លោកជំទាវ បាន ស្រីមំុ អុីឈាន ផ្ញេីរសារតាម ផេកហ្វេសប៊ុកថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម លោកជំទាវ បងប្អូនទាំងអស់គ្នា!
ប៉ៃលិន, ថ្ងៃចេញផ្សាយៈ ខែធ្នូ 19, 2020៖ លោកជំទាវ បាន ស្រីមំុ អុីឈាន ផ្ញេីរសារតាម ផេកហ្វេសប៊ុករបស់លោកជំទាវដែលមានខ្ទឹមសារខាងក្រោម÷
នាងខ្ញុំសូមគោរពថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម លោកជំទាវ បងប្អូនទាំងអស់គ្នា ដែលបានគោរពស្រឡាញ់រាប់អានមកលើរូបនាងខ្ញុំ ដោយបានសរសេរសារមកអបអរសាទរដោយផ្ទាល់ ឬតាមរយៈការង្ហោះនៅលើបណ្តាញសង្គម Facebook កាលពីម្សិលមិញ និងថ្ងៃនេះ នៅពេលដែលនាងខ្ញុំត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
បានផ្តល់សេចក្តីទុកចិត្ត និងផ្តល់ឱកាសមកលើរូបនាងខ្ញុំជាអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន
ដើម្បីបានបម្រើជាតិ មាតុភូមិ ពុកម៉ែ បងប្អូន និងប្រជាជនខេត្តប៉ៃលិនជាទីគោរពស្រឡាញ់របស់នាងខ្ញុំយ៉ាងជ្រាលជ្រៅបំផុត។ តួនាទីជាអភិបាល នៃគណៈអភិបាលខេត្តនេះ គឺជាតួនាទីមួយដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់រូបនាងខ្ញុំ
ហើយក៏ជាបន្ទុកការងារមួយដែលនាងខ្ញុំត្រូវខិតខំប្រឹងប្រែងបំពេញការងារឲ្យបានល្អ និងបម្រើសេវាការងាររដ្ឋបាលជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋអ្នកខេត្តប៉ៃលិនឲ្យបានល្អប្រសើរ និងធ្វើយ៉ាងណាសហការគ្នាបំពេញការងារឲ្យរលូនទៅមុខ បន្ថែមទៀត
ជាពិសេសបន្តការងារអភិវឌ្ឍន៍
និងថែរក្សាស្នាដៃដែលអតីតអភិបាលខេត្តមុនៗបានចូលរួមចំណែកកសាងឡើងនាពេលកន្លងមក ការអបអរសាទរ ការគោរពរាប់អាន និងការគោរព ស្រឡាញ់របស់បងប្អូនមកលើរូបនាងខ្ញុំ បង្ហាញពីសក្ខីភាពយ៉ាងច្បាស់ និងការជឿជាក់របស់បងប្អូនមកលើរូបខ្ញុំនាង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក៏ដូចជាការអភិវឌ្ឍខេត្តប៉ៃលិនរបស់យើងតែម្តង។
នាងខ្ញុំសូមគោរពថ្លែងអំណរគុណជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចគិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាថ្មីម្តងទៀត ដែលសម្តេចបានផ្តល់ឱកាសដល់រូបនាងខ្ញុំឲ្យកាន់តួនាទីដ៍សំខាន់នេះនាងខ្ញុំសូមប្តេជ្ញាថានឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព
សមត្ថភាពរបស់នាងខ្ញុំ ដើម្បីបម្រើការងាររដ្ឋបាល ការអភិវឌ្ឍខេត្តប៉ៃលិន (ទឹកដីត្បូងពេជ្រ) នេះឲ្យកាន់តែរីកចម្រើនរុងរឿង និងជាពិសេសទៅទៀតនោះគឺការពារផលប្រយោជន៍ប្រជាជនខេត្តប៉ៃលិនទាំងមូល។
ជាចុងបញ្ចប់នាងខ្ញុំសូមអភ័យទោសចំពោះបងប្អូនទាំងអស់ដែលបានផ្ញើសារមកអបអរសាទរដល់រូបនាងខ្ញុំដោយផ្ទាល់ ឬដោយបង្ហោះលើបណ្តាញសង្គម Facebook ដែលនាងខ្ញុំមិនទាន់បានឆ្លើយតប នាងខ្ញុំពិតជារំភើប និងសប្បាយរីករាយ ពីការផ្តល់
សេចក្តីទុកចិត្តមកលើរូបនាងខ្ញុំ ដែលជាតួនាទីមួយដែលខ្ញុំត្រូវតែយកចិត្តទុកដាក់បំពេញការងារនេះឲ្យបានហ្មត់ចត់ និងរៀនសូត្របន្ថែមទៀត ពីចំណុចខ្វះខាតមួយចំនួនដែលនៅសេសសល់។ ប៉ុន្តែបើទោះបីជានាងខ្ញុំជាស្រ្តីក៏ដោយនាងខ្ញុំនឹងប្តេជ្ញាដឹកនាំ និងបំពេញតួនាទីនេះឲ្យល្អប្រសើរ មិនឲ្យបងប្អូនអស់ខកបំណងឡើយ៕