អ្នកឧកញ៉ា គិត ម៉េង៖ ខ្ញុំពិតជាមានសំណាងណាស់ដែលបានជួបភរិយា គឺលោកជំទាវ ម៉ៅ ចំណាន
ភ្នំពេញ៖ កាលពី ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ មហាជន ក៏ដូចជាអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ អ្នកឧកញ៉ា គិត ម៉េង បង្ហោះសារដ៏មានន័យប៉ុន្មានម៉ាត់ ដែលគ្រប់គ្នា ពិតជាកម្រឃើញ អ្នកឧកញ៉ា រូបនេះ សរសេរបែបនេះណាស់។
អត្ថន័យសារនេះ គឺបង្ហាញចំពោះ ភរិយារបស់លោក គឺ លោកជំទាវ ម៉ៅ ចំណាន និងក្រុមគ្រួសារ ដោយ អ្នកឧកញ៉ា បានបញ្ជាក់ថា “សូមថ្លែងអំណរគុណចំពោះក្រុមគ្រួសារដែលជាប្រភពកម្លាំង និងកម្លាំងចិត្តដ៏មុតមាំរបស់ខ្ញុំ Grateful for my family, my source of strength & inspiration. Wishing everyone a safe & restful weekend.”។
មួយរយៈចុងក្រោយនេះ លោក ជំទាវ ស្រីតូច ចំណាន ជាមួយស្វាមី អ្នកឧកញ៉ាគិត ម៉េង បានធ្វើឲ្យប្រិយមិត្តទាំងអស់ ចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយជីវិតគ្រួសារដ៏មានសុភមង្គល ដោយតែងបង្ហាញសកម្មភាពសាមញ្ញៗ ប៉ុន្តែ ពោរពេញដោយភាពផ្អែមល្ហែមគ្រប់ពេលតែម្ដង។
ជាក់ស្ដែង នៅថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២០ ដែលជាឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិ អ្នកឧកញ៉ាគិត ម៉េង បានបង្ហោះរូបភាពជាមួយភរិយា និងគ្រួសារទាំងមូលជាច្រើនសន្លឹក អមដោយសកម្មភាពពោរពេញដោយសេចក្ដីសុខយ៉ាងខ្លាំង។
មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលនោះគឺ តាមរយៈរូបភាពប៉ុន្មានសន្លឹកនោះដែរ អ្នកឧកញ៉ាគិត ម៉េង ភ្ជាប់មកជាមួយពាក្យពេចន៍យ៉ាងមានន័យជ្រាលជ្រៅ អានហើយចង់លើសជាតិស្ករទាំងព្រឹកថា៖
ខ្ញុំសូមអបអរសាទរសិទ្ធិរៀបការ និងមានគ្រួសារ។ ខ្ញុំពិតជាមានសំណាងណាស់ដែលបានជួបភរិយាខ្ញុំ គឺលោកជំទាវ ម៉ៅ ចំណាន ហើយជាងនេះទៅទៀត ពួកយើងកាន់តែរីករាយដែលបានកសាងគ្រួសារដ៏គួរឱ្យស្រលាញ់ជាមួយគ្នា។ខ្ញុំសូមជូនពរឱ្យអ្នកទាំងអស់គ្នា រីករាយក្នុងទិវាសិទិ្ធមនុស្សអន្តរជាតិ និងមានសុវត្ថិភាព
អាចនិយាយបានថា ក្រោយពីប្រិយមិត្តក្នុងបណ្ដាញសង្គមបានឃើញ និងអានសារដ៏រំភើបនេះហើយ ប្រាកដជាមានចិត្តលួចច្រណែនជាមួយជីវិតគូស្វាមីភរិយាមួយនេះ ក៏ដូចជាសរសើរមិនដាច់ពីមាត់គ្រប់ៗគ្នា៕