សារព័ត៌មានមហាខ្មែរ

ថ្មីៗ !! បុរសម្នាក់លោតចុះពីសណ្ឋាគារ​ ឡុង លីវ ជាន់ទី៥កំឡុងពេលធ្វើចត្តាឡីស័ក

0

ភ្នំពេញ៖ នៅថ្ងៃទី១០​ ខែធ្នូ ឆ្នាំ២០២០នេះ មានបុរសម្នាក់ធ្លាក់ចុះពីជាន់ទី៥ នៅសណ្ឋាគារឡុង លីវ ដែលបានយកមកធ្វើចត្តាឡីស័កក្នុងកំឡុងពេលកូវីដ១៩នេះ។​ ដោយមានការសាកសួរយ៉ាងច្រើនពីមហាជន លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីនអ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ បុរសម្នាក់នេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបច្ចុប្បន្ន បានដឹងខ្លួន និងនិយាយបានខ្លះៗហេីយ តែស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរនៅឡើយទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការសាកសួរបុគ្គលនេះផ្ទាល់គឺ «គាត់ភ្លាត់ជើងងធ្លាក់មក ដោយសារភាពរវើយរវាយរបស់គាត់មកពីឥទ្ធិពលនៃការប្រើ ប្រាស់គ្រឿ ង ញៀ ន ម្យ៉ាងក៏មានការពាក់ព័ន្ធទៅលើបញ្ហាជំពាក់លុយគេច្រើនផងដែរ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវក៏បានបន្ថែមទៀតថា ការធ្វើតេស្តទឹកនោមរបស់គាត់ ឃើញមានសារ ធាតុ ញៀ នប្រភេទ អំ ហ្វេ តាមីន ហើយគាត់ក៏មានលទ្ធផលតេស្តអវិជ្ជមាន វីរុសកូវីដ-១៩ តែតម្រូវឲ្យធ្វើចត្តាឡីស័កបន្តនៅសណ្ឋាគារ ឡុង លីវ តាំងពីថ្ងៃទី២ ខែធ្នូមកម្ល៉េះ។ ដូច្នេះ រឿងនេះជាបញ្ហាផ្ទាល់ខ្លួនរបស់គាត់ មិនមានពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ នោះឡើយ។

អត្ថបទទាក់ទង