សារព័ត៌មានមហាខ្មែរ

ព្រោះតែ​ក្រពះ​ទើប​ពលរដ្ឋ​ខ្មែរ​១១​នាក់​ផ្សងព្រេង​ឆ្លង​ដែន​ខុសច្បាប់ទៅថៃ

2

បន្ទាយ​មាន​ជ័យ ៖ ពលរដ្ឋ​ខ្មែរ ចំនួន​១១​នាក់ ត្រូវ​ទា​ហ៊ាន​ថៃ​ចាប់ខ្លួន កាលពី​យប់​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២០ នៅ​ស្រុក​អារញ្ញ​ខេត្ត​ស្រះ​កែវ ក្រោយ​ពី​ប្រថុយប្រថាន​លួច​ឆ្លង​ដែន​ខុសច្បាប់​ប្រុង​ទៅ​រក​ការងារ​ធ្វើ​លើ​ទឹកដី​ថៃ ពិសេស​ចំណុច​ផ្សារ​រុង​ក្លឿ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពលរដ្ឋ​ទាំង​១១​នាក់ មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ ដល់​៣៧​ឆ្នាំ និង​ជា​ពលរដ្ឋ​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។ ពេល​សាកសួរ​ពលរដ្ឋ​ទាំងនេះ​និយាយ​ថា ការ​ប្រថុយ​ឆ្លង​ដែន​ខុសច្បាប់​ព្រោះ នៅ​ស្រុក​កំណើត​គ្មាន​ការងារ​ធ្វើ​ដោយសារ​ជា​សម័យ​មេរោគ​កូ​វី​ដ​១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណា​ក៏​ដោយ ក្រោយ​ឃាត់​សាកសួរ​នៅ​បន្ទាយ​ទាហាន​ឈុត​ខ្មៅ​ថៃ​កង​រយ ១២០៥ ពលរដ្ឋ​ទាំងនេះ​ត្រូវ​គេ​បញ្ជូន​ត្រឡប់​ប្រគល់​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​កម្ពុជា តាម​ច្រក​កិច្ចព្រមព្រៀង​នៃ​ខេត្តបន្ទាយមានជ័យ​កម្ពុជា និង​ខេត្ត​ស្រះ​កែវ​ថៃ (​ច្រករបៀង​អូរ​បី​ជាន់​)៕

អត្ថបទទាក់ទង