ពិតឬមិនពិត? វត្ថុបុរាណ១ខាំ«៧០លានដុល្លារ» ត្រូវបានកំពុងយកទៅពិនិត្យថា«ពិតឬមិនពិត»
រាជធានីភ្នំពេញ ៖ មុននេះ វត្ថុបុរាណអកកំបោរដែលអះអាងថា ជាសំរិទ្ធហើយត្រូវម្ចាស់រុំជាមួយក្រមួនពីក្រៅនោះ ត្រូវបានសមត្ថកិច្ចដកហូតបានហើយ ដោយកំពុងយកទៅធ្វើការពិនិត្យបន្តថា ពិតឬមិនពិត នៅព្រឹកថ្ងៃទី១៩ ធ្នូ នេះ ។ ឃាត់ខ្លួនបុរសម្នាក់រួមទាំងម្ចាស់ លក់វត្ថុបុរាណ១ខាំតម្លៃ៧០លានដុល្លារ។
សូមបញ្ជាក់ថា វត្ថុបុរាណអកកំបោរធ្វើពីសំរិទ្ធ ដែលអះអាងថា មានតម្លៃរាប់លានដុល្លារត្រូវបាននគរបាលខណ្ឌប្ញស្សីកែវ សហការជាមួយក្រសួងវប្បធម៌ និងអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានស្រុក ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងដកហូតបាន។ ទោះបីយ៉ាងណា គេពុំទាន់ដឹងថា វត្ថុបុរាណនោះធ្វើពីសំរិទ្ធសុទ្ធ ឬយ៉ាងណានោះឡើយ ដោយមន្ត្រីជំនាញកំពុងធ្វើការត្រួតពិនិត្យបន្ត ។
សូមបញ្ជាក់ទៀតថា ការឃាត់ខ្លួនជនសង្ស័យ ត្រូវបាននគរបាលអោយដឹងថា ធ្វើឡើងកាលពីយប់ថ្ងៃទី១៧ ធ្នូ បន្ទាប់ពីម្ចាស់អកកំបោរនោះបានប្តឹងនគរបាល ។ បុរសដែលត្រូវឃាត់ខ្លួន សមត្ថកិច្ចពុំទាន់អោយដឹងពីអត្តសញ្ញាណឡើយ។
ចំណែកម្ចាស់ឈ្មោះសួង តាក់ អាយុ២៩ឆ្នាំ មានលំនៅភូមិក្ងោក ឃុំកោះចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីសាកសួរផងដែរ។