សារព័ត៌មានមហាខ្មែរ

កំពូលមហាសប្បុរសធម៌លើលោក! អតីតភរិយាកំពូលមហាសេដ្ឋីអាមេរិក Jeff Bezos បរិច្ចាគប្រាក់ជិត «៤.២ពាន់លានដុល្លារ» ដល់អង្គការចំនួន៣៨៤

3

(ញូយ៉ក)៖ លោកស្រី ម៉ាកខិនហ្ស៊ី ស្កុត (MacKenzie Scott) បានប្រកាសបរិច្ចាគប្រាក់ជិត ៤.២ពាន់លានដុល្លារ ដល់អង្គការចំនួន ៣៨៤ នៅក្នុងសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃ ការសន្យាបរិច្ចាគទ្រព្យសម្បតិ្តមួយភាគធំរបស់លោកស្រី ក្រោយលែងលះជាមួយស្វាមីដែលជាម្ចាស់ក្រុមហ៊ុន Amazon និងជាកំពូលមហាសេដ្ឋីលេខ ១ នៅសហរដ្ឋអាមេរិក គឺលោក ចេហ្វេ បេហ្សូស (Jeff Bezos)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការប្រកាសខាងលើរបស់លោកស្រី MacKenzie កើតមានឡើងតែជាងបួនខែប៉ុណ្ណោះ បន្ទាប់ពីលោកស្រី បានបរិច្ចាគប្រាក់ ១.៧ពាន់លានដុល្លារដល់អង្គការចំនួន ១១៦ ដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងការអប់រំជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី MacKenzie បានឱ្យដឹងថា ក្រុមការងាររបស់លោកស្រី បានត្រួតពិនិត្យ និងវាយតម្លៃលើអង្គការច្រើនជាង ៦,៩៤០ ដើម្បីកំណត់ថា តើអង្គការណាមួយដែលអាចទទួលបាន ថវិកាបរិច្ចាគពីមូលនិធិរបស់លោកស្រី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា លោកស្រី MacKenzie Scott បច្ចុប្បន្ន គឺជាអ្នកមានជាងគេនៅលើពិភពលោក ក្នុងចំណាត់ថ្នាក់លេខ ១៨ ដោយមានទ្រព្យសរុប ៦០.៧ពាន់លានដុល្លារ ហើយទ្រព្យសម្បត្តិរបស់លោកស្រី កំពុងកើនឡើងជាលំដាប់ ខណៈភាគហ៊ុនក្នុងក្រុមហ៊ុន Amazon

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំពុងហក់ឡើងខ្ពស់អំឡុងការឆ្លងរាតត្បាត COVID-19។ លោកស្រី MacKenzie ទទួលបានភាគហ៊ុននៅក្នុងក្រុមហ៊ុន Amazon មួយភាគបួនរបស់លោក Jeff Bezos បន្ទាប់ពីអ្នកទាំង ២ បានលែងលះគ្នាកាលពីឆ្នាំ២០១៩៕

អត្ថបទទាក់ទង