សារព័ត៌មានមហាខ្មែរ

សូមអាជ្ញាធរពាក់ព័ន្ធមេត្តាពិនិត្យមើលទុកលំបាករបស់រាស្ត្រផងទាន!!! ប្រធានសហគមន៍ចិញ្ចឹមសត្វទា ស្រុកមង្គលបុរី ស្នើសុំមន្ទីរ និងមន្ត្រីពាក់ព័ន្ធ ជួយទប់ស្កាត់ការនាំពងទាពីក្រៅប្រទេសចូលក្នុងស្រុក ខណ:ការចិញ្ចឹមក្នុងស្រុកពិបាករកទីផ្សារ និងលក់ក្នុងតម្លៃថោក

38

(បន្ទាយមានជ័យ)៖ អ្នកចិញ្ចឹមសត្វទាយកពង នៅក្នុងស្រុកមង្គលបូរី ត្អូញត្អែ និងស្នើសុំមន្ទីរ និងមន្ត្រីពាក់ព័ន្ធ ជួយទប់ស្កាត់ការនាំពងទាពីក្រៅប្រទេសចូលក្នុងស្រុក ខណៈការចិញ្ចឹមបានផលហើយ រកទីផ្សារក្នុងស្រុកពិបាក និងលក់ក្នុងតម្លៃទាបទៀត ធ្វើឲ្យអ្នកចិញ្ចឹមមួយចំនួនបោះបង់ការចិញ្ចឹមនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី យ៉ាត ទួម ម្ចាស់កសិដ្ឋានកែវពុនចិញ្ជឹមទា មានតួនាទីជាមេភូមិអង្គាបុស្ស និងជាប្រធានសហគមចិញ្ចឹមសត្វទា ស្ថិតនៅក្នុងភូមិស្នាយដង្គត់ សង្កាត់កោះពងសាត់ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ បានថ្លែងយ៉ាងដូច្នេះថា នៅក្នុងសហគមន៍របស់លោកស្រីមានសមាជិក ១៩នាក់ ដែលមន្ទីរកសិកម្មរៀបចំបង្កើតឡើង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយបច្ចុប្បន្ននេះពិបាករកទីផ្សារ និងលក់ក្នុងតម្លៃទាបទៀតនោះ បានធ្វើឲ្យពួកគាត់មួយចំនួនដែលស៊ូទ្រាំមិនបាន សម្រេចចិត្តលក់សត្វទាចេញជាសាច់បណ្ដើរៗ សុខចិត្តទុករោងទទេហើយដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រីបញ្ជាក់ថា សហគមន៍របស់លោកស្រីចិញ្ចឹមបានផលរីកដុះដាលរហូតមានជីវភាពធូរធារ មានមុខមានមាត់មកដល់សព្វថ្ងៃនេះ ដោយសារមន្ទីរកសិកម្មខេត្ត បានចុះមកធ្វើការណែនាំពីវិធីសាស្ត្រផ្សេងៗបែបកសិកម្ម និងផ្ដល់ជាថ្នាំដង្កូវជាបន្តបន្ទាប់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាងនេះទៅទៀតលោកស្រីបានបញ្ជាក់ប្រាប់អំពីប្រវត្តិនិងវិធីសាស្រ្តខ្លះៗនៅក្នុងកសិដ្ឋានរបស់លោកស្រីផ្ទាល់ថា ដើមឡើយលោកស្រីជាប្រជាកសិករម្នាក់ ដែលរកចំណូលដោយធ្វើស្រូវក្នុងមួយឆ្នាំបានផលចំណូលចូលម្ដង តែក្រោយមកលោកស្រីក៏បែកគំនិត រកចំណូលចូលឲ្យបានរាល់ថ្ងៃ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទើបសម្រេចចិត្តចិញ្ចឹមសត្វទាយកពងតាំងពីទ្រង់ទ្រាយតូចជាធម្មជាតិ រហូតមកដល់បច្ចុប្បន្ននេះមានទាចំនួន ២៥,០០០ក្បាល ដោយមានផ្ទៃដីចំនួន៤ហិចតា រហូតមន្ទីរកសិកម្មខេត្ត ឲ្យឡើងធ្វើជាប្រធានសហគមន៍គំរូទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រីបញ្ជាក់ទៀតថា បច្ចុប្បន្ននេះចំណាយទៅលើចំណីច្រើន ឯកាទទួលផលបានតិចជាង ពោលគឺបានប្រមាណ៦០ភាគរយតែប៉ុណ្ណោះ ដោយសារអាកាសធាតុប្រែប្រួលក្តៅក៏ក្តៅត្រជាក់ក៏ត្រជាក់ ហើយទាដែលនៅសព្វថ្ងៃនេះ ដោយសារទាមេវាចាស់មួយឆ្នាំហើយ ដូច្នេះអាត្រាពងវាមិនខ្ពស់ទេ។ ម្យ៉ាងវិញទៀតឆ្នាំនេះតម្លៃពងធ្លាក់ចុះខ្លាំងមែនទែន បើទូទាត់ថ្លៃចំណី និងកម្មករចំណេញតិចបំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះលោកស្រីបានស្នើសុំឲ្យមន្ទីរកសិកម្ម និងមន្ត្រីជំនាញពាក់ព័ន្ធ ជួយទប់ស្កាត់ការនាំពងទាពីក្រៅប្រទេសចូល ដើម្បីឲ្យពងទាក្នុងស្រុកមានតម្លៃខ្ពស់ឡើងវិញ ម្យ៉ាងវិញទៀតរាល់ពូជទាដែលនាំចូលពីប្រទេសថៃមក សូមឲ្យជួយសម្រួលបន្ធូរបន្ថយពន្ធផងដែ៕

អត្ថបទទាក់ទង