រដ្ឋយកអគារកម្ពស់៣ជាន់នៅខណ្ឌដូនពេញ តែកាត់ផ្ទៃបឹងតាមោក២០ហិកតាឲ្យឯកជនវិញ

កាលពី​ថ្ងៃ​ទី​២៣ ធ្នូ ២០២០ ទីស្តីការគណៈរដ្ឋមន្ត្រី បាន​សរសេរ​លិខិត​ជម្រាប​ជូន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​, រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម និង​រដ្ឋបាល​រាជធានី​ភ្នំពេញ តាម​រយៈ​លិខិត​លេខ​១០៩៩ ស​ជ​ណ​.​ម​យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អំពី​ការ​រៀបចំ​សាងសង់​ទីបញ្ជាការ​ស្រាល​ទំហំ​២១,៧​គុណ​នឹង​៤២​ម៉ែត្រ​កម្ពស់ ៣​ជាន់ និង​បំពាក់​គ្រឿង​បរិក្ខារ​ចាំបាច់​នានា នៅ​លើ​ផ្ទៃដី​ទំហំ ១.៥៧១,១៨៩​ម៉ែត្រក្រឡា របស់​លោក លន់ ហាក់ និង​អ្នកស្រី ឈុ​ន ចាន់​ធី ស្ថិត​នៅ​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ សម្រាប់​ឱ្យ​កងកម្លាំង​ប្រើប្រាស់ ដើម្បី​បំពេញការងារ​ថែរក្សា​សន្តិសុខ ការពារ​សុវត្ថិភាព ជូន​ថ្នាក់ដឹកនាំ នៅ​ចំណុច​គោលដៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បើ​តាម​រស្មី​កម្ពុជា នៅ​ក្នុង​លិខិត​ដែល​ចុះហត្ថលេខា ដោយ​លោក កែន ស​ត្ថា រដ្ឋលេខាធិការ​ទីស្តីការគណៈ​រដ្ឋមន្ត្រី បាន​សរសេរ​ដោយ​យោង​លិខិត ០៦៨/២០ លស​.​គ ចុះ​ថ្ងៃ​ទី​១៤​ខែធ្នូ​ឆ្នាំ​២០២០ របស់​រដ្ឋបាល រាជធានី​ភ្នំពេញ ,​លិខិត​លេខ​៦៥៤​ខន /០២០ ស​ជ​ណ​ចុះ​ថ្ងៃ​ទី​១៧​ខែធ្នូ​ឆ្នាំ​២០២០ របស់​ខុទ្ទកាល័យ​សម្តេច​អគ្គមហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា​,​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃ​ទី​១៦​ខែធ្នូ​ឆ្នាំ​២០២០​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុង​លិខិតបញ្ជាក់​ថា ករណី​ខាងលើ​ទីស្តីការគណៈរដ្ឋមន្ត្រី សូម​ជម្រាប​ជូន​ថា រាជរដ្ឋាភិបាល​បាន​សម្រេច​ដូច​ខាងក្រោម ធ្វើ​ប្រទាន​កម្ម​ជូន​លោក លន់ ហាក់ និង​អ្នកស្រី ឈុ​ន ចាន់​ធី នូវ​ផ្ទៃដី​បឹង​តា​មោក​(​កប់​ស្រូវ​) ទំហំ​២០(​ម្ភៃ​)​ហិ​កតា ស្ថិត​នៅ​សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច​មាន​គំនូស​ប្លង់​បង្ហាញ​ទីតាំង​ភ្ជាប់​ជាមួយ​ដោយ​លោក លន់ ហាក់ និង​អ្នកស្រី ឈុ​ន ចាន់​ធី ត្រូវ​ប្រគល់​ផ្ទៃដី​កម្មសិទ្ធិ​ទំហំ ១.៥៧១,១៨៩ ( មួយ​ពាន់​ប្រាំ​រយ​ចិតសិប​មួយ​ក្បៀស​មួយ​រយ​ប៉ែ​ត សិប ប្រាំបួន​)​ម៉ែត្រក្រឡា ស្ថិត​នៅ​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ និង​ចំណាយ​ថវិកា​បន្ថែម ដើម្បី​សាងសង់​អគារ​ទីបញ្ជាការ​ស្រាល​ទំហំ ២១,៧ ម៉ែត្រ គុណ​នឹង​៤២​ម៉ែត្រ កម្ពស់​៣​ជាន់ និង​បំពាក់​សម្ភារៈ​បរិក្ខារ​ចាំបាច់​នានា នៅ​លើ​ទីតាំង​ខាងលើ ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅ​ក្នុង​លិខិត​បាន​បញ្ជាក់​ទៀត​ថា លោក លន់ ហាក់ និង អ្នកស្រី ឈុ​ន ចាន់​ធី ត្រូវ​ផ្ទេរកម្មសិទ្ធិ​ដី​ទំហំ ១.៥៧១,១៨៩​ម៉ែត្រក្រឡា​នេះ មក​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ត្រូវ​ធ្វើការ​សាងសង់​អគារ​ទីបញ្ជាការ​ស្រាល ទំហំ ២១,៧ ម៉ែត្រ​គុណ​នឹង​៤២​ម៉ែត្រ​កម្ពស់​៣​ជាន់​និង​បំពាក់​សម្ភារៈ​បរិក្ខារ​ចាំបាច់ នានា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​លើ​ទីតាំង​ខាងលើ​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ឱ្យ​បាន​រួចរាល់​ជា​ស្ថាពរ ក្នុង​រយៈពេល​១៨(​ដប់​ប្រាំបី​)​ខែ ក្រោយ​ពី​ទទួល​បាន​គោលការណ៍​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​។ ការ​ផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ​ទាំងអស់​ខាងលើ ពន្ធ អាករ​និង​សេវា​អន្តរ ក្រសួង​នានា​ជា​បន្ទុក​របស់​រដ្ឋ​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង