កាន់តែច្បាស់ហើយចាក់ដោតទៀត !! លោកជំទាវ ដេត ម៉ាលីណា ប្រាប់ថា “អរគុណសំរាប់នំខេក និងកាដូ, អូនមិនដែលភ្លេចកាដូសំរាប់បងទេ ប៉ុន្តែអ្នកខ្លះវិញ…”
មហាជនជាច្រើន ពិតជាបានជ្រាបរួចមកហើយថា កាលពី ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គ្រប់គ្នា ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ក្រោយឃើញ ភរិយា ឧកញ៉ា ឌួង ឆាយ បានប្រកាស នៅក្នុងហ្វេសប៊ុករបស់ខ្លួន ដែលមានឈ្មោះ “Deth Malina” ថារូបគាត់ និង ឧកញ៉ា ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នាហើយ។
គាត់បានបញ្ជាក់បន្ថែមថា “សូមពូមីង បងប្អូន ទាំងអស់គ្នា ជួយទទួលដឹងលឺ ចាប់ពីថ្ងៃនេះតទៅនាងខ្ញុំ និង ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហើយ អញ្ចឹងចាប់ពីពេលនេះតទៅ អ្វីដែលពាក់ព័ន្ធ និង ឌួង ឆាយហើយ និងគ្រួសារគាត់ គឺពុំមានពាក់ព័ន្ធ និងនាងខ្ញុំ តទៀតទេសូមអរគុណ13.12.2020 Deth Malina”។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២០ លោកជំទាវ ដេត ម៉ាលីណា បានបង្ហោះរូបភាព៣ សន្លឹក និងភ្ជាប់សារ ដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតថា ៖
“អរគុណ My sis Nita Yut & Lim KouyHouy សំរាប់នំខេក និងកាដូ អូនគ្រាន់តែជាមនុស្សស្គាល់គ្នាសោះ ប៉ុន្តែទឹកចិត្តស្រលាញ់បងដូចបងប្អូនបង្កេីត ជួយលេីកទឹកចិត្ត ពេលបងកំពុងបាក់ទឹកចិត្ត អរគុណទឹកចិត្តអូន ដែលមានចំពោះបង រៀងរាល់ឆ្នាំ អោយតែថ្ងៃខួបកំណេីតបង។
អូនមិនដែលភ្លេចកាដូសំរាប់បងទេ ប៉ុន្តែអ្នកខ្លះវិញជាជាបងប្អូនសាច់ថ្លៃនឹងគ្នា មិនដែលនឹកឃេីញ ហេីយថែមទាំងមកជាន់ពន្លិច និយាយគ្មានការពិត នៅពេលដែលខ្ញុំកំពុងតែមានទុក្ខ និងលំបាក ខ្ញុំមិនចង់តបត ឬក៏ចង់បានអ្វីមកទេ តែកុំព្យាយាមមករំខានជិវិតខ្ញុំ ជាន់ហេីយ ជាន់ទៀត អ្នកណាសាងអ្វី នឹងទទួលបានមកវិញឆាប់ៗ ខ្ញុំហត់ ដឹងអត់មនុស្សចិត្តអាក្រក់ទាំងឡាយ #dethmalina Birthday 21.12.2020 Deth Malina
Cake from @ladyhbakery”៕