គ្រូពេទ្យចិត្តធម៌ ! មាន៤ម៉ឺនរៀល លុយមិនគ្រប់ ចៅត្រូវរបួ ស ពេទ្យមិនដេរឱ្យ សំណាងបានជួបគ្រូពេទ្យចិត្តធម៌ជួយដេរអោយ រួចលោកគ្រូពេទ្យផ្តាំទៅប្រាប់ពេទ្យមុខលុយទាំងឡាយយ៉ាងចុ កៗថា
ប្រិយមិត្តបានជ្រាបហើយថា សព្វថ្ងៃអោយតែពេលយើង រឺក្រុមគ្រួសារយើងមានជំងឺឈឺស្កាត់ម្តងៗ តែងតែមានការលំបា កណាស់ អ្នកខ្លះមានលុ យហើយក៏ពិបាក មិនដឹងថាទៅរកពេទ្យឯណាអោយបានដូចចិត្ត
អ្នកខ្លះទៀត រឹតលំបាក ពេលឈឺម្តងៗមហាសែ នវេទ នា ព្រោះគ្មា នលុយព្យាបាល ហើយខ្លះទៀត កន្លែងដែលព្យាលបាលនៅឆ្ងាយ ពិបាកក្នុងការធ្វើដំណើរទៅដល់។ ហើយបើម្យ៉ាងវិញទៀតនោះ គ្រូពេទ្យមួយចំនួនតូច
ទៀតនោះ គឺមុខលុ យតែម្តង បើគ្មានលុ យទេគឺមិនព្យាបាលអោយទេ ។ តែទោះជាមានគ្រូពេទ្យខ្លះ គ្មានចិត្តមេត្តា ឃើញតែលុយមួយចំនួនតូចក៏ដោយ ក៏នៅតែមានគ្រូពេទ្យចិត្តធម៌ ដែលតែងតែជួយអ្នកដែលលំបា ក
ពេលដែលត្រូវការ ដែលមិនដែលគិតលុយជារឿងសំខាន់។ ជាក់ស្តែងដូចរឿងមួយនេះអញ្ចឹង ព្រោះតែគាត់មានលុយតែ 40,000៛ ហើយចៅរបស់គាត់ត្រូវដេរបួ សរហូតដល់២០ថ្នេរ ស្រាប់តែគាត់នាំចៅគាត់ទៅគ្លីនិក
ឯកជនមួយកន្លែងស្រាប់តែគ្រូពេទ្យនោះមិនដេរអោយគាត់ទេ តែគាត់បែរជាសំណាងចេញពេកគ្លីនិកនោះ ទៅជួបលោកគ្រូពេទ្យមួយរូបដែលមានចិត្តធម៌ មានក្តីមេ ត្តានៅគ្លីនិកមួយកន្លែងទៀតដែលគាត់មានឈ្មោះថា
Sophara Heng គាត់បានជួយដេរ អោយចៅគាត់ហើយ រួមទាំងដាក់សេ រ៉ូមអោយទៀត ហើយមិនយកលុ យពីគាត់ទេ។ ក្រោយពីព្យាបាលហើយ គាត់ក៏បានបង្ហោះសារមួយ ដោយរៀបរាប់រឿងរា៉វ ហើយផ្តាំទៅគ្រូពេទ្យថា៖
«ពីរនាក់ចៅហើយនឹងយាយបានទៅគ្លីនិកឯកជនមួយកន្លែងដោយគាត់បានអ ង្វរលោកគ្រូពេទ្យខ្ញុំមានលុយតែ៤០០០០រៀលទេដោយចៅរបស់គាត់មុ តប៉ះ ចំជើងខាងឆ្វេងដេរប្រហែល២០ថ្នេរ លោកគ្រូពេទ្យបាន
និយាយថាអត់មានលុយអត់មើលអត់ដេរអោយទេ ហើយគាត់បានមកសុំអោយខ្ញុំជួយគាត់ថាអត់មានលុយទេ ចៅរបស់គាតបានឪពុកម្តាយស្លា ប់ចោលតាំងទើបតែកើតមកម្លេះខ្ញុំបានអោយបុគ្គលិកជួយដេរជើងអោយ នឹងដាក់សេ រ៉ូ មមិនយកលុយពីគាត់ទេ ជាគ្រូពេទ្យកុំមើលឃើញតែលុ យខ្លាំងពេក។»