សង្ស័យតែពិតហើយ! មុនបង្ហោះសារបង្ហាញអំពីការលែងលះជាមួយឧកញ៉ា ឌួង ឆាយ ភរិយារបស់លោកក៏ធ្លាប់បង្ហោះសារបែបនេះផងដែរថា
ជុំវិញរឿងរ៉ាវលោកឧកញ៉ា ឌួង ឆាយ លែងលះជាមួយភរិយាផ្អើលពេញហ្វេសប៊ុកនេះដែរ មិនដឹងថាមូលហេតុអ្វីឲ្យពិតប្រាកដនោះទេ ឬក៌មានគេHack Account ក៌មិនទាន់បានដឹងដែរ ព្រោះលោកជំទាវ ដេត ម៉ាលីណា មិនបានបញ្ចាក់អំពីមូលហេតុឡើយដោយគ្រាន់តែប្រាប់ទៅមហាជនថាលោកថា៖
«សូមពូមីងបងប្អូនទាំងអស់គ្នាជួយទទួលដឹងលឺ ចាប់ពីថ្ងៃនេះតទៅនាងខ្ញុំនិងឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហើយអញ្ចឹងចាប់ពី ពេលនេះតទៅអ្វីដែលពាក់ព័ន្ធនិង ឌួង ឆាយហើយនិងគ្រួសារគាត់គឺពុំមានពាក់ព័ន្ធនិងនាងខ្ញុំតទៀតទេសូមអរគុណ 13.12.2020 »។
ជាក់ស្តែងមុនផុសបែបនេះ លោកជំទាវក៏ធ្លាប់បង្ហោះម្តងបែបនេះថា៖ « តម្លៃរបស់មនុស្សស្ថិតនៅត្រង់សេចក្ដីល្អមានគុណធម៌ ចិត្តមេត្តា និងភាពស្មោះត្រង់ មិនមានថ្ងៃម្សិលមិញសម្រាប់ឲ្យយេីងកែខៃ មានតែថ្ងៃថ្មីឲ្យយេីងដេីរ បន្តទៅមុខរីករាយថ្ងៃថ្មី កុំភ្លេចផ្ដល់ស្នាមញញឹម និងក្ដីសង្ឃឹមឲ្យខ្លួនឲ្យច្រេីនI am happy today 08.12.2020»៕