លោកវរសេនីយ៍ឯក ជា ហេង និងភរិយា សម្រេចលុបចោលពិធីរៀបអាពាហ៍ពិពាហ៍កូន ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់នៃការរីករាលដាលជម្ងឹកូវីដ១៩ ជាមួយរដ្ឋាភិបាល
សៀមរាប៖ សំនេររបស់លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន ខេត្តសៀមរាប ដែលបានសរសេរបង្ហោះលើគណនីហ្វេសបុកមានដូចខាងក្រោម៖
យើងខ្ញុំជាក្រុមគ្រួសារ កូនប្រុស កូនស្រីទំាងសងខាង សូមគោរពជម្រាបជូនដំណឹងដល់ឯកឧត្តមលោកជំទាវ លោក លោកស្រីជាភ្ញៀវកិតិ្តយសទំាងអស់ដែលបានអញ្ជើញចូលរួមក្នុងពិធីរៀបអាពាហ៍ពិពាហ៍កូនយើងខ្ញុំដែលប្រារព្វឡើងនៅថ្ងៃទី២៨ខែ ធ្នូ ឆ្នាំ២០២០
នៅភោជនីយដ្ឋាន អាប៉ូប្លាហ្សាអាគារ A ក្នុងក្រុងសៀមរាប អោយបានជ្រាបថា ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់នៃការរីករាលដាលជម្ងឹកូវីដ១៩ តាមការណែនំារបស់ក្រសួងសុខាភិបាលជា ពិសេសដើម្បីថែរក្សាសុខសុវត្ថិភាពជូនភ្ញៀវកិត្តិយសផងនោះ យើងខ្ញុំសំរេចផ្អាកនិងពន្យាពេលបណ្តោះអាសន្ន ។
សូមអរគុណដោយក្តីគោរពនិងជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី ជាភ្ញៀវកិត្តិយសទំាងអស់អោយមានសុខភាពល្អ ប្រាជ្ញាវាងវៃគ្រប់ៗគ្នា៕