សារព័ត៌មានមហាខ្មែរ

សៀមរាប៖ ម៉ាស់ និង ជែលព្រមទាំងគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី រួមទាំងបងប្អូនសប្បុរសជនត្រូវបានប្រគលជូនកងកម្លាំងប្រដាប់អាវុធនិងរដ្ឋបាលក្រុង ស្រុក

2

សៀមរាប៖ នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅរដ្ឋបាលខេត្តសៀមរាបបានរៀបចំពិធីប្រគល់អំណោយម៉ាស់ចំនួន ១៣ពាន់៥០០ម៉ាស់ និង ជែល ៣០កេស ព្រមទាំងគ្រឿងឧបភោគបរិភោគ មានអង្ករចំនួន ១៨តោន មី ៦០០កេស ,ត្រីខ ៣០០យួរ, ទឹកត្រី ៣០០យួរ និង ទឹកស៊ីអ៊ីវ ៣០០យួរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមទាំងបងប្អូនសប្បុរសជន ដែលបានឧបត្ថម្ភដល់រដ្ឋបាលខេត្តសៀមរាប។ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ក៏បានធ្វើការបែងចែកជូនដល់កងកម្លាំងប្រដាប់អាវុធខេត្ត និង រដ្ឋបាលក្រុង ស្រុកទាំង១២ ដើមី្បយកទៅប្រើប្រាស់ ក្នុងពេលដែលនៅលើពិភពលោកបានកំពុងជួបនូវវិបត្តិជម្ងឺកូវិដ១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលបានធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំង ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រនៅតាមបណ្តាមូលដ្ឋាន ដែលប្រគល់ដោយលោក ពិន ប្រាកដ អភិបាលរងខេត្តតំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខឹត្តដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរង មេបញ្ជាការរង មន្ត្រីរាជការ អាជ្ញាធរ ក្រុង ស្រុក ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ពិន ប្រាកដ បានឲ្យដឹងថា ក្នុងពេលកន្លងមកនេះ រដ្ឋបាលខេត្តក៏បានធ្វើការចែកម៉ាស់ និង ជែល ជូនដល់រដ្ឋបាលក្រុង ស្រុក ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់ជូនម៉ាស់ចំនួន១លានម៉ាស់ និងថវិកា ៨០លានរៀល ដើមី្បធ្វើការប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជម្ងឺកូវីដ១៩ កុំឲ្យមានឆ្លង ជាសហគមន៍ និង ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆកា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ក៏បានគូសបញ្ជាក់ថារដ្ឋបាលខេត្តបានធ្វើការបែងចែក នូវគ្រឿងឧបភោគបរិភោគដល់រដ្ឋបាលក្រុង ស្រុកទាំង១២ និង កងកម្លាំងប្រដាប់អាវុធទាំងបី ដែលមាន អង្ករ មី ,ត្រីខ ទឹកត្រី និង ទឹកស៊ីអ៊ីវ តែដោយឡែកចំពោះកងកម្លាំងប្រដាប់អាវុធទាំងបី ត្រូវបានបន្លែមម៉ាស់ និង ជែល ដើមី្បយកទៅប្រើប្រាស់នៅក្នុងអង្គភាពខ្លួន សំខាន់ក្នុងការផ្សព្វផ្សាយនៅតាមទីសាធារណៈ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ក៏បានគូសបញ្ជាក់ផងដែរថា ចំពោះថវិកាដែលជាអំណោយរបស់រាជរដ្ឋាភិបាល បានប្រគល់ជូនដល់រដ្ឋបាលខេត្តសៀមរាប ត្រូវបានអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានកំណត់ ជូនដល់បងប្អូនគ្រួសារមានជីវភាពក្រីក្រ ដែលបានកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលតាមបណ្តាក្រុងស្រុក ព្រមទាំងធ្វើការនូវគ្រួសារ(ក្រ១.ក្រ២ )ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនាមឯកឧត្តម ទៀ សីហា អភិបាលខេត្ត លោក ពិន ប្រាកដ ក៏បានធ្វើការថ្លែងអំណរគុណ ចំពោះសម្តេចនាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋកម្ពុជា និយាយដោយឡែកនៅខេត្តសៀមរាប ដោយបានផ្តល់ជាម៉ាស់ និងថវិកា ក្នុងពេលដែលប្រជាពលរដ្ឋបានកំពុងជួបនូវវិបត្តិជម្ងឺកូវិដ ១៩សំខាន់ក្នុង ស្ថានភាពបងប្អូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ ដែលបានកំពុងធ្វើចត្តាឡីស័ក ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បានបន្តទៀតថា ម៉ាស់ និង ជែល ដែលបានបែងចែកជូនដល់បណ្តាក្រុង ស្រុក ក៏ត្រូវបានអាជ្ញាធរ ក្រុង ស្រុក ធ្វើការបែងចែទៅតាមបណ្តា ឃុំ សង្កាត់ ដើមី្បធ្វើការចែកចាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សំខាន់នៅតាមទីប្រជុំជន សាធារណៈ ដើម្បីបំផុសចលនានៃការពាក់ម៉ាសគ្រប់ៗគ្នា ការលាងដៃដោយសាប៊ូ អាកុល និង ជែល ក្នុងការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ជាពិសេសចូលរួមបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកក៏បានផ្តាំផ្ញើដល់កងកម្លាំង អាជ្ញាធរក្រុង ស្រុក និង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យត្រូវយកចិត្តទុកដាក់ការអនុវត្តឲ្យបានជាប្រចាំ នូវការណែនាំវិធានការរបស់ក្រសួងសុខាភិបាល គឺត្រូវធ្វើអនាម័យឲ្យបានជាប្រចាំ ដោយលាងដៃ នឹងទឹកសាប៊ូ ,អាល់កុល ឬជែល និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ព្រមទាំងការរក្សាគន្លាតសុវត្ថិភាព ពីព្រោះថា(សុំកុំមើលស្រាលចំពោះកូវិដ កូវិដមិនភ្លេចយើងទេ មានតែយើងទេភ្លេចកូវិដ )៕

អត្ថបទទាក់ទង