សារព័ត៌មានមហាខ្មែរ

ក្រសួងសុខាភិបាល អះអាងថា មិនមានការរើសអើងចំពោះការផ្តល់សេវាសុខភាពជូនពលរដ្ឋឡើយ

0

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានអះអាងថា បាននិងកំពុងយកចិត្តទុកដាក់លើបញ្ហាសុខភាពប្រជាពលរដ្ឋទូទៅ ដោយមិនមានការរើសអើងអ្វីឡើយ។ នេះបើយោងតាមសរចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការអះអាងដូចនេះរបស់ក្រសួងសុខាភិបាល គឺជាការឆ្លើយតបនឹងសេចក្តីថ្លែងការណ៍រួមរបស់អង្គការលើកលែងទោសអន្តរជាតិ អង្គការឃ្លាំមើលសិទ្ធិមនុស្ស និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស(លីកាដូ) កាលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ស្តីពី ប្រទេសកម្ពុជា ភាពចាំបាច់ដើម្បីការពារអ្នកជាប់ឃុំពីជំងឺកូវីដ-១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងសុខាភិបាល បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការគោរពសិទ្ធិមនុស្ស និងការយកចិត្តទុកដាក់លើការផ្តល់សេវាសុខភាពជូនប្រជាជនទូទៅ ដោយមិនរើសអើងវណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬអ្នកជាប់ពន្ធនាគារ ដើម្បីទទួលសេវាសុខភាពស្មើៗគ្នាដោយមិនមានការរើសអើងឡើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេសជនងាយរងគ្រោះ ជនក្រីក្រ ជនពិការ មនុស្សចាស់ជរា ស្ត្រី និងកុមារ ត្រូវបានទទួលការគាំទ្របន្ថែមទាំងផ្នែកហិរញ្ញវត្ថុ និងសង្គម ដើម្បីពួកគាត់អាចទទួលបានសេវាសុខាភិបាលប្រកបដោយសមភាព គុណភាព និងតម្លាភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទងនឹងវិធានការណ៍ការពារការចម្លងវីរុសកូវីដ-១៩ ក្នុងចំណោមអ្នកជាប់ឃុំឃាំងកន្លងមក, ក្រសួងសុខាភិបាល បានសហការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ដើម្បីតាមដានមើលជាប្រចាំនូវស្ថានភាពជំងឺផ្តាសាយធំ និង ជំងឺកូវីដ-១៩ ដោយអគ្គនាយកដ្ឋានពន្ធនាគារ បានយកចិត្តទុកដាក់បន្ថែម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងការតាមដានសុខភាពអ្នកជាប់ឃុំឃាំង និងរាយការណ៍ជូនក្រសួងសុខាភិបាល។ ក្នុងករណីមានការសង្ស័យលើបញ្ហាសុខភាពអ្វីមួយ ដែលកន្លងមកនេះ ក្រសួងបានធ្វើអន្តរាគមន៍ជួយពិនិត្យ និងព្យាបាលដល់អ្នកជាប់ឃុំឃាំងដែលមានជំងឺផ្តាសាយធំនៅតាមបណ្តាខេត្តមួយចំនួនរួចមកហើយ រហូតពួកគេបានជាសះស្បើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេចក្តីប្រកាសបន្តថា ចាប់តាំងពីពេលមានការផ្ទុះព្រឹត្តិការណ៍សហគមន៍ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០មក អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានតាមដានស្រាវជ្រាវរកករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍នេះ ហើយមានបុគ្គលណាខ្លះ ដែលបានមកពាក់ព័ន្ធនឹងពន្ធនាគារ ព្រមទាំងបានតាមដានសុខភាពអ្នកជាប់ឃុំឃាំងកាន់តែហ្មត់ចត់ថែមទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធនាគារបង្ហាញថា មិនមានអ្នកប៉ះពាល់នឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ណាម្នាក់ មានការប្រាស្រ័យទាក់ទងជាមួយអ្នកជាប់ឃុំឃាំងឡើយ ហើយចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ មណ្ឌលអប់រំកែប្រែទី១ មិនមានករណីជំងឺផ្តាសាយធំ ដែលមានការសង្ស័យថា ជាប់ពាក់ព័ន្ធទៅនឹងការចម្លងវីរុសកូវីដ-១៩ ទាំងក្នុងចំណោមមន្ត្រីចំនួន ៣៥៥នាក់ និងអ្នកជាប់ឃុំឃាំង ចំនួន ៧៦០៨នាក់ ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះទៀត បន្ទាប់ពីបានទទួលព័ត៌មានតាមរយៈបណ្តាញសារព័ត៌មាន អំពីការផ្ទុះឡើងជំងឺផ្តាសសាយធំនៅមណ្ឌលអប់រំកែប្រែទី១ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ មក ក្រសួងសុខាភិបាល បានចាត់មន្ត្រីក្រុមឆ្លើយតបបន្ទាន់ ចុះជាបន្ទាន់ទៅកាន់មណ្ឌលអប់រំកែប្រែទី១ នៅយប់ថ្ងៃទី៩ និងនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីពិនិត្យមើលស្ថានភាពសុខភាពអ្នកជាប់ឃុំឃាំងដោយផ្ទាល់ ហើយរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធនាគារ មណ្ឌលអប់រំកែប្រែទី១ ជាផ្លូវការ បានបង្ហាញថា មិនមានករណីជំងឺផ្តាសាយធំក្នុងចំណោមអ្នកជាប់ឃុំឃាំងនៅទីនោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងសុខាភិបាល បញ្ជាក់ថា ក្រសួងនៅតែបន្តកិច្ចសហការជាមួយអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ និងអាជ្ញាធរថ្នាក់ក្រោមជាតិនៅតាមបណ្តារាជធានី-ខេត្តទាំងអស់ ដើម្បីតាមដានមើលជាប្រចាំនូវស្ថានភាពជំងឺផ្តាសាយធំ ដែលអាចសង្ស័យថា ជាជំងឺកូវីដ-១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅតាមមណ្ឌលអប់រំកែប្រែទាំងអស់ក្នុងប្រទេសកម្ពុជា និងជំរុញឱ្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បន្តយកចិត្តទុកដាក់អនុវត្តវិធានការណ៍របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ក្នុងចំណោមអ្នកជាប់ឃុំឃាំងផងដែរ។ ទន្ទឹមនឹងនោះ ក្រសួងសុខាភិបាល បានអំពាវនាវដល់គ្រប់ស្ថានប័នពាក់ព័ន្ធ ចូលរួមអនុវត្តវិធានការណ៍របស់ក្រសួងសុខាភិបាល ក្នុងស្មារតីរក្សាសមភាព និងសាមគ្គីភាពគ្នា ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩៕

អត្ថបទទាក់ទង