សារព័ត៌មានមហាខ្មែរ

ចំណុចគួរប្រុងប្រយ័ត្ន !! ក្រសួងសុខាភិបាល ចេញការណែនាំពីការការពារការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ ក្នុងអំឡុងពេលឆ្លងឆ្នាំសាកល និងសម្រាប់ឆ្នាំ២០២១

7

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំ ស្តីពីការការការពារការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ ក្នុងអំឡុងពេលឆ្លងឆ្នាំសាកល និងសម្រាប់ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ទោះបីស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា ស្ថិតនៅក្នុងការគ្រប់គ្រងបានល្អប្រសើរក៏ពិតមែននាពេលបច្ចុប្បន្ននេះ ដែលពាក់ព័ន្ធនឹង “ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា” មានអ្នកជាសះស្បើយជាបន្តបន្ទាប់ និងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មិនមានរកឃើញអ្នកឆ្លងថ្មីបន្ថែមទៀតក៏ពិតមែន ក៏ប៉ុន្តែស្ថានភាព នៃការចម្លងវីរុសកូវីដ-១៩នៅបណ្តាប្រទេសលើសកលលោក និងនៅក្នុងតំបន់ គឺមិនទាន់មានការធូរស្បើយនៅឡើយទេ ព្រមទាំងបាន និងកំពុងមានការផ្ទុះឡើងវិញនៅបណ្តាប្រទេសជាច្រើន។ ជាក់ស្តែង យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ករណីជំងឺកូវីដ-១៩សរុបនៅលើសកលលោកមាន ៧២,២៩៩,០៤២ នាក់ ក្នុងនោះ មានអ្នកស្លាប់សរុបមាន ១,៦៦៩,៩៨២១នាក់ នេះបើគិតត្រឹមម៉ោង១៧:២២ល្ងាច នៃថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវសារជាថ្មីដល់សាធារណជន និងបងប្អូន ប្រជាពលរដ្ឋកម្ពុជា រួមទាំងជនបរទេសទាំងអស់ដែលកំពុងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបន្តចូលរួមអនុវត្តវិធានការសុខាភិបាលដើម្បីចូលរួមទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩នៅក្នុងទ្រង់ទ្រាយតូចក្តី ឬ ធំក្តី នាអំឡុងពេលបុណ្យគ្រឹស្តម៉ាស់ ចូលឆ្នាំថ្មី ពេលឆ្លងឆ្នាំសាកលថ្មី និងសម្រាប់ឆ្នាំ២០២១ ដោយអនុវត្តឲ្យបាន ខ្ជាប់ខ្ជួនតាមការណែនាំក៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងទៅកាន់ជនរួមជាតិនាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ និងការណែនាំនានារបស់ក្រសួងសុខាភិបាល ដែលមានការតម្រូវឲ្យអនុវត្តនូវវិធានសំខាន់ៗជាសង្ខេប សូមបន្ត “ការរស់នៅធម្មតាតាមបែបគន្លងថ្មី” ដោយអនុវត្តន៍នូវវិធាន ៣ គឺ ក).ពាក់ម៉ាស់រាល់ពេលចេញក្រៅផ្ទះ(បើមានការចំបាច់ ) ខ ). លាងដៃញឹកញាប់ជាមួយសាប៊ូ អាល់កុល ឬទឹកជែលលាងដៃ រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលចាប់ពី ១ម៉ែត្រកន្លះឡើងទៅឱ្យបានគ្រប់ៗគ្នា គ្រប់កន្លែង គ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមអនុវត្តន៍វិធានៗ៣កុំ គឺ កុំទី១ គឺកុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីន ត្រជាក់ច្រើនពេក រកកន្លែងដែលមានខ្យល់ចេញចូល។ កុំទី២ គឺកុំទៅកន្លែងមានមនុស្សច្រើនកុះករ និង កុំ ទី៣គឺ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នា នៅពេលជួបគ្នាជាដើម ហើយអ្នកមានផ្កាសាយ ឬ សង្ស័យមានជំងឺកូវីដ-១៩ ឬមានអាការៈមិនស្រួល សូមពាក់ម៉ាស់ និងស្វែងរកសេវាពិគ្រោះ តេស្តនិង ព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យរដ្ឋ ឬទូរស័ព្ទមកលេខទាន់ហេតុការណ៍ ១១៥ ដើម្បីពិគ្រោះយោបល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រូវមានការជួបជុំគ្នាដែលមានមនុស្សលើសពី ២០នាក់ និងត្រូវអនុវត្តវិធានការណ៍សុខាភិបាល ឲ្យបានត្រឹមត្រូវដូចបានណែនាំខាងលើនេះស្រាប់ជាចំបាច់។
នៅតាមកន្លែងលក់ដូរ ភោជនីយដ្ឋាន អាហារដ្ឋាន ផ្សារទំនើប ធនាគារ និងកន្លែងពាណិជ្ជកម្មផ្សេងៗ ត្រូវត្រួតពិនិត្យឲ្យបានហ្មត់ចត់ បើអតិថិជនមិនមានពាក់ម៉ាស់ គឺមិនអនុញ្ញាតឱ្យចូលក្នុងទីកន្លែងរបស់ខ្លួនឡើយ ហើយត្រូវមានការវាស់កំដៅ និងរៀបចំកន្លែងអង្គុយរក្សាគម្លាតគ្នាមួយម៉ែត្រកន្លះឡើងទៅ មានទឹកអាល់កុល ឬទឹកជែល សម្រាប់អតិថិជនលាងដៃ និងនៅតាមបន្ទប់ទឹក ត្រូវមានសាប៊ូលាងដៃ ជាប្រចាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងសុខាភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះការយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ របស់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងអាជ្ញាធររាជធានី-ខេត្ត ស្រុក ខណ្ឌ
រដ្ឋបាលឃុំ/សង្កាត់ ទាំងអស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយក្រសួងក៏សូមថ្លែងអំពាវនាវដល់សាធារណជនទាំងអស់សូមចូលរួមអនុវត្តន៍តាមការណែនាំខាងលើនេះឱ្យមានប្រសិទ្ធភាពខ្ពស់ដើម្បីរួមចំណែកកាត់ផ្ដាច់ការចម្លងវីរុសកូវីដ-១៩ ពីបុគ្គលម្នាក់ទៅម្នាក់ និងកុំឱ្យមានការចម្លងក្នុងសហគមន៍ទ្រង់ទ្រាយធំ៕

អត្ថបទទាក់ទង