សារព័ត៌មានមហាខ្មែរ

ល្បីថាក្រុមហ៊ុន សុឹងបាយអូថេក ច្រើនដឹកឈើ និងអុសផ្ទុកលើសកំណត់PC និងលើសទំងន់ ខណ: ត្រូវគ្នាជាមួយស្ថានីយថ្លឹងរថយន្តថ្នល់កែង

5

ខេត្តកំពង់ចាម៖ សកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នៅតែបន្តមានជាហូរហែ និងប្រភេទជារថយន្តធំៗយីឌុប ដើម្បីបន្តយកមកទីតាំងនៅភូមិជ្រោយមេត្រីក្រោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ក្នុងករណីនេះ យ៉ាងតិចមានរថយន្តដឹកឈើ និងដឹកអុស លើសទម្ងន់ចំនួន ៥គ្រឿង ក្នុងចំណោម៩ គ្រឿង ក៏ត្រូវបានសមត្ថកិច្ចខេត្តកំពង់ចាម ចាប់ឃាត់រួចប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្តតាមនីតិវិធី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ម្សិលមុិញ សមត្ថកិច្ចបានចាប់ឃាត់រថយន្តដឹកឈើ ៣ គ្រឿង និងរថយន្តដឹកអុសពីរ គ្រឿង ។ ក្នុងចំណោមរថយន្តទាំង៥ គ្រឿងនោះ គឺមានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ PC ។ ប៉ុន្តែគេដាក់ភាពសង្ស័យថា រថយន្តដឹកឈើ រថយន្តដឹកអុសទាំងនោះ បានផ្ទុកលើសកំណត់ ច្បាប់អនុញ្ញាតដោយរដ្ឋបាលព្រៃឈើ និងផ្ទុកលើសទម្ងន់បំផ្លាញផ្លូវជាតិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមត្ថកិច្ចបានបញ្ជាក់ថា ពិនិត្យជាក់ស្ដែងគឺមានរថយន្តដឹកឈើចំនួនពីរគ្រឿងមានលិខិតអនុញ្ញាត គឺ១- រថយន្តពាក់ស្លាកលេខ ភ្នំពេញ 3C-9857 (ដឹកអុស) , ២- រថយន្តពាក់ស្លាកលេខកំពង់ចាម 3A-8185(ដឹកអុស) ជារបស់ក្រុមហ៊ុនសុឹងបាយអូថេក ។ ចំពោះរថយន្តដឹកឈើមួយគ្រឿងទៀតពាក់ស្លាកលេខកំពង់ចាម 4A-0025 នៅមិនទាន់ដឹងថាជារថយន្តរបស់ក្រុមហ៊ុនមួយណា មានលិខិតអនុញ្ញាតឬក៏អត់ ។ ប៉ុន្តែត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក អធិការដ្ឋាននគរបាលស្រុកកំពង់សៀម។ ចំណែករថយន្តដឹកអុសពីគ្រឿងរបស់ក្រុមហ៊ុនផ្សេងទៀតដូចដែលមានស្លាកលេខ កំពង់ចាម 3A-3498 និងនិងមួយគ្រឿងទៀតពាក់ស្លាកលេខត្បូងឃ្មុំ 3A-1516 ក៏នៅពុំទាន់ដឹងថា មានច្បាប់អនុញ្ញាតឬអត់ តែករណីទុក្ខធ្ងន់នោះពិតជាមាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ត្រីខ្លះបានលួចបង្ហើបថា ទោះជាក្រុមហ៊ុនសុឹងបាយអូថេក មានច្បាប់អនុញ្ញាតឲ្យដឹកអនុផលព្រៃឈើយ៉ាងណាក៏ដោយ ការដឹកជារៀងរាល់ថ្ងៃ បានផ្ទុកលើសទម្ងន់ ហ្នឹងលើសកំណត់ពីលិខិតអនុញ្ញាតរបស់រដ្ឋបាលព្រៃឈើ ប៉ុន្តែដោយមានករណីឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធ ទើបការដឹកជញ្ជូនឈើ របស់ក្រុមហ៊ុនសុឹងបាយអូថេក ទាំងដឹកអុស ទាំងដឹកឈើ បានដំណើរការយ៉ាងរលូន។ ក្នុងនោះសូម្បីតែកន្លែងស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវកែកបំបែកបាធាយ គាត់តែងតែអនុញ្ញាតឲ្យរថយន្តដឹកឈើ និងដឹកអុស របស់ក្រុមហ៊ុនសុឹងបាយអូថេក ផ្ទុកលើសទម្ងន់ឆ្លងកាត់ តាមរយៈការសូកប៉ាន់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងករណីនេះគួរតែមានការស្រាវជ្រាវ ដើម្បីឲ្យការដឹកជញ្ជូនធ្វើតាមលិខិតអនុញ្ញាតកំណត់តាមPC បញ្ចៀសការផ្ទុកលើសទម្ងន់។ សូមបញ្ជាក់ផងដែរថា កន្លងទៅខាងជំនាញរដ្ឋបាលព្រៃឈើខេត្តកំពង់ចាម ដោយមានឈ្មោះជា គឺជាអ្នកចាំប្រមូលលុយ ឡានដឹកអុសដឹកឈើ ចេញពីខេត្តកំពង់ធំ ចេញពីខេត្តក្រចេះ ឆ្លងកាត់ខេត្តកំពង់ចាម ល្បីល្បាញបំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាមានករណីលើកឡើងដូចខាងលើនោះក៏ដោយ មកទល់នឹងព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ អង្គភាព នគរដ្រេហ្គន មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេ ពីក្រុមហ៊ុនសុឹងបាយអូថេក និងជំនាញរដ្ឋបាលព្រៃឈើខេត្តកំពង់ចាម ដោយគ្មានលេខទូរស័ព្ទ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះកន្លែងស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវបំបែកបាធាយ ត្រូវបានគេរិះគន់ថា ករណីខ្លះគឺថ្លឹងលុយ (យកលុយពីរថយន្តផ្ទុកលើសទម្ងន់ គិតប្រាក់ប្រចាំខែ) ទាំងរថយន្តដឹកឈើ ដឹកអុស និងដឹកទំនិញគ្រប់ប្រភេទ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អង្គភាព នគរដ្រេហ្គន មិនទាន់ទទួលបានការបំភ្លឺណាមួយពីប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្ដនោះនៅឡើយទេនៅព្រឹកថ្ងៃទី១៣ ខែធ្នូ នេះ ខណៈគ្មានលេខទូរស័ព្ទដើម្បីទំនាក់ទំនងសុំការបកស្រាយ។ ប៉ុន្តែមានអ្នករកស៊ីដឹកទំនិញ លួចបង្ហើបថា បើនិយាយមិនត្រូវគ្នា មិនបានបង់ខែ មិនបានគិតក្បាលឡាន រាល់ការដឹកជញ្ជូនទំនិញផ្ទុកលើសទម្ងន់ គឺមិនអាចឆ្លងកាត់កន្លែងស្ថានីយជញ្ជីងថ្លឹងរថយន្ដនេះបានឡើយ ៕

អត្ថបទទាក់ទង