Hong Kong Shop សាខាសៀមរាបកំពុងធ្វើឲ្យប៉ះពាល់ដល់សេក្តីថ្លៃថ្នូររបស់បុគ្គល
បើតាមការផុសរៀបរាប់ ក្នុងផេកផ្លុវការរបស់ ហាង Hong Kong Shop សាខាខេត្តសៀមរាប យើងឃើញថាបុគ្គលិកគ្រាន់តែឈប់ធ្វើការដោយមិនបានប្រាប់ទុកជាមុន។ តែហេតុអ្វីបានជាម្ចាស់ហាងមិនព្រមដោះស្រាយដោយសន្តិវិធី ជាមួយបុគ្គលិកបានដែលបានឈប់នោះ? ហើយបែរជាយកប្រវត្តិរូបរបស់បុគ្គល រួមទំាងរូបថតមកបង្ហោះលើបណ្តាញសង្គមជាសាធារណៈទៅវិញ? ឬមួយបុគ្គលករូបនោះបានលួ ច អ្វីពីហាងទើបបានជាហ៊ានធ្វើដល់ថ្នាក់នេះ?
ឬមួយម្ចាស់ហាង មានចេតនា បង្ខូចកេរ្តិ៍ឈ្មោះគេ ដើម្បីកុំអោយបុគ្គលនោះទៅរកការថ្មីធ្វើបាន? ឃើញបានមើលឃើញcomments របស់មហាជនជាច្រើនបានស្នើអោយម្ចាស់ហាងលុបរូបនោះចេញ តែម្ចាស់ហាងនៅតែមិនព្រមលុប ហើយឆ្លៀតបញ្ចេញមតិជាច្បាប់ទៀតផង។ យើងខ្ញុំសង្ឈឹមថា និងមានអ្នកច្បាប់ជួយពន្យល់ដល់ម្ចាស់ហាងនេះផងចុះ។
តើអ្វីទៅជាសិទ្ធិខាងរូបភាពនៃបុគ្គល?
សិទ្ធិខាងរូបភាព គឺជាផ្នែកមួយនៃសិទ្ធិបុគ្គល ដែលទទួលបានការការពារដោយក្រមរដ្ឋប្បវេណី។ មាត្រា ១០ នៃក្រមរដ្ឋប្បវេណីខ្មែរ ចែងថា៖ “សិទ្ធិរបស់បុគ្គល សំដៅទៅលើសិទ្ធិដែលមានអត្ថន័យពាក់ព័ន្ធនឹងជីវិតរូបកាយ សុខភាព សេរីភាព នាម កិត្តិយស ភាពឯកជន ឬ សិទ្ធិផ្សេងទៀត ដែលជាផលប្រយោជន៍ ទាក់ទងនឹងលក្ខណៈបុគ្គល”។ សំនេរ និងរូបភាពដែលហាង Hong Kong Shop សាខាខេត្តសៀមរាបផុសមានដូចខាងក្រោមនេះ៖