តើពិតមែនទេ ? ពលរដ្ឋអ៊ិស្លាម បារម្ភខ្លាចវ៉ាក់សាំងកូវីដ-​១៩ មានធាតុផ្សំពីសាច់ជ្រូក

សារធាតុGelatin មានធាតុផ្សំពីសាច់ជ្រូក​ តែងតែប្រើប្រាស់ធ្វើជាសារធាតុ ដើម្បីធានាវ៉ាក់សាំង​សុវត្ថិភាព និងប្រសិទ្ធភាព ក្នុងការរក្សាទុក និងដឹកជញ្ជូន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីខែតុលាកន្លងមក មន្ត្រីការបរទេសឥណ្ឌូនេស៊ី និង មេដឹកនាំសាសនា បានទៅកាន់ប្រទេសចិន​ ដើម្បីចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំង​សម្រាប់ពលរដ្ឋឥណ្ឌូនេស៊ី​​ នៅពេលនោះ​ មេដឹកនាំសាសនា បានដាក់សំណួរសួថា តើវ៉ាក់សាំងនេះ អាចប្រើប្រាស់បានសម្រាប់សាសនិកអ៊ិស្លាមដែរឬទេ​។​ សំណួរទាំងនោះបង្កក្តីបារម្ភយ៉ាងខ្លាំង​ អាចធ្វើឲ្យអាក់ខានចាក់វ៉ាក់សាំងដល់ប្រទេសកាន់សាសនាអ៊ិស្លាម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមសារព័ត៌មាន AP ​បានផ្សាយថា ជាច្រើនឆ្នាំកន្លងមក​​ក្រុមហ៊ុនឱសថរបស់ស្វ៊ីស​ Novartis ឬ AJ Pharma មានទីតាំងនៅប្រទេសអារ៉ាប៊ីសាអូឌីត បានព្យាយាម​​ផលិតវ៉ាក់សាំង មិនប្រើប្រាស់សារធាតុ gelatin ដែលជាសារធាតុ មានធាតុផ្សំឡើងពីសាច់ជ្រូក។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Pfizer, Moderna និង AstraZeneca បានបញ្ជាក់ថា សារធាតុ gelatin ផលិតចេញពីសាច់ជ្រូក ​ជាផ្នែកមួយ​នៃការផលិតវ៉ាក់សាំងកូវីដ​-១៩ ​ របស់ក្រុមហ៊ុនខាងលើ​។ ទាំងនោះហើយបានជាក្រុមហ៊ុន កាត់បន្ថយ កិច្ចព្រមព្រៀង ជាមួយបណ្តាប្រទេសអ៊ិស្លាម​​ក្នុងការទិញវ៉ាក់សាំង កូវីដ-​១៩ ​ដោយមានសារធាតុ gelatin ដែលអ្នកកាន់សាសនាអ៊ិស្លាមមិនអាចប្រើប្រាស់នោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រទេសដែលកាន់សាសនាអ៊ិស្លាម គឺ ត្រូវតែ​ទិញវ៉ាក់សាំង​ដែល​មិនមានសារធាតុ gelatin ដែលជារឿងមួយដ៏លំបាក។
លោកRabbi David Stav មេដឹកនាំសាសនានៅអុីស្រាអែល បានឲ្យដឹងថា «តាមច្បាប់ជនជាតិជ្វីហ្វ ​ ការហាមប្រាមប្រើប្រាស់ សាច់ជ្រូក គឺសំដៅទៅលើ​បុគ្គល ដែលបរិភោគសាច់ជ្រូក ដូចអាហារផ្សេង ។ ចំណែក ធាតុផ្សំក្នុងឱសថដើម្បីចាក់ទៅលើមនុស្ស មិនមែនបរិភោគ​ឡើយ ទាំងនោះគឺមិនខុស និងសាសនាឡើយ​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណុចទាំងនោះហើយបានជាប្រទេសកាន់សាសនាអ៊ិស្លាមចេញច្បាប់ផ្សេងៗគ្នា ។ នៅម៉ាឡេសុី​រដ្ឋាភិបាលចេញច្បាប់ថា បើឪពុកម្តាយ មិននាំកូនទៅចាក់វ៉ាក់សាំង នានា ដោយសារតែបញ្ហាសាសនា គឺ​ត្រូវដាក់ទោសជាប់គុក ។ នៅប៉ាគីស្ថានឪពុកម្តាយនឹងត្រូវចាប់ឃុំ បើមិននាំកូនទៅចាក់វ៉ាក់សាំង ស្វិតដៃជើង៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង