សារព័ត៌មានមហាខ្មែរ

កម្របានឃើញណាស់ !! កុំភ្លេចទស្សនាបាតុភូតមហាកម្រ «បាតុភូតស្ទើរត្រួតស៊ីគ្នា រវាងភពព្រហស្បតិ៍ និងភពសៅរ៍» នាល្ងាចថ្ងៃចន្ទ ទី២១ ខែធ្នូនេះ

15

បរទេស ៖ បើតាមការដកស្រង់ ចេញពីសារព័ត៌មាន Space នាព្រឹកថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា បាតុភូតដ៏មហាកម្រមួយ ដែលក្រុមតារាវិទូឲ្យឈ្មោះថា «Great Conjunction» ឬ «បាតុភូតស្ទើរត្រួតស៊ីគ្នា រវាងភពព្រហស្បតិ៍ និងភពសៅរ៍» ដែលជាភពយក្សឧស្ម័នធំជាងគេបំផុតទាំងពីរ ប្រចាំនៅក្នុងប្រព័ន្ធព្រះអាទិត្យយើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បាតុភូតខាងលើនេះ នឹងកើតឡើងនៅល្ងាចថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០ (សម្រាប់ពេលវេលានៅអាមេរិក) និងល្ងាចថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០ (សម្រាប់ពេលវេលានៅកម្ពុជា) ប៉ុន្តែវានឹងគ្មានអ្វីខុសប្លែកគ្នាពីគ្នាឡើយ ពោលគឺទាំងពីរថ្ងៃនេះ ថ្ងៃណាក៏យើងអាចទស្សនាបាតុភូត Great Conjunction បានដូចគ្នាដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុដែលក្រុមតារាវិទូ បានចាត់ទុកបាតុភូតនេះថា មហាកម្របំផុតនោះ ព្រោះបើយើងខកខានមិនបានទស្សនាពេលនេះ គឺយើងគ្មានថ្ងៃអាចទស្សនាវាម្តងទៀតឡើយ ហើយមនុស្សជំនាន់ក្រោយនៅលើផែនដី នឹងត្រូវរង់ចាំរហូតដល់ឆ្នាំ២៤០០ ទើបអាចមើលឃើញបាតុភូត Great Conjunction បែបនេះកើតឡើងម្តងទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើងអាចរង់ចាំទស្សនា Great Conjunction បានចាប់ពីពេលវេលាម៉ោង ៥៖៣០នាទីល្ងាច ដល់ម៉ោង ៧៖៣០នាទីយប់ នៅទិសខាងលិចឈៀងខាងត្បូង ឬទិសនិរតី (អាចទស្សនាបាននៅពេលមេឃស្រឡះល្អ ដោយគ្មានពពក ឬអ័ព្ទក្រាសរំខាន)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំណត់សម្គាល់៖ យើងនឹងឃើញពន្លឺផ្កាយពីរដោយមួយធំ និងមួយទៀតរាងតូច (ធំគឺភពព្រហស្បតិ៍ និងតូចគឺភពសៅរ៍) ស្ថិតនៅកៀកគ្នាខ្លាំងនៅលើផ្ទៃមេឃ ចំទិសដៅដូចបានបញ្ជាក់ខាងលើ។ ជាការពិតពួកវាមិនមែនជាផ្កាយនោះទេ ហើយក៏មិនអាចបញ្ចេញពន្លឺ ដោយខ្លួនឯងបាននោះដែរ ប៉ុន្តែវាជារឿងធម្មតាទៅហើយ ដែលមនុស្សម្នាលើផែនដី តែហើយវត្ថុភ្លឺៗនៅលើផ្ទៃមេឃពេលរាត្រី (ក្រៅពីព្រះច័ន្ទ) ថាជាផ្កាយ៕

អត្ថបទទាក់ទង