ពេលនេះ លោក នី ណាក់ ម្ចាស់ ហ្វេសប៊ុកផេក IMan-KH ត្រូវបានតុលាការចេញដីកាឃុំខ្លួននៅពន្ធនាគារព្រៃស
ភ្នំពេញ៖លោក ហុង សុគុណ វឌ្ឍនា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ នេះ បានចេញដីកាឃុំខ្លួន លោក នី ណាក់ ដែលប្រើហ្វេសប៊ុកផេក IMan-KH ដាក់ពន្ធនាគារព្រៃស បណ្តោះអាសន្ន ។ នេះបើយោងតាមដីកាបង្គាប់អោយឃុំខ្លួនរបស់តុលាការ ។
លោក នី ណាក់ ត្រូវបានចោទប្រកាន់ពីបទ «ជេរប្រមាថជាសាធារណៈ និង ញុះញង់អោយមានការរើសអើង» តាមមាត្រា៣០៧ មាត្រា៤៩៤ និង មាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ។
លោក នី ណាក់ កន្លងមក តែងតែដៀមដាម ជេរប្រមាថ ទៅលើបុគ្គល និង ស្ថាប័ន រដ្ឋ ជាញឹកញាប់ ហើយចុងក្រោយ នេះ គឺ បានឌឺដង ឬ ផ្គើន នឹងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ធការប្រៀបធៀបការពាក់ម៉ាស់អោយសត្វមាន់ ៕