សារព័ត៌មានមហាខ្មែរ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អះអាងថា នឹងខិតខំក្នុងការធ្វើឲ្យអ្នកសារព័ត៌មាន ស្ថិតក្នុងចំណោមអ្នកអាទិភាព ដែលត្រូវទទួលបាន​វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

4

ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ បានមានប្រសាសន៍ថា លោក នឹងខិតខំធ្វើឲ្យអ្នកសារព័ត៌មាន ស្ថិតនៅក្នុងចំណោមអ្នកដែលមានអាទិភាព ក្នុងការទទួលបានការចាក់វ៉ាក់​សាំងបង្ការជំងឺឆ្លងកូវីដ១៩, ប៉ុន្តែលោក ថា ទទួលបានឬមិនបានយ៉ាងណានោះ លោកមិនហ៊ានសន្យា នៅឡើយនោះទេ​ ព្រោះ​វ៉ាក់សាំង ដែលទទួលបាន នៅក្នុងដំណាក់កាលដំបូងនេះ មានចំនួន​ ១លានដូសប៉ុណ្ណោះ ដែលអាចប្រើបាន លើ​មនុស្សតែ ៥០ម៉ឺននាក់ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការលើកឡើងរបស់លោក ខៀវ កាញារីទ្ធ បានធ្វើឡើង នៅក្នុងឱកាសអញ្ជើញ ក្នុងពិធីបិទវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី១៧ ស្តីពី «តួនាទីសារព័ត៌មានក្នុងបរិបទជំងឺរាតត្បាតសកល និងព័ត៌មានក្លែងក្លាយ» ដែលធ្វើឡើងនៅរាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការឆ្លើយតបរបស់លោកនេះ បានធ្វើឡើងបន្ទាប់ពី សមាគមអ្នកសារព័ត៌មានមួយចំនួន បានចាត់ទុកថា អ្នកសារព័ត៌មាន ជាអ្នកប្រឈមខ្លាំង ទៅនឹងជំងឺកូវីដ១៩ ហើយចង់ឲ្យទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅក្នុងចំណោមអ្នកអាទិភាពនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រមជាមួយគ្នានោះដែរ, ស្ថិតក្នុងបរិបទនេះ លោករដ្ឋមន្ត្រីព័ត៌មាន ក៏បាន​ណែនាំ ឲ្យអ្នកសារព័ត៌មានទាំងអស់ មានការប្រយ័ត្នប្រយែង នៅក្នុងការយកព័ត៌មាន ដោយត្រូវរក្សាអនាម័យ រក្សាគន្លាតសង្គម ហើយបើមានការបារម្ភ អាចធ្វើការពីផ្ទះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ក៏បានណែនាំឲ្យអ្នកសារព័ត៌មាន ត្រូវខិតខំ​ធ្វើការយកព័ត៌មាន សម្រួលព័ត៌មាន និងបញ្ចេញព័ត៌មានទៅវិញ ឲ្យបានកាន់តែល្អជាងមុន តាមរយៈការមានប្រភពច្បាស់លាស់ ការវិភាគច្បាស់លាស់ និងជូនដំណឹងទាន់ពេលវេលា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធនឹងការប្រឆាំងព័ត៌មានក្លែងក្លាយវិញ, លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា មកទល់ពេលនេះ អ្នកសារព័ត៌មាន មានវិជ្ជាជីវៈបានផ្សាយ បង្សាបព័ត៌មានក្លែងក្លាយបានល្អ និងទាន់ពេលវេលា។ ប៉ុន្តែក្នុងនេះ គឺការយឺតយ៉ាវវិញ ក៏មិនអាចបន្ទោស អ្នកសារព័ត៌មានបានដែរ សំខាន់នោះ គឺអាជ្ញាធរដែលមានសមត្ថកិច្ច ដែលត្រូវឆ្លើយឲ្យបានទាន់ពេលវេលា ទើបអ្នកសារព័ត៌មាន បញ្ចេញផ្សាយព័ត៌មាន បានទាន់ពេលវេលាដែរ៕

អត្ថបទទាក់ទង