ថោកជាងសត្វទៅទៀត! ក្មេងស្រីអាយុទើបតែ3ឆ្នាំ ត្រូវឪពុកបង្កើត រួមដៃគ្នាជាមួយនឹងពូបង្កើត រំ លោ ភជាច្រើនដង ហើយថែមទាំង…
យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ពីថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ២០២០ ម្សិល មិញតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
សមត្ថកិច្ចនគរបាលក្រុងបាត់ដំបងដែលមានលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការរួមគ្នាជាមួយសមត្ថកិច្ចនគរបាលស្រុកឯកភ្នំដែលមានលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ ជាអធិការការ បានធ្វេីការនាំខ្លួន
បុរសចំនួន០២នាក់មកសាកសួរ នៅពេលបានទទួលនូវពាក្យប ណ្តឹ ង របស់ស្រ្តីឈ្មោះ (ស.ព) រស់នៅក្នុងក្រុងបាត់ដំបង ជាម្តាយកុមារី រង គ្រោះ ពីករណីឪពុកបង្កេីតនិងពូបង្កេីតរួមគ្នា រំ លោ ភ សេព សន្ធវៈ កូនស្រីរបស់ខ្លួនដែលទេីបមានអាយុត្រឹមតែ០៣ឆ្នាំតែប៉ុណ្ណោះ។
បុរសជាប្តីនិងជាឪពុកមានឈ្មោះ (ហ.ហ)រស់នៅ ក្រុងបាត់ដំបង ព្រមទាំងឈ្មោះ (ហ.ដ)នៅមូលដ្ឋានជាមួយគ្នា ត្រូវជាប្អូនបង្កេីតរបស់បុរសខាងលេីនិងជាពូបង្កេីតរបស់កុមារី រង គ្រោះ។ ក្នុងពេលសាកសួរនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង
ដោយមានការចូលរួមពីម្តាយនិងមានអង្គការសង្គមស៊ីវិលចូលរួមស្តាប់ផងនោះកុមារី រង គ្រោះ ឈ្មោះ(ច.ណ)បានឆ្លេីយបញ្ជាក់ថារូបគេពិតជាត្រូវបានឪពុកបង្កេីតរួមគ្នាជាមួយពូបង្កេីតខាងលេីនេះ ចាប់ រំ លោ ភ សេព សន្ធវៈ ចំនួន០២ដងក្នុងអំឡុងពេលថ្មីៗនេះ។
បុរសទាំងពីរនាក់មិនបានឆ្លេីយសារភាពអំពីសកម្មភាពរបស់ខ្លួននៅឡេីយទេនៅចំពោះមុខសមត្ថកិច្ចនគរបាលតែយ៉ាងណាក៏ដោយក្នុង ពេលឃាត់ខ្លួនបុរសទាំងពីរនេះសមត្ថកិច្ចរកឃេីញ គ្រឿ ង ញៀ ន និងសម្ភារៈប្រេីប្រាស់គ្រឿ ង ញៀ ន មួយចំនួននៅជាមួយបុរសទាំងពីរនេះផងដែរ។
នៅថ្ងៃទី១១ ខែ ធ្នូឆ្នាំ២០២០នេះសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានរៀបចំសំណុំរឿងបញ្ជូនជន ស ង័្ស យ ទាំងពីរមកកាន់ការិយាល័យជំនាញដេីម្បីស្រាវជ្រាវបន្តនិងចា ត់ ការតាមផ្លូវ ច្បា ប់។ ប្រសិនបេីការស្រាវជ្រាវឃេីញថា
បុរសទាំងពីរបានធ្វេីសកម្មភាពដូចការបញ្ជាក់អះអាងរបស់កុមារី រង គ្រោះ មែននោះគឺពិតជាសាហាវឃោរឃៅនិងជារឿង ខ្លោ ច ផ្សារ បំផុតសម្រាប់កុមារីនេះណាស់៕(រូបភាពនគរបាលក្រុងបាត់ដំបង)