យកខ្សែ ចង ដៃ ជើងយក ស្កុត បិទ មាត់ ឲ្យហិ ត សម្រា ម និង ស្ដោះ ទឹក មា ត់ ដាក់ ក្មេង ស្រី ទើបមាន អា យុ ៥ឆ្នាំ ពេលសួរឆ្លើយថាធ្វើលេងប៉ុណ្ណោះ!
ភ្នំពេញ៖ សូមរម្លឹកជូនថា នាពេលថ្មីៗនេះ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ដោយមនុស្សស្រីធំៗ៣នាក់បានយកខ្សែជ័រ ច ង ដៃ ចង ជើង និង យក ស្កុត បិទ មាត់ ក្មេង ស្រី អា យុ ៥ឆ្នាំម្នាក់ នៅចំណុចភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ក្នុងបទល្មើសជាក់ស្ដែង ប៉ុន្តែមន្ត្រីនគរបាលមូលដ្ឋានដែលជាមន្ត្រីនគរបាលយុត្តិធម៌បែរជាមិនមានចំណាត់ការក្នុងរឿងនេះ ប្រៀបដូចជាចាត់ទុកជារឿងកំប៉ិកកំប៉ុក ធ្វើឱ្យនិទណ្ឌភាពនៃការប្រ ព្រឹត្ត បទ ល្មើសនៅតែបន្តកើតមាន។
ម្តាយ ក្មេង ស្រី រង គ្រោះ គឺលោកស្រី អ៊ន ស៊ីណាត បានថ្លែងប្រាប់សារព័ត៌មាននៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះថា ពេលនេះ លោកស្រីបានដាក់ពាក្យបណ្តឹងរួចរាល់ហើយ ហើយសង្ឃឹមថា សមត្ថកិច្ចនិងតុលាការ នឹងរកយុត្តិធម៌ជូនលោកស្រី ចំពោះអំពើដ៏ ឃោរ ឃៅមក លើ កូនស្រីគាត់ដែលទើបនឹងមានអា យុត្រឹម៥ ឆ្នាំនោះ។
លោកស្រីបន្តថា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោងប្រហែល២២ៈ៣០នាទី កូនស្រីគាត់ដែលទើបមានអាយុ៥ឆ្នាំ បានលេងនៅមុខផ្ទះហើយបានឃើញក្មេងស្រី២នាក់ អាយុ១៤ឆ្នាំ និងម្នាក់ទៀតអាយុ១៨ឆ្នាំ បានយកខ្សែជ័រ ចងដៃ ចងជើង និងយកស្កុត បិទ មាត់ ហើយឱ្យ ហិត ធុងសំរាម រួចស្តោះទឹកមាត់ ព្រមទាំងគំ រាម មិនឱ្យប្រាប់អ្នកណានោះទេ ។
ករណីបទល្មើសខាងលើនេះ សមត្ថកិច្ច អះអាងថា មនុស្សធំៗទាំង៣នាក់នេះ គឺ មានមុខរបរជាងអ៊ុតសក់ ស្នាក់នៅក្នុងភូមិកើតហេតុ ដែលមានផ្ទះនៅទល់មុខគ្នាជាមួយជនរងគ្រោះតែម្ដង។
បើតាមការបញ្ជាក់ឲ្យដឹងពីសមត្ថកិច្ចមូលដ្ឋានថា ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍បានធ្វើការឃាត់ខ្លួនយុវតីទាំងបីនាក់នោះយកមកធ្វើការសាកសួរ ដោយឆ្លងយោបល់ទៅអធិការរងទទួលបន្ទុកព្រហ្មទណ្ឌ គឺលោក អធិការរង ជា សុវណ្ណ ។
ប៉ុន្តែលោកជា សុវណ្ណ អធិការរងទទួលផែនព្រហ្មទណ្ឌ បានប្រាប់អង្គភាពសារព័ត៌មាន មហាខ្មែរ កន្លងទៅថា លោកបានឆ្លងតំណាងអយ្យការផងដែរ ដើម្បីចាត់ការក្នុងរឿងនេះ ប៉ុន្តែព្រះរាជអាជ្ញារង លោក សេង គីម ឡាក់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យគាត់ធ្វើការដោះលែងយុវតីទាំងបីនាក់នោះ គ្រាន់តែធ្វើនីតិវិធី បញ្ជូនសំណុំរឿងមកតំណាងអយ្យការការតែប៉ុណ្ណោះបានហើយ។
ចំពោះករណីនេះ អង្គភាព សារព័ត៌មាន មហាខ្មែរ មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេពី លោកព្រះរាជអាជ្ញារងខាងលើ ដោយគ្មានលេខទូរស័ព្ទ ៕