សម្តេចតេជោ ផ្តល់អនុសាសន៍ដល់ក្រសួងអប់រំ គួរជ្រើសរើសវិធីផ្សេង ខណៈការប្រឡងបាក់ឌុប មិនអាចធ្វើបាននៅថ្ងៃទី១១ មករា ២០២១
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់អានុសាសន៍ដល់ក្រសួងអប់រំ យុវជន និងកីឡា គួរជ្រើសរើសវិធីផ្សេង ខណៈការប្រឡងបាក់ឌុប នឹងមិនអាចធ្វើបាននៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ខាងមុខនោះទេ។
សម្ដេចតេជោ បានមានប្រសាសន៍ថា ការប្រឡងបាក់ឌុប មិនទាន់អាចធ្វើបានទេនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ព្រោះលទ្ធភាពនៃការប្រកាសបិទព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា អាចនឹងធ្វើឡើងនៅក្រោយថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ខាងមុខឯណោះ៕