ធ្លាប់តែជិះកាត់តែមិនស្គាល់ធ្វើខ្លោងទ្វារមែន? ខ្លោងទ្វារទាំង ៥ នៃក្រុងអង្គរធំ សុទ្ធតែមានឈ្មោះ និង អត្ថន័យដ៏ល្អអស្ចារ្យ

១.ខ្លោងទ្វារខាងត្បូង មានឈ្មោះថា ទន្លេអ៊ុំ៖ ខ្លោងទ្វារទន្លេអ៊ុំ(ទិសខាងត្បូង)ខ្លោងទ្វារខាងត្បូងត្រូវបានប្រើប្រាស់សម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ ទាំងវណ្ណៈក្សត្រ ទាំងវណ្ណៈនម៉ឺនសព្វមុខមន្ត្រីរហូតដល់ប្រជារាស្រ្តសាមញ្ញ ដែលអាចចេញចូលបានគ្រប់ពេលវេលាតាំងពីប្រលឹម(ថ្ងៃរះ) ទល់ព្រលប់(ថ្ងៃលិច) ក្នុងគោលបំណងកិច្ចការរដ្ឋបាល សាសនា និងរកស៊ីជួ​ ញ ដូ រ ដូច្នេះវាជាខ្លោងទ្វារដែលមមាញឹកជាងគេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្នខ្លោងទ្វារនេះត្រូវបានគេហៅថា ខ្លោងទ្វារទន្លេអ៊ុំ ព្រះគូរទឹកទាំងពីរនេះត្រូវបានគេប្រើប្រាស់សម្រាប់ប្រារព្ធពិធីបុណ្យអ៊ុំទូក ដើម្បីរំលឹកអំពីការធ្វើច ម្បាំ ង ឈ្នះមកលើទ័ពជើងទឹករបស់កងទ័ពចាមនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ និងព្រះបាទជ័យវរ្ម័នទី៧។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២.ខ្លោងទ្វារខាងជើង មានឈ្មោះថា ដីឆ្នាំង៖ ខ្លោងទ្វារដីឆ្នាំង(ទិសខាងជើង)ខ្លោងទ្វារខាងជើងត្រូវបានគេប្រើសប្រាស់សម្រាប់ក្រុមបព្វជិតមកពីទីជិតឆ្ងាយដង្ហែរក្បួន ព្យុហយាត្រាចូលមករាជធានី ដើម្បីគាល់ព្រះមហាក្សត្រ ក្នុងគោលបំណងសូមសេចក្តីប្រទានទោ ស ប្រោសដល់អ្នកមានកំហុ សបន្តិចបន្តួច ដែលកំពុងជា ប់ឃុំឃាំ ងនៅក្នុងបរិវេណរាជធានី ដើម្បីនាំយកពួកគេទៅអប់រំសារជាថ្មីឡើងវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រពៃណីបែបនេះនៅតែបន្តរហូតដល់បច្ចុប្បន្ន ដោយព្រះមហាក្សត្រនៅតែមានព្រះរាជសិទ្ធិស្នើសុំឱ្យរាជរដ្ឋាភិបាលនិងតុលាការលើកលែងទោ សចំពោះអ្នកមានទោ សស្រា លធ្ងន់ ដែលជាប់ឃុំឃាំង ដើម្បីទទួលបាននូវការសម្រាលទោ សជាបន្តបន្ទាប់ រហូតត្រូវបានគេដោះលែងឱ្យមានសេរីភាព អាស្រ័យទៅតាមប្រភេទនៃទោ សកំហុ សរបស់ពួកគេម្នាក់ៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្លោងទ្វារនេះត្រូវបានគេដាក់ឈ្មោះថា ខ្លោងទ្វារដីឆ្នាំង ព្រោះអ្នកស្រុកសម័យក្រោយយល់ថានៅមុំបរិវេណខ្លោងទ្វារនេះសម្បូរទៅដោយដីឥដ្ឋសម្រាប់យកមកធ្វើជាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃដូចជា ចាន ឆ្នាំង និងក្អមជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣.ខ្លោងទ្វារខាងលិច មានឈ្មោះថា តាកាវ៖ ខ្លោងទ្វារតាកាវ (ទិសខាងលិច)ខ្លោងទ្វារខាងលិចត្រូវបានគេប្រើប្រាស់សម្រា ប់ប្រ ហា រជី វិត។ នៅពេលមានជ នណាម្នាក់បានព្រឹ ត្តនូវប ទល្មើ សធ្ង ន់ ធ្ងរ មិនអាចលើកលែងទោសបាន ជននោះត្រូវបានគេនាំយកទៅប្រ ហា រជី វិតនៅខាងក្រៅបរិវេណនៃខ្លោងទ្វារដោយជីរណ្តៅកប់និងយកដីឬថ្មកប់ក្របពីលើ(ឯកសារ ជីវ តាក្វាន់) បច្ចុប្បន្នខ្លោងទ្វារនេះត្រូវបានគេហៅថាខ្លោងទ្វារតាកៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤.ខ្លោងទ្វារទិសខាងកើតមានចំនួន ២ គឺ៖ ខ្លោងទ្វារខ្មោ ច(ទិសខាងកើត)៖ ខ្លោងទ្វារខាងកើតមួយផ្សេងទៀត សង់ក្នុងរាជព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​ ចុង​សតវត្ស​ទី​១២​ ស្ថិតនៅចំផ្លូវខាងមុខប្រាសាទបាយ័នមានមុខងារសម្រាប់ដង្ហែរសា កស ពរបស់អ្នកដែលរស់នៅខាងក្នុងបរិវេណអង្គរធំ ដើម្បីយកទៅបូជា ឬចោលទៅក្នុងទឹកស្ទឹងនៅបរិវេណផ្នែកខាងក្រៅនៃទីក្រុង។ ខ្លោងទ្វារនោះត្រូវបានគេដាក់ឈ្មោះថា ខ្លោងទ្វារ ខ្មោ ច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥. ខ្លោងទ្វារជ័យ(ទិសខាងកើត)៖ ខ្លោងទ្វារខាងកើតមួយ ស្ថិតនៅចំផ្លូវខាងមុខព្រះពន្លាកិត្តិយសនៃព្រះលានជល់ដំរី បានប្រើសប្រាស់សម្រាប់ចេញចូលដោយព្រះមហាក្សត្រ និងកងទ័ពបន្ទាប់ពីបានទទួលនូវជោគជ័យលើខ្មាំ ង ស ត្រូវ ដូច្មេះខ្លោងទ្វារនោះត្រូវបានគេហៅថា ខ្លោងទ្វារជ័យ។ ប្រភព : ទំព័ររឿងបូរាណ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង