សារព័ត៌មានមហាខ្មែរ

សូមថែសុខភាពផង ! ពលករខ្មែរបុកពីថៃច្រើនពេក មណ្ឌលចត្តាឡីស័កទាំង ៦ នៅឧត្ដរមានជ័យ ពេញអស់ហើយ…

6

ចាប់តាំងពីថ្ងៃទី ២១ ធ្នូ មកដល់ថ្ងៃទី ២២ ធ្នូ ២០២០ នេះពលករខ្មែរជាច្រើនបានសម្រុកមកពីថៃតាមចក្រអន្តរជាតិអូរស្មាច់ ក្នុងភូមិសាស្ត្រ ខេត្តឧត្ដរមានជ័យ ។ រាល់ពលករដែលបានមកទាំងអស់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅតាមមណ្ឌលទាំង ៦ នៅក្នុងក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងរយៈពេល ២ ថ្ងៃនេះ ពលករខ្មែរមកពីថៃ តាមច្រកអន្តរជាតិអូរស្មាច់ មានប្រមាណ ៣០០ នាក់ហើយ ក្នុងនោះមានពលករចំនួន ៧១ នាក់ ដែលមកពីតំបន់ប្រឈមនានានឹងមេរោគកូវីដ១៩ ក្នុងប្រទេសថៃ ត្រូវបានបញ្ជូនទៅយកសំណាករកមេរោគកូវីដ១៩ ។ នេះបើតាមលោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ២១ ធ្នូ ២០២០ នេះ ពលករខ្មែរចំនួន ១៧៦ នាក់ បានមកពីថៃតាមច្រកអូរស្មាច់នេះ ។ ចំណែកនៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ពលករចំនួន ១២៤ នាក់ទៀតបានបន្តមកដល់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការបញ្ជាក់របស់ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ ឱ្យដឹងថា ចំនួនមណ្ឌលចត្តាឡីស័កទាំង ៦ នេះ មិនមានតុល្យភាពនឹងចំនួនពលករដែលមកប្រចាំថ្ងៃ ក្នុងមួយថ្ងៃជាង ១០០នាក់នោះទេ ហើយនៅថ្ងៃនេះដែរ មណ្ឌលចត្តាឡីស័កទាំងអស់នៅក្នុងខេត្ត គឺពេញមិនអាចឲ្យពលករធ្វើចត្តាឡីស័កនៅថ្ងៃស្អែកទៀតបានទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធនឹងបញ្ហានេះ បើតាម លោក ឃិន ញ៉ាណ អភិបាលខេត្តស្តីទីខេត្តឧត្តរមានជ័យ បានឱ្យដឹងថាក្នុងករណីមណ្ឌលធ្វើចត្តាឡីស័កក្នុងខេត្តពេញ ជាគោលការណ៍ត្រូវដឹកពលករទាំងនោះ ទៅធ្វើចត្តាឡីស័កបន្តនៅខេត្តសាម៉ីរៀងខ្លួន ជាមួយនឹងការជូនដំណឹងជាមុនទៅកាន់អាជ្ញាធរខេត្តទាំងអស់ឱ្យត្រៀមខ្លួន ៕

អត្ថបទទាក់ទង