អីយ៉ា កូនកំលោះ អាយុ៦៦ឆ្នំា មានកូន៩នាក់ ចៅ៥នាក់ រៀបការជាមួយ កូនក្រមុំ មានអាយុ ៥១ឆ្នំា មានកូន៥នាក់ ចៅ៥នាក់, ពិសេស ពួកគាត់ លួចប្រាប់ ឧកញ៉ា ម៉ុង ឫទ្ធី យ៉ាងខ្លី នូវរឿងមួយថា នឹង…
នាថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២០ នេះ ឧកញ៉ា ម៉ុង ឫទ្ធី បានចូលរួមពិធីមង្គលការមួយ ដោយកូនកំលោះ អាយុ៦៦ឆ្នំា មានកូន៩នាក់ ចៅ៥នាក់ រីឯកូនក្រមុំវិញមានអាយុ ៥១ឆ្នំា មានកូន៥នាក់ ចៅ៥នាក់។ ក្នុងនោះ ឧកញ៉ា ម៉ុង ឬទ្ធី បានបញ្ជាក់រឿងដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតថា ៖
“វេលាម៉ោង៤រសៀល ថ្ងៃសុក្រទី ១៨ ខែធ្នូ ឆ្នាំ ២០២០ មកចូលរួមក្នុងពិធីមង្គលការ កូនកំលោះ ឈ្មោះ ឡុច សុផល អាយុ៦៦ឆ្នំា មានកូន៩នាក់ ចៅ៥នាក់ មុខងារ ជាប្រធានភូមិក្មេងវត្ត (ហៅតាពៅ) ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ចំការដូងប្រេង) ប្រពនួមុនស្លាប់ចោលគាត់ដោយជម្ងឺ រៀបការជាមួយកូនក្រមុំ ឈ្មោះ ប្រាជ្ញ យឿន អាយុ៥១ឆ្នំា មានកូន៥នាក់ ចៅ៥នាក់ បេីតាមការអោយដឹងពីកូនកំលោះ និងកូនក្រមុំ ថា នឹងខិតខំប្រឹងប្រែង យកកូនអោយបាន២នាក់ទៀត បង្គ្រប់១៦នាក់។
ខ្លាចក្រែងខ្ញុំមិនជឿ គាត់បានថេីបគ្នា ទុកជាភស្តុតាង ខ្ញុំបានចងដៃពួកគាត់ និងសូមជូនពរអោយចេះថែរក្សាគ្នា រហូតដល់ចាស់ព្រឹទ្ធ ចាស់ព្រេង សូមបញ្ជាក់ថា មានភ្ញៀវមកចូលមិនដល់៥០នាក់ទេ។”៕