មួយលានហត្ថលេខាដើម្បីបញ្ឈ ប់ការជួ ញដូរសាច់ឆ្កែនិងឆ្មានៅតំបន់អាស៊ីអាគ្នេយ៍
ភ្នំពេញ: FOUR PAWS ជាអង្គការមិនរកប្រាក់ចំណេញ ដែលមានមូលដ្ឋាននៅអូទ្រីស បានរាយការណ៍ថា មកដល់ពេលនេះចំនួនប្រជាជនមួយលាននាក់នៅទូទាំងពិភពលោកបានចុះហត្ថលេខាលើញត្តិ ដែលអំពាវនាវឱ្យបញ្ឈប់ជំនួ ញសាច់ឆ្កែនិងឆ្មាដ៏ឃោ ឃៅនៅអាស៊ីអាគ្នេយ៍។
យោងតាមសំណើរញត្តិមួយលានហត្ថលេខា ដើម្បីបញ្ឈប់ការជួ ញដូរសាច់ ឆ្កែនៅអាស៊ីអាគ្នេយ៍ដាក់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលរស្មីកម្ពុជាទទួលបាននៅរសៀលថ្ងៃទី១០ ខែធ្នូនេះ អង្គការ FOUR PAWS បានលើកឡើងថា នៅកម្ពុជា វៀតណាម និងឥណ្ឌូណេស៊ី មានសត្វឆ្កែនិងឆ្មាជាង១០លានក្បាល ត្រូវបានសម្លាប់ជារៀងរាល់ឆ្នាំដើម្បីយកសាច់។ ការជួញដូរនេះ មិនត្រឹមតែជាអំពើសា ហាវ ព្រៃផ្សៃប៉ុណ្ណោះទេថែមទាំងបង្កហានិភ័យដល់ការកើតមានជំងឺឆ្លងពីសត្វមកមនុស្សថ្មីៗជាច្រើនដូចជាកូវីដ១៩ជាដើម ហើយអាចបណ្ដាលឲ្យមានការគំរាមកំហែងសុខភាពសាធារណៈផ្សេងទៀតដូចជាជំងឺឆ្កែ ឆ្កួត។
ទាក់ទងនឹងការស្នើសុំខាងលើនេះ FOUR PAWS បញ្ជាក់ថា បានផ្ញើលិខិតបើកចំហទៅកាន់រដ្ឋាភិបាលកម្ពុជា -វៀតណាម និងឥណ្ឌូនេស៊ី ដោយជូនដំណឹងអំពីការយល់ឃើញជាសកលនិងក្នុងតំបន់ពាក់ព័ន្ធនឹងការប្រឆាំងនឹងការជួញដូរសាច់ឆ្កែនិងឆ្មា និងអំពាវនាវឱ្យចាត់វិធានការជំនួសមុខឲ្យប្រជាជនមួយលាននាក់ទូទាំងពិភពលោករួមទាំងប្រជាពលរដ្ឋនៅអាស៊ីអាគ្នេយ៍រាប់សែននាក់ដែលបានចុះហត្ថលេខាលើញត្តិនេះផងដែរ។
លោកស្រីវេជ្ជបណ្ឌិត ខេតធឺរីន ភូលាក់ ពេទ្យសត្វ និងជាប្រធានទទួលបន្ទុកសុខមាលសត្វអនាថាប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានលើកឡើងថា សត្វដែលពាក់ព័ន្ធនឹងការជួញដូរ ច្រើនតែជាសត្វចិញ្ចឹមដែលត្រូវបានគេលួច ឬសត្វអនាថាតាមផ្លូវដែលត្រូវបានគេចាប់ដាក់ក្នុងទ្រុងតូចៗហើយត្រូវបានស ម្លាប់យ៉ាងសា ហាវនៅតាមភោជនីយដ្ឋាន ផ្សារ និង កន្លែងសម្លាប់សត្វទូទាំងអាស៊ីអាគ្នេយ៍។ លក្ខខណ្ឌមិនមានអនាម័យនៅក្នុងទីសត្តឃាត និងតាមទីផ្សារសត្វរស់ អាចបង្កឱ្យមានការឆ្លងជំងឺពីសត្វមកមនុស្ស និងជាកន្លែងសម្រាប់បង្កាត់ជំងឺថ្មីៗដែលមានលទ្ធផលក្នុងការបង្កើតភាពមហន្តរាយយ៉ាងខ្លាំងសម្រាប់សុខភាពសាធារណៈពិភពលោកទាំងមូល។
ដោយឡែក លោកបណ្ឌិត ការ៉ាន់វី គុគ្រេចា ជាពេទ្យសត្វ និងជាអ្នកគ្រប់គ្រងគម្រោងនៃយុទ្ធនាការការបញ្ចប់ការជួញ ដូរសត្វឆ្កែនិងឆ្មា ឱ្យដឹងថា តាមរយៈការងារនិងកិច្ចសហប្រតិបត្តិការអប់រំជាមួយអាជ្ញាធរ សហគមន៍មូលដ្ឋាន និងភាគីពាក់ព័ន្ធផ្នែកទេសចរណ៍ គោលដៅរបស់អង្គការ គឺចង់ឲ្យរដ្ឋាភិបាលនៅអាស៊ីអាគ្នេយ៍ដើម្បីណែនាំ ពង្រឹង និងអនុវត្តច្បាប់ការពារសត្វ ដើម្បីបញ្ចប់ការចាប់យកសំលាប់និងបរិភោគសាច់ ឆ្កែនិងឆ្មា។នេះមិនត្រឹមតែអាចការពារសត្វប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការពារមនុស្សផងដែរពីហានិភ័យសុខភាពសាធារណៈ ៕