សារព័ត៌មានមហាខ្មែរ

នោះបន្តិចទៀតដឹងច្បាស់ហើយ !! លោក ស ថេ​ត បញ្ជា​ឲ្យ​ស្រាវជ្រាវ ​ប៉ូលិស​ដែល​កាង​ជនជាតិ​ចិន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ និង​រករឿង​មេ​ប៉ុស្ដិ៍​ចតុមុខ

0

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បញ្ជា​ឲ្យ​ស្រាវជ្រាវ​បុគ្គល​មួយ​ក្រុម ដែល​អះអាង​ថា ខ្លួន​ជា​នគរបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ និង​ចេញ​មុខ​កាង រថយន្ដ​ជនជាតិ​ចិន បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ប៉ះ​ជាមួយ​រថយន្ដ​របស់​មន្ដ្រី​សណ្ដាប់ធ្នាប់​ខណ្ឌដូនពេញ នៅ​យប់​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២០ ចំណុច​មុខ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពី​ចេញ​មុខ​មក​កាង​រថយន្ដ​ជនជាតិ​ចិន​ហើយ​នោះ នគរបាល​មួយ​ក្រុម​នោះ ដែល​មាន​គ្នា​ប្រមាណ​៤-៥​នាក់ ក៏​បាន​ប៉ះ​ទ​ង្កិ​ច​ពាក្យ​សម្ដី​ជាមួយ លោក​អនុសេនីយ៍ឯក ពេជ្រ ស៊ឹ​ម ធា​រ៉ាត់ នាយ​រង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ចតុមុខ​ផង​ដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២០​នេះ​ថា លោក​ឧត្តមសេនីយ៍ ស ថេ​ត បាន​បញ្ជា​ឲ្យ​ស្រាវជ្រាវ​លើក​ករណី​នេះ ដើម្បី​ដឹង​ច្បាស់​ថា តើ​នគរបាល​មួយ​ក្រុម​នោះ​នៅ​អង្គភាព​ណា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​យោង​តាម​បណ្ដាញ​ព័ត៌មាន Fresh News ផ្សាយ​ថា ដើមចម នៃ​ហេតុការណ៍​នេះ គឺ​ដំបូង​ឡើយ​មាន​ជនជាតិ​ចិន​មួយ​ក្រុម បើករថយន្ដ​ម៉ាក Tundra ពណ៌​ប្រផេះ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2BG-6615 មក​ប៉ះ​រថយន្ដ​មួយ​គ្រឿង ម៉ាក Highlander ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2Q-4084 ដែល​ជា​កម្មសិទ្ធិ​របស់​មន្ដ្រី​សណ្ដាប់ធ្នាប់​ខណ្ឌដូនពេញ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​កើតហេតុ​មន្ដ្រី​នគរបាល​មូលដ្ឋាន ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ពេជ្រ ស៊ឹ​ម​ធា​រ៉ាត់ នាយ​ប៉ុស្ដិ៍​ស្ដីទី នៃ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ចតុមុខ បាន​ចុះ​ទៅ​សម្របសម្រួល​ដើម្បី​បញ្ចប់រឿង ព្រោះ​យល់​ថា​ខូចខាត និង​គោលបំណង​មិន​ចង់​ឲ្យ​រឿង​វែង​ឆ្ងាយ​ជាង​នេះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​កំពុង​សម្របសម្រួល​នោះ ស្រាប់តែ​លេចមុខ​មនុស្ស​មួយ​ក្រុម​ជិះ​រថយន្ដ​ស៊េរី​ទំនើប​ម៉ាក Rang Rover ពណ៌​ស្ករ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2BL-3399 ។ ដោយ​ក្នុង​រថយន្ដ​នោះ មាន​មនុស្ស​៣​នាក់ (​សុទ្ធតែ​ពាក់​ម៉ាស​) ម្នាក់​អង្គុយ​ខាងក្រោយ​ពាក់​អាវយឺត មាន​សញ្ញា​នគរបាល ដៃ​កាន់​វិទ្យុទាក់ទង និង​អះអាង​ថា ជាម​ន្ដ្រី​នគរបាល​ជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ប៉ុន្ដែ​ខ្លួន​និយាយ​ខ្មែរ​មិនសូវ​ច្បាស់ ហើយ​គេ​សង្ស័យ​ថា ជា​ជនជាតិ​ចិន​។ ក្នុង​នោះ​ក៏​មាន​អង្គរក្ស​២​នាក់​ផង​ដែរ ពាក់​ឈុត​ខ្មៅ និង​កាន់​កាបូប​ធំ​មួយ​ត្បៀតក្លៀក ព្រមទាំង​មាន​នគរបាល​ប៉ុន្មាន​នាក់​ទៀត មក​ជាមួយ​ដោយ​ជិះ​រថយន្ដ​ផ្សេង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​មនុស្ស​មួយ​ក្រុម​នោះ ចុះ​ពីលើ​រថយន្ដ ស្រាប់តែ​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​ទៅ​លើ​លោកនាយ​ប៉ុស្ដិ៍ ដែល​កំពុង​សម្របសម្រួល​នៅ​កន្លែង​កើតហេតុ ទាំង​ក្នុង​ឯកសណ្ឋាន និង​រហូត​បោះពាក្យ​ថា «​សមត្ថកិច្ច​មូលដ្ឋាន​ចេះ​ដឹង ស្អី ស័ក្តិតូច​ជាង​ខ្ញុំ​ទេ​»​។ ហើយ​ក្រុម​អង្គរក្ស​២​នាក់​នោះ បាន​បន្ទរ​តាម​ក្រោយ​ទៀត​ថា គាត់​ជា​នគរបាល​មាន​ស័ក្ដិធំ​ជាង​មេ​ប៉ុស្ដិ៍​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្ដែ​ពេល​នោះ ស្រាប់តែ​អ្នក​សារព័ត៌​មាននៅ​កន្លែង​កើតហេតុ ងឿងឆ្ងល់​ថា តើ​គាត់​ជា​នគរបាល​ពិតប្រាកដ​ឬ​យ៉ាងណា ? ព្រោះ​លឺ​និយាយ​ខ្មែរ​មិនសូវ​ច្បាស់​។ ហើយ​បុរស​រូប​នោះ បាន​បញ្ជា​ឲ្យ​អង្គរក្ស​ដក​កាត​ចេញពី​កាបូប​ខ្មៅ ដើម្បី​បង្ហាញ​ដោយ​គេ​ឃើញ​ថា ជា​កាត​នគរបាល​ពិតប្រាកដ ប៉ុន្ដែ​មើល​មិនឃើញ​ថា​ឈ្មោះ​អ្វី​នោះ​ទេ រួច​អង្គរក្ស​នោះ​ក៏​ដាក់​ចូល​ក្នុង​កាបូប​គៀប​នឹង​ខ្លៀ​ក​វិញ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយសន្ទុះ​ក្រោយមក ដោយ​ឃើញ​អ្នក​សារព័ត៌​មាននៅ​កន្លែង​កើតហេតុ​ច្រើន​ពេក និង​មានការ​សួរនាំ​ច្រើន​លើក​ករណី​នេះ ស្រាប់តែ​មនុស្ស​មួយ​ក្រុម​នោះ ឡើង​លើ​រថយន្ដ​ចេញ​បាត់​ពី​កន្លែង​កើត​ហេតុតែ​ម្ដង​។ យ៉ាងណាមិញ សកម្មភាព​នេះ​ហាក់​មិន​សមរម្យ​ទាល់តែ​សោះ ព្រោះ​នគរបាល​មូលដ្ឋាន​កំពុង​សម្របសម្រួល​ភាគី​ជន​រង​គ្រោះ និង​ជន​បង្ក ស្រាប់តែ​លិចមុខ​អ្នក​មក​កាង​ខាង​ជន​បង្ក​ដែល​ជា​ជនជាតិ​ចិន​ទៅ​វិញ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធ​សកម្មភាព​នេះ ហាក់​ផ្ទុយ​ពី​អ្វី​ដែល​ជា​ការ​លើក​ឡើង និង​ណែនាំ​របស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ពិសេស​សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ឲ្យ​បញ្ចប់​វប្បធម៌​អន្ដរាគមន៍ ពោល​អ្នក​ខុស​ត្រូវ​អនុវត្ត​តាម​ផ្លូវច្បាប់ ដោយ​គ្មាន​ការ​លើកលែង​៕

អត្ថបទទាក់ទង