ចាស់មិនទាន់ទៅផង ថ្មីមកមួយទៀត! កូវីដ១៩ប្រភេទថ្មីដែលផ្ទុះនៅប្រទេសអង់គ្លេស បានចូលមកដល់តំបន់អាស៊ានហើយ
(សឹង្ហបុរី) – ក្រសួងសុខាភិបាលប្រទេសសឹង្ហបុរី បានបញ្ជាក់កាលពីថ្ងៃពុធថា ខ្លួនបានរកឃើញមេរោគកូវីដ១៩ប្រភេទថ្មីដែលកំពុងផ្ទុះនៅប្រទេសអង់គ្លេស ទៅលើស្រ្តីម្នាក់។
ស្រ្តីរូបនោះ ត្រូវបានបញ្ជាក់ថា មានអាយុ១៧ឆ្នាំ បានទៅសិក្សានៅប្រទេសអង់គ្លេស ហើយនាងបានវិលត្រឡប់មកសឹង្ហបូរីវិញកាលពីថ្ងៃទី៦ ខែធ្នូ ហើយនៅថ្ងៃទី៧ ខែធ្នូ នាងក៏ចេញរោគសញ្ញា ហើយពេលដែលធ្វើតេស្ត ក៏បានរកឃើញវិជ្ជមានវីរុសកូវីដ១៩ប្រភេទថ្មីនោះ។
បច្ចុប្បន្នអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនាងទាំងអស់ ត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែក៕