខាងក្រោមនេះជាខ្លឹមសារកូនស្ត្រី រ ង គ្រោះ បង្ហោះក្នុងហ្វេសប៊ុកសុំសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយរកយុត្តុធម៌។
“ខ្ញុំបាទ ម៉េង ឆានន់ គោរពជូន សម្តេច ក្រឡាហោម ស ខេង ដ៏ខ្ពង់ខ្ពស់។ បានមានករណីអំពើ ហឹ ង្សា នៅថ្ងៃ សុក្រ ទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២១ វេលា ម៉ោង ១២និង៥០ យប់ ឈានចូលថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២១ បានកើតឡើងនៅ ភូមិ កំពង់ពពិល ឃុំ កំពង់ពពិល ស្រុក ពារាំង ខេត្ត ព្រៃវែង។ មានអំពើ ហឹ ង្សា មកលើ ម្តា យ របស់ខ្ញុំបាទ ឈ្មោះ ឡោ សារុំ អ្នក ប ង្ក ហឹ ង្សា ឈ្មោះ ហាក់ លី ហៅ ពៅ នៅក្នុងហ្វេស បុក ហាក់ លីមានស្រុកកំណើតនៅភូមិ កំពង់ឬស្សី ស្រុកពោរៀង ខេត្ត ព្រៃវែង។
មានគ្នា 5 នាក់ តែប ង្ក ហឹ ង្សា តែមួយនាក់ទេ ឈ្មោះ ហាក់ លី ហៅ ពៅ បានវៃ ម្តាយរបស់ខ្ញុំ ហើយអួតថាខ្លួនជាប៉ូលីសក្រសួងមហាផ្ទៃ។ ហើយបានបើទ្វាឡានដក កាំ ភ្លើ ង មក គំ រា ម រក បា ញ់ ម្តា យ របស់ខ្ញុំ មូ ល ហេ តុ ដោយសារ ខឹ ង ស្រី ៗនៅក្នុងហាង ជំនោរមករា មិនព្រមទៅដេកជាមួយ។ សូមគោរពជូនសម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដ៏ខ្ពង់ខ្ពស់ជួយរកយុត្តិធម៌ដល់រូបម្តាយខ្ញុំបាទ”។
ចំពោះករណីនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានរិះ គ ន់ យ៉ាងខ្លាំងទៅលើ ម ន្ត្រី ប៉ូ លិស ក្រសួងមហាផ្ទៃម្នាក់នោះ ដែលអាងអំណាចដើរ គំ រាម កំ ហែ ង លើប្រជាពលរដ្ឋស្លូតត្រង់។
វីដេអូមន្ត្រីប៉ូលិសដែលបានប្រើ ហិ ង្សា លើ ស្ត្រី ក្នុងហាងជំនោរមករា ត្រូវបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យមាន ការ រិះ គ ន់ យ៉ាង ខ្លាំង។ តាមរយៈវិដេអូនេះ គឺម ន្ត្រី ប៉ូ លិ ស រូបនោះ មានសភាព ស្រ វឹ ង ទប់ ខ្លួ ន មិននឹងបានឈ្លោះជាមួយបុគ្គលិកនៅក្នុងហាង និងបាន វ៉ៃ ទៅ លើ ស្ត្រីម្នាក់…៕