ប៉ូ លិស ចា ក់ ប៉ូ លិស !! ប៉ូ លិស ស័ក្តិ៤កន្លះ ចា ក់ ស័ក្តិ៤​ ក្នុងវង់ស៊ីផឹកនៅក្រុងបានលុងខេត្តរតនគិរី​

ពី​ខេត្តរតនគិរី​មាន​សេចក្តីរាយការណ៍​មក​ថា ប៉ូលិស​២​រូប​បាន​ស្រាយគំ នុំ​ ចាស់​ដោយ​ហក់​ចា ក់​គ្នា​ដូច​ក្នុង​រឿងកុន​ហុងកុង បណ្តាល​ឲ្យ​ប៉ូ លិស​ម្នាក់​រង​ របួសធ្ងន់ ឯ​ប៉ូលិស​ដៃដល់​កំពុង​នៅ​ក្រៅ​សំណាញ់​ច្បាប់​និង​ប្រភព​ថា​កំពុង​រត់ការ​ចរចា​បញ្ចប់រឿង​ផង​ដែរ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ក្នុង​ជួរ​កងកម្លាំង​នគរបាល​ខេត្តរតនគិរី​និង​អ្នកដឹង​រឿង​កាលពី​ម៉ោង​ជិត​១២​យប់​ថ្ងៃ​ទី​២០ ធ្នូ ២០២០ នៅ​ចំណុច​ភូមិ​អភិវឌ្ឍន៍ ស្ថិត​ក្នុង​សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្រភព​ថា ជន ​រង​គ្រោះ​ដែល​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​ ជី វិត​និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ឈ្មោះ ហេង គោរព អាយុ​ជាង​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ជ្រី សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ជា​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តរតនគិរី ។ ចំណែក​ជន​ដៃដល់​ឈ្មោះ រុំ សា​រិ​ទ្ឋ អាយុ​ប្រហាក់ប្រហែល​គ្នា និង​ជា​អធិការរង​នគរបាល​ស្រុក​អូរ​ជុំ ខេត្តរតនគិរី ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្រភព​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ ទាំង​ជន​រង​គ្រោះ​និង​ដៃដល់ បាន​ផឹកស៊ី​ជុំ​គ្នា​នៅផ្ទះ​មិត្ត​ភ័ក្តិ​ម្នាក់​ទៀត​ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ ។ លុះ​ពេល​កំពុង​ផឹក ភាគី​ទាំង​ពីរ​ក៍បាន​រំ​ឮ​ក​រឿង​ទំនាស់​ពាក្យ​សម្តី​ចាស់ ក៍​បង្ក​ឲ្យ​មានការ​ផ្ទុះ​កំហឹង​ជា​ថ្មី ធ្វើ​ឲ្យ​ជន​ដៃដល់​យក​កំប៉ុង​ស្រា​បៀរ​មិន​ទាន់​គាស់​គប់​ទៅ​លើ​ជន​រង​គ្រោះ​មួយ​ទំហឹង បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ខឹង​ហក់​ទៅ​បំណង​វាយ​ជន​ដៃដល់ តែ​ត្រូវ​ជន​ដៃដល់​ចាប់​បាន​កាំបិត​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​ចំ​សៀតផ្កា​និង​បាក់​ចុង​កាំបិត​ជាប់​ក្នុង​សាច់​ដួល​ដេក ​ស ន្លប់ ក៍​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ តែ​ដោយសារ​របួសធ្ងន់​ក៍​បញ្ជូន​បន្ត​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត និង​រួច​ផុត​គ្រោះ​ដល់​ ជី វិត​ហើយ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​មក​ទល់​នឹង​ម៉ោង​២​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​២៦ ធ្នូ ២០២០​នេះ គេ​មិនដឹង​ថា សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​នេះ​ដើរ​ដល់​ណា​នោះ​នៅឡើយ​ទេ ខណៈ​ប្រភព​ថា ជន​ដៃដល់​កំពុង​ចរចា​ជាមួយ​ជន​រង​គ្រោះ​ដើម្បី​បញ្ចប់រឿង ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យ៉ាងណា គេ​មាន​ជំនឿ​ថា ជន​ដៃដល់​នឹង​ត្រូវ​សមត្ថកិច្ច​ចាត់ការ​តាម​ច្បាប់ មិន​ដូច​អ្វី​ដែល​បុរស​ម្នាក់​ដែល​គេ​អះអាង​ថា​ជា​ជនអនាថា​និង​មាន​សតិ​មិនល្អ​ឈ្មោះ កែវ សុវណ្ណ ដែល​ល្បី​នៅ​លើ​បណ្តាញ​សង្គម​បាន​និយាយ​ថា​«​អ្នក​អនុវត្តន៍​ច្បាប់ មិន​គោរព​ច្បាប់ គឺ​អន់​ជាង​សំរាម​ទៅ​ទៀត​» ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង