អោយរាងថ្ងៃក្រោយ !! ឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្នុងចំណោម ៤នាក់ រាវរកវត្ថុបុរាណ នៅបរិវេណខាងត្បូងប្រាសាទ…
យោងតាមព័ត៌មានដែលយើងទទួលបានបានឱ្យដឹងថា៖ កម្លាំងនគរបាលខេត្តសៀមរាប បានឃាត់ជនសង្ស័យ២នាក់ ក្នុងចំណោម៤នាក់ បានមករាវរកវត្ថុបុរាណ នៅបរិវេណខាងត្បូង ប្រាសាទព្រះខ័ន នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង១០,៣៣ នាទីព្រឹក ។
ជនសង្ស័យរួមមាន៖
១.ឈ្មោះ កេន សារ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅ ភូមិត្រពាំងខ្ទះ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប មុខរបរ ធ្វើស្រែ។
២.ឈ្មោះ យ៉េន ស្រេន ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ។
៣.ឈ្មោះភ័ក្រ្ត (រត់គេចខ្លួន) និង ៤.ឈ្មោះ ភាន់ រស់នៅស្មាច់ (រត់គេចខ្លួន)។ ជិះម៉ូតូឌុបចូលធ្វើសកម្មភាព។
វត្ថុតាង រួមមាន ៖ ម៉ាស៊ីន រាវ ២គ្រឿង ទូរស័ព្ទ ម៉ាកoppo ពណ៌ ខ្មៅ១ កាំបិត ចំពុះទុង២ តាសេះ១ ថ្ម ម៉ាស៊ីន ១គ្រាប់ កាបូបស្ពាយ ពណ៌ ខ្មៅ ១ ក្នុងកាបូបមាន ធូបមូស១ប្រអប់ អាវរងារដៃវែងពណ៌ ខ្មៅ ១ ស្រោម ទូរស័ព្ទ ១ និង ក្រម៉ា ពោះគោ១ ។
ជនសង្ស័យ និងវត្ថុតាង ឯកឧត្តម ព្រះរាជអាជ្ញា បានបញ្ជាអោយឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការ តាមច្បាប់៕