ក្តៅៗ !! ពេលនេះ ឧកញ៉ា អ៊ាន សៀវម៉ី ត្រូវបានតុលាការ កោះហៅចូលមកបំភ្លឺពីបទ….
ភ្នំពេញ ៖ ឧកញ៉ា អ៊ាន សៀវម៉ី នាព្រឹកថ្ងៃទី ២៣ខែធ្នូឆ្នាំ២០២០នេះ គេបានឃើញវត្តមានចូលមកបំភ្លឺ ចំពោះមុខតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែមិនដឹងពាក់ព័ន្ធ បណ្ដឹងរបស់នរណានោះទេ ។
យោងតាមប្រភពលួចបង្ហើបឱ្យដឹងថា ឧកញ៉ា អ៊ាន សៀវម៉ី ត្រូវបានតុលាការ នៃអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញកោះហៅចូល មកបំភ្លឺ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ពាក់ព័ន្ធករណី បរិហារកេរ្ដិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង ដែលប្រព្រឹត្ដទៅនៅរាជធានីភ្នំពេញ តែបែរជាឃើញវត្តមាន នាព្រឹកថ្ងៃទី ២៣ខែធ្នូឆ្នាំ២០២០ទៅវិញ មិនដឹងជាមូលហេតុអ្វី បានជាលោកស្រី មក បំភ្លឺមុនកាលកំណត់ដូច្នេះនោះទេ ។
សូមជម្រាបជូនថា លោកស្រី អ៊ាន សៀវមុី មានងារជាឧកញ៉ា អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះលេខV01 តាមបណ្ដោយផ្លូវ គ្មានលេខ ភូមិគោកចំបក់ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់ចូលមកបំភ្លឺ រយៈពេលជិត២ម៉ោងរួច លោកស្រី អ៊ាន សៀវម៉ី ចេញពីតុលាការវិញ គាត់មិនបានបកស្រាយអ្វី ជាមួយក្រុម អ្នកសារព័ត៌មាននោះទេ រួចឡើងរថយន្តម៉ាកPrus ជិះចេញទៅបាត់ ។
សូមរម្លឹកថា បុគ្គលដែលមានងារ ជាឧកញ៉ាល្បីឈ្មោះមួយចំនួនតូច ដែលល្បីខាងជេរគេកប់ៗមាត់ និង និយាយផ្ដេសផ្ដាស តាមបណ្ដាញសង្គមហ្វេសបុក ពេលនេះត្រូវបានច្បាប់ ចាប់ផ្តើមអនុវត្តបណ្តើរ ៗហើយ បន្ទាប់ពីមានជនរងគ្រោះ ដាក់ពាក្យបណ្ដឹងតាមច្បាប់នោះ ៕